ម៉ូដសក់ងាយៗទំាង ៧ ដែលអ្នកអាចធ្វើខ្លួនឯងនៅផ្ទះបានយ៉ាងស្រួល

  • 2020-06-11 04:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 96

នាពេលបច្ចុប្បន្ននេះ មិត្តនារីមួយចំនួនប្រហែលជាពុំសូវហ៊ានចេញក្រៅផ្ទះប៉ុន្មានឡើយ។ ដូច្នោះហើយ រាល់​សកម្ម​ភាព​ប្រចំាថ្ងៃភាគច្រើនគឺត្រូវបានធ្វើជាលក្ខណៈមិនផ្ទាល់ដូចជាប្រើប្រាស់បច្ចេកវិទ្យាជំនួសវិញដោយ ធ្វើ​ការ​ពីផ្ទះ រៀនពីផ្ទះ ទិញទំនិញតាមប្រព័ន្ធអនឡាញជាដើម។ ការធ្វើបែបនេះមានភាពងាយស្រួលនិង​សុវត្ថិ​ភាព​សម្រាប់អ្នក ចុះប្រសិនបើអ្នកមិនចំាបាច់ចេញក្រៅផ្ទះហើយមករៀនធ្វើម៉ូដសក់សាមញ្ញ ងាយៗ​ដោយ​ខ្លួន​ឯង​វិញនោះ​? ខាងក្រោមនេះជាម៉ូដសក់ទំាង ៧ ដែលអ្នកអាចធ្វើខ្លួនឯងនៅផ្ទះបានរួមមាន៖

១. ម៉ូដក្រងសក់ទំាងអស់ទៅក្រោយ

ម៉ូដសក់មួយនេះភាគច្រើនមិត្តនារីធ្លាប់ធ្វើខ្លួនឯងនៅផ្ទះ។ ដើម្បីធ្វើម៉ូដសក់នេះ​អ្នកគ្រាន់តែទម្លាក់​សក់ទៅខាង​ក្រោយ​ឲ្យអស់រួចហើយចាប់​ផ្តើមក្រងដោយថ្នមៗដើម្បីមើលមកសាមញ្ញបែបធម្មជាតិ។ ទាញ​សក់​ញែក​ចេញ​ពី​គ្នា​តិចៗដើម្បីឲ្យមើលមកស្រស់ស្អាតជាការស្រេច។

២. ចងសក់ពាក់កណ្តាលជាមួយបូរសក់បែប Girly

ចំពោះស្ទីលនេះវិញ មិត្តនារីគ្រាន់តែយកកំណាត់អាវវែង ឬ បូរចង់សក់ណាដែល​មើលមក​វែង​បែប​សុភាព​នារី​ទៅ​បាន​ហើយ។ អ្នកគ្រាន់តែចង់ពាក់កណ្តាល​សក់តែប៉ុណ្ណោះ។

៣. ចងសក់ពាក់កណ្តាលជាមួយខ្សែចងសក់ពណ៌ខ្មៅហើយមូលសក់រួញតិចៗ

ម៉ូដសក់នេះវិញគឺកាន់តែមានភាពងាយស្រួលដោយអ្នកគ្រាន់តែមូលសក់ឲ្យរាងទឹករលកតិចៗ រួចហើយក៏​ចង់​ពាក់​កណ្តាលក្បាល់ដូចម៉ូដខាងលើតែអ្នកប្តូរ​មកចងខ្សែពណ៌ខ្មៅវិញតែប៉ុណ្ណោះ។

៤. ចងសក់ទាបធម្មតា

ចំណែកម៉ូដសក់ទី ៤ នេះវិញគឺរឹតតែមានភាពងាយស្រួលសម្រាប់សុភាពនារីគ្រប់រូប។ ម៉ូដសក់នេះ​គឺលឿន​នឹង​ចំណេញពេលវេលាច្រើនណាស់ តែប្រសិនបើអ្នកមានសក់ត្រង់ស្មើ តែចង់បានសក់ដូចក្នុងរូបនេះ​អ្នកត្រូវ​មូល​សក់​ឲ្យរាងទឹករលកបន្តិចដើម្បីមើលមកស្រស់ស្អាតពេលចង់ទម្លាក់ទាម។

៥. ទម្លាក់សក់ហើយពាក់មួក

ប្រសិនបើអ្នកទៅដើរលេង ឬធ្វើដំណើរកម្សាន្តនោះ អ្នកក៏អាចពាក់មួកនេះបានដែរ។ ដំបូងអ្នកត្រូវ​សម្រេច​ចិត្ត​ថា​ខ្លួនចង់បានសក់ត្រង់ ឬ សក់រួញ ប្រសិនបើអ្នកស្រឡាញ់ម៉ូដសក់ណាមួយហើយ ចូរអ្នក​ប្រើ​មួកដូច​ក្នុងរូប​ដើ​ម្បី​បន្ថែមភាព​ស្រស់ស្អាតបន្ថែម។

៦. ម៉ូដសក់ចង់បែបរញ៉េរញៃនៅផ្ទះ

រីឯម៉ូដសក់នេះវិញ ពុំមានអ្វីពិបាកឡើយ អ្នកគ្រាន់តែចាប់យកមូលចូលគ្នាឡើងលើបន្តិចហើយយកកៅស៊ូ ឬ​ខ្សែ​ចង​សក់មកចងទៅជាការស្រេច។

៧. បើបួកសក់ ឬ scrunchiesមកចង

ក្រៅពីម៉ូដខាងលើ ស្ទីល​ធ្វើសក់ដែលគេកំពុងពេញនិយមនា​ពេលបច្ចុប្បន្ននោះគឺការ​ចងសក់​ជាមួយ​បូរបែប​នេះ​។ បូរសក់អស់​នោះ​មានច្រើនពណ៌និងច្រើនម៉ូដណាស់។ អ្នកអាចចងធម្មតាក៏បាន ឬបួងសក់ក៏​បាន​ទៅ​តាម​ការ​និយម​ចូលចិត្ត៕

ចុចអានបន្ត៖

លឿនៗមូរសក់បានស្អាត ដោយពុំចាំបាច់ប្រើម៉ាស៊ីន

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន