ប្រាក់ខែ ២លានរៀល អាចទិញផ្ទះបាន ឬអត់? គួរធ្វើបែបណា?
- 2020-06-12 03:01:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ខែ ២លានរៀល អាចទិញផ្ទះបាន ឬអត់? គួរធ្វើបែបណា?
តម្រូវការលំនៅឋានសម្រាប់ប្រជាជនពេញកម្លាំងនៅកម្ពុជា បានកើនឡើងជាលំដាប់ ខណៈដែលលំនៅឋាននៅទីប្រជុំជនហាក់មានតម្លៃខ្ពស់ ហួសពីសមត្ថភាពរបស់បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនអាចមានលទ្ធភាពទិញបាន។ យ៉ាងណាមិញ សម្រាប់អ្នកមានចំណូលចាប់ពី ២លានរៀល ឬប្រមាណ ៥០០ដុល្លារក្នុងមួយខែបានចោទជាសំណួរជុំវិញរឿងនេះ ដោយអ្នកជំនាញអ្នកចលនទ្រព្យក៏បានពន្យល់ណែនាំដូចខាងក្រោម។
តាមការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យ បញ្ជាក់ថា ចំណូល ៥០០ដុល្លារក្នុងមួយខែ សម្រាប់មនុស្សម្នាក់ គឺនឹងជួបការលំបាកចំពោះតម្រូវការចាយវាយពេលក្រោយ ប្រសិនបើទិញផ្ទះដោយបង់រំលស់ម្នាក់ឯង។ ប៉ុន្តែប្រសិនបើមានដៃគូមានប្រាក់ខែប្រហាក់ប្រហែលគ្នា បង់រំលស់ជាមួយគ្នានោះ នឹងជួយយិតយោងគ្នាទៅវិញមក ហើយអ្នកទាំងពីរមានទ្រព្យដាក់ឈ្មោះរួមគ្នា ប្រសិនបើមានបញ្ហាទំនាក់ទំនង អាចលក់ចែកគ្នាស្មើតាមក្រោយបាន។
ប្រជាជនខ្មែរភាគច្រើន មិនមានលទ្ធភាពទិញផ្ទះដោយប្រើលុយទាំងដុលទេ ហេតុនេះ ជម្រើសដែលល្អបំផុតសម្រាប់ពួកគាត់ គឺការទិញដោយបង់រំលស់។ ចំពោះការរំលស់ទិញផ្ទះ គឺមានច្រើនជម្រើសលើចិត្តអតិថិជន ហើយបច្ចុប្បន្នជម្រើសនិយមជាងគេគឺរំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍលំនៅឋានតែម្ដង ព្រោះមានភាពងាយស្រួល និងមិនសូវស៉ាំញ៉ាំច្រើន។
គួរបន្ថែមថា លោកអ្នកគួរដឹងពីការទិញផ្ទះដោយរំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នូវរឿងសំខាន់ៗរួមមាន៖
ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ
ជាទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕