៦ រឿង​កូនក្រមុំ​​គួរ​បញ្ជាក់​ពី​គូ​ដណ្ដឹង​ជាមុន​​ ជៀសវាងរៀប​ការរួច​ស្ដាយក្រោយ

  • 2020-06-05 06:30:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 67

មុន​ពេល​រៀបការ ស្រី​ៗ​គួរ​ដឹង​រឿង​ទាំង​នេះ​ពី​គូ​ដណ្ដឹង​ឲ្យ​ច្បាស់​សិន ដើម្បី​កុំឲ្យ​អ្វី​ៗ​ហួស​ពេល​ទាន់។ រឿង ៦ យ៉ាង​ដែល​ខាង​ស្រី​គួរ​ដឹង​ពី​ខាង​ប្រុស​នោះ វា​មាន​ផល​ល្អ​ល្អ​ចំពោះ​ខ្លួន​ឯង ហើយ​បើ​មាន​បញ្ហា​គួរ​ពិចារណា​លើ​គម្រោង​រៀបការ​ឡើង​វិញ៖

.តើ​គូ​ដណ្ដឹង​យើង​មាន​ជាប់​បំណុល​ធនាគារ ឬ​ចង់​ការ​ប្រាក់​ពី​នរណា​ផ្សេង​ទៀត​អត់? ​ខាង​ស្រី​គួរ​តែ​ស៊ើប​ពី​រឿង​នេះ​​ឲ្យ​ច្បាស់ ថា​មាន​ឬ​ក៏​អត់ ហើយ​បើ​មាន​តើ​ខាង​ប្រុស​ខ្ចី​លុយ​គេ​មក​ធ្វើ​អ្វី? កុំឲ្យ​រៀបការ​រួច​យើង​ក៏​មាន​ភារកិច្ច​ដោះ​បំណុល​នោះ ទាំង​មិន​បាន​ដឹង​ខ្លួន។

រូបតំណាង

.តើ​គាត់​មាន​បំណង​ចំណាយ​ប្រាក់​ប៉ុន្មាន​លើ​គម្រោង​រៀបការ ហើយ​តើ​គូ​ដណ្ដឹង​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រ៉ាប់រង​លើ​គម្រោង​នោះ​អត់? បើ​គេ​មិន​ទាន់​មាន​ប្រាក់​គ្រប់គ្រាន់ ការ​រៀបការ​គួរតែ​ពន្យារ​ពេល​ទៅ​មុខ​​បន្ត​ទៀត​សិន​ទៅ។

.បន្ទាប់​ពី​រៀបការ​ហើយ តើ​កូន​កំលោះ​មាន​គម្រោងការ​ទិញ​ផ្ទះ​សម្រាប់​គ្រួសារ​ថ្មី​នេះ​ដែរ​ឬ​ទេ? ឬ​​មាន​គម្រោង​ទៅ​​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​ខាង​ណា​? បើ​មាន​បញ្ជាក់​ថា​គេ​ជា​មនុស្ស​ប្រុស​ល្អិតល្អន់ ហើយ​បើ​គ្មាន​គួរតែ​ពិភាក្សា​ពី​ចំណុច​នេះ​ឲ្យ​បាន​ម៉ត់ចត់​ម្ដង​ទៀត ចាំ​រៀបការ​ក៏​មិន​យឺត​ពេល​ដែរ។

.ច្បាស់​អត់​ថា​គូ​ដណ្ដឹង​ទំនេរ​ទាំង​ចិត្ត និង​កាយ? រឿង​នេះ​មិន​អាច​ប្រហែស​បាន​ទេ ត្រូវ​ស៊ើបសួរ​ឲ្យ​បាន​សព្វ​គ្រប់ជ្រុងជ្រោយ​សិន​ចាំ សម្រេច​ចិត្ត​រៀបការ។ បើ​ដឹង​ថា​ខាង​កូន​កំលោះ​ធ្លាប់​មាន​ប្រពន្ធ​កូន​ដោះស្រាយ​មិន​ទាន់​ដាច់ស្រេច ឬ​កំពុង​លួច​ទាក់ទង​ជាមួយ​ស្រី​ថ្មី ទាំង​ដែល​ខ្លួន​ភ្ជាប់​ពាក្យ​រួច នោះ​បញ្ជាក់​បាន​ថា គេ​មិន​មែន​ជា​ប្រុស​ល្អ​ទេ។

.រឿង​មួយ​ទៀត​ដែល​ត្រូវ​ច្បាស់​ពី​ខាង​ប្រុស​ណោះ គឺ​បញ្ហា​កូន​ចៅ។ ត្រូវ​សួរ​បញ្ជាក់​ខាង​ប្រុស​ជា​មុន​សិន​ថា ឆាប់​យក​បាន​អ្នក​បន្តវេន ឬ​យ៉ាង​ណា ហើយ​បើ​គេ​ឆាប់​ចង់បាន​ទាំង​យើង​មិន​ទាន់​ចង់​បាន ក៏​ជា​លេស​គួរ​សិក្សា​ពី​គ្នា​បន្ត​ទៀត​សិន​ដែរ។

.បញ្ហា​រួម​ភេទ ក៏​គួរតែ​ជជែក​មុន​ថ្ងៃ​រៀបការ​ដែរ។ ប្រសិនបើ​គិត​ថា​តម្រូវ​ការ​ដៃគូ​ខ្ពស់ និង​មិន​អាច​ផ្គាប់ផ្គុន​បាន ខាង​ស្រី​ក៏​គួរតែ​ដក​ឃ្លា​មក​ពិចារណា​ជា​ថ្មី​លើ​គម្រោង​រៀបការ​នេះ ព្រោះ​កុំឲ្យ​អ្វី​ៗ​ហួស​ពេល​ទាន់៕

រូបតំណាង

ចុចអាន៖គ្រាន់​តែ​ធ្វើ​រឿង​ទាំង​នេះ ប្តី​ប្រពន្ធ​ដឹង​តែ​លែង​ចង់​គេង​បែក​គ្នា​​

ប្រភព៖ Huffingtonpost ប្រែសម្រួល៖ ទ្រី រ៉ាវី