នារីមាន៤យ៉ាងនេះ នឹងទទួលបានតែការឈឺចាប់ គ្មានសុភមង្គល ទោះរូបស្អាតក៏ដោយ

  • 2020-06-05 09:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 46

មនុស្ស​ស្រី​​តែង​ចង់​រៀប​ការ​បង្កើត​គ្រួសារ​ដោយ​មាន​សុភមង្គល។ ​តែ​នារី​គ្រប់​គ្នា​ត្រូវ​ចាំ​ថា ​រស់​ក្នុង​ពិភព​លោក​នេះ ​ប្រសិន​បើ​​ដាក់​សេច​ក្តី​​សម្រេច​ចិត្ត​​ចំកន្លែង​ត្រូវ នោះ​នឹង​នាំ​មក​វិញ​នូវ​ជីវិត​រុង​រឿង។ ​តែ​បើ​សម្រេច​ចិត្ត​ ដោយ​ធ្វើ​​ជា​នារី​មាន​៤​យ៉ាង​ដូច​ខាង​ក្រោម នឹង​ជួប​តែ​ទុក្ខ គ្មាន​សុភមង្គល​ឡើយ។​

រូបតំណាង

១. នារី​ដែល​ស្រលាញ់​ប្តី​ច្រើន​ជាង​អាយុ​ជីវិត​របស់​ខ្លួន

ប្រពន្ធ​ដែល​ស្រលាញ់​ប្តី​ងុប​ងុល​ ស្ទើរ​ទុក​ប្តី​នៅ​លើ​ហឹង​ទៅ​ហើយ ​នឹង​ទទួល​​បាន​តែ​ការ​មើល​ងាយ​មើល​ថោក​ពី​ប្តី​វិញ​ប៉ុណ្ណោះ។ សម្រាប់​មនុស្ស​ប្រុស​​ នៅ​ពេល​​ដឹង​ថា​មនុស្ស​ស្រី​ស្រលាញ់​គេ​ពេញ​បេះ​ដូង ​សូម្បី​តែ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល​ គេ​នឹង​ឲ្យ​អ្នក​មក​វិញ​នូវ​ការ​ឈឺ​ចាប់។ ព្រោះ​បុរស​​ទាំង​នោះ​ជឿ​ថា ​ទោះ​ជា​គេ​បាន​ធ្វើ​អ្វី​ខុស ​ទោះ​ពួក​គេធ្វើ​អាក្រក់​យ៉ាង​ណា ​ក៏​ប្រពន្ធ​នៅ​តែ​លើក​លែង​ទោស​ឲ្យ​ នៅ​តែ​ព្រម​លះ​បង់​ចំពោះ​គេ​​ដោយ​គ្មាន​លក្ខ​ខណ្ឌ។ ​​ដូច​នេះ ​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្វាក់​ភ្នែក​ដោយសារ​តែ​ស្រលាញ់​ប្តី​លើស​ពេក។

រូបតំណាង

២. ​នារី​ដែល​ចង់​បាន​ការ​មេត្តា​ពី​មនុស្ស​គ្រប់​គ្នា

​មនុស្ស​ស្រី​ឆ្លាត​ត្រូវ​ចាំ​ថា ​មិន​ខ្វល់​នរណា​និយាយ​អ្វី ​ធ្វើ​អ្វី​ ​ក៏​ការងារ​របស់​អ្នក​នៅ​តែ​​អាច​ដើរ​ទៅ​មុខ ហើយ​ប្រឹង​រក​លុយ​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង និង​គ្រួសារ​គឺ​​គ្រប់​គ្រាន់​ហើយ។ បើ​សុខ​ចិត្ត​ផ្គាប់​ចិត្ត​គេ​គ្រប់​គ្នា ​ហើយ​បោះ​បង់​ការងារ​របស់​ខ្លួន​ឯង​ចោល ​​តើ​នេះ​ជា​រឿង​គួរ​ឲ្យ​សប្បាយ​ចិត្ត​ណាស់​មែន​ទេ?

រូបតំណាង

៣. ​នារី​ដែល​រវល់​តែ​មើល​ថែ​ទាំ​គ្រួសារ​ ​រហូត​បាត់​ទំនាក់​ទំនង​ជាមួយ​​អ្នក​ខាង​ក្រៅ​អស់

​​​បន្ទាប់​ពី​រៀប​ការ​រួច ​បើ​មនុស្ស​ស្រី​មិន​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ ក្រៅ​ពី​ក្រុម​គ្រួសារ​បាន​ទេ ​នោះ​ប្រៀប​ដូច​ធ្វើ​ទារុណកម្ម​ដាក់​ខ្លួន​ឯង។ ​ជា​ការ​ពិត ​​នរណា​ក៏​ចង់​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ ​ប៉ុន្តែ​បើ​មនុស្ស​ស្រី​កាត់​ផ្ដាច់​អស់​សម្ព័ន្ធ​ភាព​ជាមួយ​មិត្ត​ភក្កិ គឺ​​មិន​ខុស​ពី​មិន​ចេះ​ទុក​ចិត្ត​ខ្លួន​ឯង​ដែរ។ ​ហេតុ​នេះ នារី​ទាំង​អស់​ត្រូវ​​បើក​ចិត្ត​ឲ្យ​ទូ​លាយ ​យក​ឱកាស​ចេញ​ក្រៅ ​​កម្សាន្ត​​លេង​ ដើរ​ផ្សារ ​ឆាត​លេង​ជាមួយ​មិត្ត​ភក្កិ ​ជា​ដើម។ ប្តី និង​កូន​ជា​មនុស្ស​សំខាន់​ហើយ ​តែ​ទំនាក់​ទំនង​ជាមួយ​អ្នក​ខាង​ក្រៅ​​ក៏​សំខាន់​ដូច​គ្នា។

រូបតំណាង

៤. នារី​ដែល​តាំង​ខ្លួន​ក្លាហាន​ជ្រុល

មនុស្ស​ស្រី​ដែល​អាច​រក​ប្រាក់​ចូល​គ្រួសារ​បាន ចាត់​ទុក​ជា​នារី​ពូ​កែ​ម្នាក់​ព្រោះ​មិន​ពឹង​អាស្រ័យ​លើ​បុរស​ទាំង​ស្រុង។ ​យ៉ាង​ណា​មិញ ​បើ​ប្រពន្ធ​គិត​តែ​ខំ​រក​ប្រាក់​ម្នាក់​ឯង​ទាំង​យប់​ទាំង​ថ្ងៃ ​មក​វិញ​ធ្វើ​ការ​ងារ​ផ្ទះ​សព្វ​សារពើ ​​ហើយ​ប្តី​វិញ​បាន​ត្រឹម​អង្គុយ​​អាន​ការ​សែត ផឹក​កាហ្វេ​ដោយ​រីក​រាយ​នឹង​ចាយ​ប្រាក់​គឺ​ពិត​ជា​រឿង​គួរ​ឲ្យ​ឈឺ​ចាប់​ពេក​ហើយ។ ​កុំ​ធ្វើ​ជា​មនុស្ស​ស្រី​ឱប​ក្រសោប​គ្រប់​យ៉ាង​ម្នាក់​ឯង ​ព្រោះ​អ្នក​មិន​មែន​ជា​អ្នក​បម្រើ​នោះ​ទេ ​ត្រូវ​ស្រលាញ់​ខ្លួន​​ឯង​ឲ្យ​ច្រើន​ៗ៕​​

អានបន្ត៖ ​របៀប​ស្រឡាញ់​មនុស្ស​ប្រុសឲ្យ​បាន​ត្រឹមត្រូវ ដែល​មនុស្ស​ស្រី​ទាំង​អស់​គួរ​ដឹង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា