តារានិករ ៤ ជាប់ចំណាត់ថ្នាក់មានស្នេហ៍ស្មោះ មិនងាយបោះបង់ក្តីស្រលាញ់ងាយៗ
- 2020-06-12 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារានិករ ៤ ជាប់ចំណាត់ថ្នាក់មានស្នេហ៍ស្មោះ មិនងាយបោះបង់ក្តីស្រលាញ់ងាយៗ
តាមជំនឿ តារានិករចំនួន ៤ខាងក្រោមត្រូវគេចាត់ទុកថា ជាមនុស្សមានស្នេហ៍ស្មោះ បើស្រលាញ់នរណាម្នាក់ហើយគឺពេញបេះដូង មិនងាយបោះបង់ចោលឡើយ។ តោះ ទៅមើលបន្តិចថាតើមានតារានិករអ្វីខ្លះ៖
**១. Scorpion (តុលា ២៣- វិច្ឆិកា ២១)**
អ្នកកើតចន្លោះខែនេះជាមនុស្សឆ្លាត រហ័សរហួន ហើយក៏មានភាពរួសរាយរាក់ទាក់ តែក៏រឹងរូសមិនធម្មតាដែរ ម្ល៉ោះហើយបើចំពោះមនុស្សស្រីវិញ គឺពិតជាមានមន្តស្នេហ៍ណាស់។ បើលង់ស្នេហ៍អ្នកណាហើយ គឺស្រលាញ់ពេញបេះដូងតែម្តង។
២. Leo ( សីហា ២៣- កញ្ញា ២២)
ជាមនុស្សមានបេះដូងរឹងមាំលើស្នេហា មិនងាយបោះបង់ចោលក្តីស្រលាញ់លើនរណាម្នាក់ឡើយ។ គេជាមនុស្សចង់បានចំណាត់ថ្នាក់លេខ១ ក្នុងបេះដូងរបស់មនុស្សដែលគេស្រលាញ់ ដូច្នេះ Leo ច្រើនតែពេលខ្លះបានធ្វើរឿងតឹងតែងរហូតសាងកំហុសក្នុងរឿងស្នេហាទៅវិញ។ យ៉ាងណាក៏ដោយ អត្តចរិតរបស់គេជាមនុស្សម៉ត់ចត់ ស្វាហាប់ និងចូលចិត្តចងចាំសូម្បីតែរឿងតូចៗ។
៣. Sagittarius ( វិច្ឆិកា ២២ - ធ្នូ ២១)
គេជាមនុស្សមានភាពស្មោះត្រង់ ដូច្នេះបើដាក់ចិត្តថាស្រលាញ់នរណាម្នាក់ហើយគឺស្រលាញ់ពេញបេះដូង។ ផ្លូវចិត្តរបស់ Sagittarius ជាមនុស្សចិត្តត្រជាក់ ចេះខ្វល់ខ្វាយពីគេ ដូច្នេះនេះជាគុណសម្បត្តិដែលមនុស្សភាគច្រើនចូលចិត្ត។ ភាពទាក់ទាញរបស់គេ គឺជាមនុស្សពូកែយកអសារនេះហើយ។
បើផ្ដល់ចំណាត់ថ្នាក់វិញ អាចថា Sagittarius ជាប់លេខ១ ហើយគេនឹងក្លាយជាមនុស្សចិត្តដាច់លេខ១ដែរ បើដឹងថាមនុស្សខ្លួនស្រលាញ់លួចក្បត់។
៤. Gemini ( ឧសភា ២១ - មិថុនា ២១)
ច្រើនតែជាមនុស្សមានភាពល្បីល្បាញរឿងឆ្លាតវៃ និង មិនសូវអំពល់ទុក្ខច្រើន។ ឲ្យតែទៅកន្លែងណា ច្រើនតែរាយមន្តស្នេហ៍ដាក់មនុស្សជុំវិញដោយមិនដឹងខ្លួន មានគេចាប់អារម្មណ៍ច្រើន។ បើនិយាយពីឥទ្ធិពលស្នេហាវិញ ច្រើនជាមនុស្សជោគជ័យ។ បើគេ Crush លើនរណាម្នាក់ គេហ៊ានលះបង់គ្រប់យ៉ាង មិនខ្លាចភ្លៀង ខ្យល់ ឬការលំបាកអ្វីឡើយ៕
ចុចអាន៖ មនុស្សឯកាមិនធ្លាប់មានស្នេហាសោះ ច្រើនតែមាន ៥ ចំណុចនេះ