លឿនៗមូរសក់បានស្អាត ដោយពុំចាំបាច់ប្រើម៉ាស៊ីន

  • 2020-06-05 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដសក់មូរទឹករលកបែបធម្មជាតិ កំពុង​តែមានការពេញនិយមខ្លាំងសម្រាប់នារីៗសម័យថ្មី។ ថ្ងៃ​នេះ​ដែរ​វិបសាយ "កញ្ញា" នឹងបង្ហាញពីវិធីងាយៗនិងលឿន របស់នារីកូរ៉េ ដើម្បីមូរសក់បានស្អាតបែបធម្មជាត ដោយពុំចាំបាច់ប្រើម៉ាស៊ីន។

​សម្ភារត្រូវត្រៀម៖ ដង្កៀបគៀបសក់វែងចំនួន៤ ម៉ាស៊ីនផ្លុំ ស្រ្ពៃយ៍បាញ់សក់។

ជំហានទី១

ត្រូវជ្រើសរើសដង្កៀបដែក ទើបអាចស្រូបកម្តៅចេញពីម៉ាស៊ីនផ្លុំឲ្យបានល្អ។ បែងចែកសក់ជា២ផ្នែក ហើយប្រើដង្កៀប២ដើម្បីគៀបសក់ម្ខាងៗ និងទុកគម្លាតឲ្យឆ្ងាយពីគ្នាបន្តិច ដើម្បីឲ្យសក់ចេញទឹករលកបែបធម្មជាតិ។ ទាញសក់នៅចន្លោះកណ្តាលដង្កៀប ឲ្យរាងប៉ោងចេញមកក្រៅបន្តិច។

ជំហានទី២

ប្រើស្រ្ពៃយ៍បាញ់សក់ នៅ​បរិវេណដែលអ្នក​ប្រើដង្កៀប ដើម្បី​ជួយឲ្យការមូរសក់​ជាប់បានយូរល្អ។

ជំហានទី៣

ត្រូវយកដៃក្តោបសក់ផ្នែកខាងចុង ចូលមកខាងក្នុង ឲ្យដូចរាងអក្សរC។ បន្ទាប់មក​ទៀតត្រូវចាប់បញ្ចូលគ្នា ជាមួយសក់ផ្នែកខាងលើ ឲ្យចេញរាងអក្សរZ។

ជំហានទី ៤

ប្រើ​ម៉ាស៊ីនផ្លុំ និងកាន់សក់ផ្អោបចូលគ្នាឲ្យជាប់ប្រមាណ៣វិនាទី សឹមទម្លាក់ចុះមកវិញ។ អាចបាញ់ស្រ្ពៃយ៍បន្ថែមជាកិច្ចបង្ហើយ នោះអ្នកនឹងទទួលមបានម៉ូដសក់ស្រស់ស្អាត ចំណាយពេលតិចហើយមិនឆេះសក់ទៀត៕

ចុចអានបន្ត៖ ស្ទីលស្លៀកពាក់សាមញ្ញស្រស់ស្អាត មិនធ្វើឲ្យពិបាកពេលទៅអង្គុយនៅហាងកាហ្វេយូរ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម