មានដៃគូបង់រំលស់ផ្ទះឬនៅ? គួរដឹងវិធីទិញផ្ទះរួមគ្នាសម្រាប់អ្នកចំណូលទាប២យ៉ាងនេះ

  • 2020-05-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​នា​ពេល​បច្ចុប្បន្ន​ ជា​ជម្រើស​​មួយ​ដែល​ប្រជាជន​កម្ពុជា​ពេញ​និយម​ ព្រោះ​ជួយ​សម្រួល​ដល់​ដល់​មាន​ចំណូល​ចាប់​ពី​មធ្យម​ឡើង ​ជាពិសេស​ដៃគូ​ជីវិត​វ័យ​ក្មេង​​អាច​ទទួល​បាន​លំនៅឋាន​សមរម្យ។ ​ការ​បង់​រលស់​ភាគ​ច្រើន​នាពេលសព្វថ្ងៃដែល​គេ​និយម​​មាន​ពីរ៖

​​​​​​​​១.​រំលស់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​សាងសង់​ឬ​អភិវឌ្ឍន៍​លំនៅឋាន​​​​​​​​​​

ការ​ទិញ​ផ្ទះ​ដោយ​រំលស់​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ មាន​ភាព​ងាយស្រួល​ជាងគេ​។ អ្វី​ដែល​ត្រូវ​ការ​រួមមាន៖​​

  • ​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នក​ ​(ប្រសិន​បើ​ទិញ​រួម​គ្នា​ គួរ​ដាក់​ឈ្មោះ​​ទាំង​ពីរ​ ក្នុង​ប្លង់​កម្មសិទ្ធិ​អចលន​ទ្រព្យ​ )
  • ប្រាក់​កក់​ចំនួន​ ១០ភាគ​រយ​ឡើង​នៃ​តម្លៃ​ផ្ទះ​សរុប ​(ប៉ុន្តែ​ក៏​មាន​បុរី​មួយ​ចំនួន​ មិន​តម្រូវ​ឲ្យ​មាន​ប្រាក់​កក់​ដែរ) ​
  • លទ្ធភាព​នៃ​ការ​បង់​ប្រាក់​រំលស់​ជា​រៀងរាល់​ខែ (​គួរ​បញ្ជាក់​ថា​ ការ​បង់​រំលស់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​សាងសង់​ មាន​រយៈ​ពេល​ពី​ ១០ឆ្នាំ​ ដល់​​២៥ឆ្នាំ ប៉ុន្តែ​ក្នុង​ពេល​វេលា​ណា​​អ្នក​មាន​ប្រាក់​គ្រប់​ចំនួន​ អ្នក​ក៏​អាច​បង់​ផ្ដាច់​បាន​)។ ​​

​​​​​​​​២. ​កម្ចី​ប្រាក់​ពី​ធនាគារ​​​​​​​​​

អ្នក​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​ទិញ​ផ្ទះ​ ប៉ុន្តែ​អ្នក​ត្រូវ​រំលស់​ប្រាក់​កម្ចី​នោះ​ដល់​ធនាគារ​ជា​រៀង​រាល់​ខែ​រហូត​ដល់​ពេល​កំណត់​។ អ្វី​ដែល​ត្រូវ​ការ​រួម​មាន​៖

  • ប្លង់​កម្មសិទ្ធិ​អចលន​ទ្រព្យ (​ប្លង់​ទន់​ ឬ​ រឹង​ ស៊ី​សង​សិក្សា​តាម​ធនាគារ​នីមួយ​ៗ​)
  • លិខិត​បញ្ជាក់​ប្រាក់​ចំណូល​ ​- លិខិត​បញ្ជាក់​ទំនាក់​ទំនង​ ប្រសិន​បើ​អ្នក​ស្នើ​កម្ចី​រួម​គ្នា​
  • ត្រៀម​ប្រាក់​កក់​​​ពី ៣០ភាគ​រយ​ ទៅ​ ៤០​ភាគរយ​នៃ​តម្លៃ​ផ្ទះ​សរុប ​ហើយ​នៅ​សល់​ប្រាក់​កម្ចី​ ប្រមាណ​ ៦០ ទៅ ៧០​ភាគ​រយ អ្នក​ត្រូវ​រំលស់​បន្ត​ ហើយ​ក៏​អាច​បង់​ផ្ដាច់​នៅ​ពេល​មាន​ប្រាក់​គ្រប់​ចំនួន​ផង​ដែរ​។ ​ឧទាហរណ៍​បន្ថែម​៖​ ​ឧបមា​ថា​ ​អ្នក​ទាំង​ពីរ​ផ្សំគ្នាមាន​ចំណូល​ចាប់​ពី ១ពាន់​ដុល្លារ​ឡើង​ ហើយ​ទិញ​ផ្ទះ​តម្លៃ​ ៥ម៉ឺន​ដុល្លារ​។ អ្នក​ត្រូវ​មាន​ប្រាក់​ត្រៀម​បម្រុង​ ៣០ភាគរយ ឬ​ ១ម៉ឺន​ ៧ពាន់​​ដុល្លារ ហើយ​អ្នក​ស្នើ​កម្ចី​ប្រាក់​ធនាគារ​បង្គ្រប់​ ៧០​ភាគ​រយ​ ឬ​ប្រមាណ​ ៣ម៉ឺន​ ៣ពាន់​ដុល្លារ​។

ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ

ជា​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

អត្ថបទ៖ ស៊ិន សាវ៉េត