មនុស្សឯកាមិនធ្លាប់មានស្នេហាសោះ ច្រើនតែមាន ៥ ចំណុចនេះ
- 2019-11-25 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សឯកាមិនធ្លាប់មានស្នេហាសោះ ច្រើនតែមាន ៥ ចំណុចនេះ
ការមិនមានជំនឿទៅលើខ្លួនឯង គឺជាឧបសគ្គមួយ ធ្វើឲ្យអ្នកបាត់បង់ឱកាសមានស្នេហា។ យុវវ័យសម័យនេះមិនសូវជាខ្លាចស្នេហាទេ ប៉ុន្តែអ្នកខ្លះនៅតែមិនអាចទទួលបានវាដដែល ហើយកត្តាឪពុកម្ដាយដែលតែងតែព្រួយបារម្ភ ឃាំងឃាកូនៗ ក៏ជាហេតុចម្បងដែរ។
**១.គ្មានជំនឿលើខ្លួនឯង**
អ្នកមិនមែនមិនចង់ឲ្យគេមកស្រលាញ់ទេ តែអ្នកបែរជាគ្មានជំនឿចិត្តលើខ្លួនឯងថាអាចធ្វើឲ្យជីវិតគូមានភាពរីករាយបានប៉ុណ្ណោះ។ មនុស្សបែបនេះច្រើនតែគិតថា ខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ទទួលយកក្ដីស្រលាញ់ ហើយចេះតែបណ្ដែតបណ្ដោយខ្លួនរហូត។
២.ភ័យខ្លាច
នេះគឺជាការបញ្ចេញមតិទូទៅរបស់នារីមួយចំនួន ដែលធ្លាប់ឃើញជីវិតគូខ្លះមិនសមបំណង ទើបធ្វើឲ្យនាងរអាដែរ។ មនុស្សស្រីតែងតែចង់រកមនុស្សជាទីស្រលាញ់ម្នាក់កាន់ដៃគ្នា ប៉ុន្តែចេះតែមានចិត្តខ្លាចនេះខ្លាចនោះ។
៣.ខ្លាចធ្វើឲ្យដៃគូទាស់ចិត្ត
អ្នកទម្លាប់នៅតែឯង ហើយខ្លាចថាមានសង្សារទៅធ្វើឲ្យគេទាស់ចិត្តព្រោះអាកប្បកិរិយា។ ដូចនេះហើយទើបមិនហ៊ានទទួលយកនរណាម្នាក់ឲ្យមកចូលក្នុងជីវិត។
៤.មិនចង់ចែករំលែក
ក្នុងជីវិតគូម្នាក់ៗ ត្រូវតែចែករំលែកមិនថាពេលវេលា ឬរបស់របរនោះទេ តែបើអ្នកកំណាញ់ខ្លាចតែគេកេងចំណេញ ឬមានលើសជាងខ្លួន នោះក៏ពិបាកនឹងមានស្នេហាដែរ។
៥.មិនជឿលើអ្នកដទៃ
អ្នកតែងតែម៉ត់ចត់គ្រប់យ៉ាង បែបនេះហើយទើបមិនជឿថាអ្នកដទៃអាចធ្វើឲ្យខ្លួនរីករាយបាន។ មនុស្សបែបនេះពិតជាពិបាកក្នុងការស្វែងរកអ្នកយល់ចិត្តខ្លាំងណាស់ ហើយក៏រើសដៃគូជីវិតខ្លាំងទៀតផង៕
ចុចអាន៖ស្រីៗចង់បានទង្វើ ច្រើនជាងពាក្យសន្យាទាំង ៨ នេះពីប្រុសៗ