គ្រាន់​តែ​ធ្វើ​រឿង​ទាំង​នេះ ប្តី​ប្រពន្ធ​ដឹង​តែ​លែង​ចង់​គេង​បែក​គ្នា​​

  • 2017-07-04 12:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​វា​មិន​មែន​ជា​រឿង​ចម្លែក​​​ទេ ដែល​ប្តី​ប្រពន្ធ​ខ្លះ​រៀបការ​ជាមួយ​គ្នា​យូរ​ទៅ ក៏​ស្រាប់​តែ​ចង់​គេង​បែក​គ្នា ដោយ​សារ​តែ​ហេតុ​ផល​មិន​ត្រូវ​គ្នា​មួយ​ចំនួន។ ប្រការ​នេះ មិន​មែន​ជា​ការ​រៀប​គម្រោង​ក្បត់​គ្នា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​បរិយាកាស​​​គេង​​ជាមួយ​គ្នា​មិន​អំណោយ​ផល​ប៉ុណ្ណោះ។ ដូចនេះ ដើម្បី​អាច​ឲ្យ​ប្តី​ប្រពន្ធ​គេង​ជាមួយ​គ្នា ប្រកប​ដោយ​ភាព​កក់​ក្តៅ​ជា​ប្រចាំ​ថ្ងៃ អ្នក​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​៖

១. កំណត់​ម៉ោង​ពេល​ចូល​គេង​ឲ្យ​បាន​ច្បាស់​លាស់

ប្តី​ប្រពន្ធ​គួរ​តែ​​ស្រុះស្រួល​គ្នា រឿង​ម៉ោង​ចូល​គេង និង​ភ្ញាក់​ពី​គេង។ បើ​មិន​កំណត់​នោះ​ទេ ម្នាក់ៗ​អាច​ទាស់​សម្តី​គ្នា នៅ​ពេល​ដែល​ម្នាក់​ចង់​គេង តែ​ម្នាក់​ទៀត​នៅ​ចង់​បន្ត​ការងារ​ដែល​បង្ក​​ជា​ការ​រំខាន។​

២. គោរព​តាម​កាលវិភាគ​នៃ​ពេល​សម្រាក

កំណត់​ម៉ោង​គេង​ហើយ ភាគី​ទាំង​សង​ខាង​ត្រូវ​គោរព​តាម​កាលវិភាគ​នោះ​ជា​ប្រចាំ លើក​លែង​តែ​មាន​ករណី​ពិសេស​ណា​មួយ​។ ត្រូវ​រម្លឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ឲ្យ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​រក្សា​សុខភាព​។​

៣. តុប​តែង​បន្ទប់​គេង

អ្នក​អាច​កែច្នៃ​​បន្ទប់​គេង ឲ្យ​រ៉ូមែនទិក ដោយ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម។ ធ្វើ​បែប​នេះ ទោះ​ជា​ស្វាមី​មាន​អារម្មណ៍​ហត់​ពី​ថ្ងៃ​យ៉ាង​ណា ក៏​គាត់​គង់​តែ​ចង់​ថ្នាក់​ថ្នម​អ្នក​ជានិច្ច។

៤. ដាក់​សម្ភារៈ​អេឡិចត្រូនិក​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន

ទូរសព្ទ កុំព្យូទ័រ កុំ​ដាក់​ជិត​ខ្លួន។ ធ្វើ​បែបនេះ មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មិន​រំខាន​ពេល​អ្នក​ និង​ស្វាមី កំពុង​តែ​ល្អូកល្អិន ឬ​កំពុង​តែ​គេង​ស្កប់​ស្កល់​​ជាមួយ​គ្នា។

៥. ជៀស​វាង​ញ៉ាំ​​ទឹក​ច្រើន​ជ្រុល មុន​ពេល​ជិត​ចូល​គេង

បើ​អ្នក​ញុំា​ទឹក​ច្រើន​ពេក នោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ងើប​ចូល​បន្ទប់ទឹក​​ញឹក​ ដែល​បង្ក​ការ​រំខាន​ដល់​ដំណេក​របស់​ស្វាមី​និង​ខ្លួន​អ្នក​ផ្ទាល់។

៦. ហាត់​ប្រាណ​ប្រចាំថ្ងៃ

ការ​ហាត់​ប្រាណ​អាច​​​ឲ្យ​អ្នក​មាន​អារម្មណ៍ និង​សុខភាព​ល្អ។ ដូច្នេះ អ្នក​អាច​គេង​លក់​បាន​ស្រួល​ ហើយ​មិន​​​ស្រមុក​ទៀត។

៧. ពូក​ខ្នើយ​ត្រូវឲ្យ​មាន​ភាព​ទន់​ល្មើយ

បើ​ពូក ខ្នើយ​រឹង​កំព្រឹស អ្នក​ក៏​គេង​មិន​ស្រួល ហើយ​ស្វាមី​របស់​អ្នក​ ក៏​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង​នោះ​ដែរ ព្រោះ​គាត់​នឹង​ទើស​ទាល់​ចំពោះ​ភាព​មិន​កក់​ក្តៅ​នេះ។ រៀបចំ​គ្រែ​គេង​ជាមួយ​នឹង​សម្ភារៈ​ដែល​មាន​ភាព​ទន់​ល្មើយ​ និង​ពណ៌​ស្រស់​ស្អាត គឺ​ល្អ​បំផុត​សម្រាប់​ដំណេក​ដែល​ប្រកប​ដោយ​ផាសុកភាព។

ចុចអាន៖ រៀបការ​រួច​ភ្លាម កូន​ក្រមុំ​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​អាច​នាំ​បញ្ហា​មិន​ចេះ​ចប់

អានបន្ត៖ ប្រពន្ធ​មាន​ផ្ទៃ​ពោះ ប្ដី​ទ្រាំ​អត់​បាន រក​ស្រី​ខាង​ក្រៅ ចុង​ក្រោយ​កើត​រឿង​ស្មាន​មិន​ដល់

ប្រភព៖ healthywomen ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម