មួយថ្ងៃៗចេះតែខ្វល់រឿងតូចតាចធ្វើឲ្យពិបាកចិត្ត អ្នកគួរសាកគិតរឿងអស់នេះជួយពង្រឹងស្មារតីអ្នកឲ្យប្រសើរឡើងវិញ

  • 2020-06-05 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សម្នាក់តែងជួបប្រទះរឿងមិនពេញចិត្ត ងាយរងគ្រោះពីមជ្ឍដា្ឋនខាងក្រៅនិងជួបភាព​លំ​បាក​នានា។ អ្នកអាចមិនសប្បាយចិត្តដោយសារសម្ពាធគ្រួសារ ការងារ និងការសិក្សាដូចជាកន្លែងធ្វើការ​មិន​អំណោយ​ផលដល់អ្នក មានភាពមិនពេញចិត្តនឹងលទ្ធផលការសិក្សានិងមាន​រឿងផ្សេងៗនៅក្នុងគ្រួសា​រជា​ដើម​។ ប្រសិនបើអ្នកនៅសុខៗមាន​អារម្មណ៍មានសប្បាយចិត្តព្រោះ​ខ្វល់ខ្វាយតែរឿងតូចតាចនោះ ចូរអ្នក​សាក​គិតរឿងនិងធ្វើរឿងតាមខាងក្រោមនេះ។ រឿងដែលអ្នកគួរធ្វើដើម្បីឲ្យស្មារតីប្រសើរឡើងវិញនោះរួមមាន៖

រូបតំណាង

**កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ**

កាលណាអ្នកកាន់តែប្រៀបធៀប អ្នកនឹងកាន់តែមានគ្រោះថ្នាក់ចំពោះខ្លួនអ្នក។ អ្នកត្រូវហ៊ានទទួលយការពិត​ដែល​ខ្លួន​មាន ទទួលភាពមិនល្អឥតខ្ចោះរបស់អ្នក។ ធ្វើយ៉ាងណាគឺមិនត្រូវប្រៀបធៀបខ្លួនឯង​ជាមួយអ្នក​ដទៃ​ដាច់​ខាង ព្រោះថាមនុស្សម្នាក់កើតមកគ្មាននរណាល្អឥតខ្ចោះឡើយ។

រូបតំណាង

កុំឆាប់សន្មត់ថាខ្លួនឯងជាមនុស្សកំសាក

នៅពេលដែលអ្នកតែងតែគិតថាខ្លួនឯងធ្វើអ្វីមិនបានសោះនោះ អ្នកនឹងក្លាយទៅ​ជាមនុស្ស​កំសាក​ជាក់​ជាមិន​ខាន​។ អ្នកត្រូវមានភាពក្លាហានហ៊ានដើរចេញជំនះឧបសគ្គ​ទំាងឡាយណា​ដែលខ្លួនបានជួបនិងចេះតស៊ូ។ បើ​ទោះ​បីអ្នកបរាជ័យក៏ដោយ អ្នកត្រូវងើបដើរម្តងទៀត។

ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន

ទំនាកក់ទំនងល្អជាមួយមនុស្សដែលនៅក្បែរខ្លួនអ្នកនឹងនំាឲ្យអ្នកមានភាពរីកចម្រើន។ នៅពេល​ជួប​បញ្ហា​អ្វី​មួយ អ្នកត្រូវស្វែងរកដំណោះស្រាយ កុំនៅស្ងៀមគ្មានសកម្មភាពអ្វីនោះ។ ប្រសិនបើអ្នកមិន​បាន​បង្ហាញ​ទុ​កលំ​បាក​ដល់គេ​ផង ធ្វើម៉េចគេដឹងថាអ្នកមានទុក្ខនោះ។

រូបតំណាង

កុំនិយាយដើមគេនិងបង្អាប់អ្នកដទៃដើម្បីលើកខ្លួនឯង

ការបន្ទាបអ្នកដទៃដើម្បីបង្ហាញពីសមត្ថភាពខ្លួនឯងនោះគឺពិតជាបង្ហាញថាអ្នកខ្វះទំនុកចិត្តលើខ្លួនឯងណាស់។ នោះក៏ព្រោះ​តែអ្នកត្រូវមានភាពជឿជាក់លើខ្លួនឯងដើម្បីយកឈ្នះលើអ្នកដទៃបាន។ ជាការល្អ អ្នកត្រូវ​តែ​និ​យាយ​ល្អពីគ្នាទៅវិញទៅមកឬចេះរិះគន់ស្ថាប​នាគ្នាទើបជាការប្រសើរ។

ចេះស្វែងរកមនុស្សគំរូដែលអ្នកអាចរៀនសូត្របាននៅក្នុងជីវិត

នៅពេលជីវិតអ្នកគ្មានចំណុចទំនាញកណ្តាលនិងគោលដៅក្នុងជីវិត អ្នកត្រូវចេះស្វែងរកបុគ្គលគំរូមួយ​រូប​ដើម្បី​ឲ្យ​ខ្លួន​អ្នកបានរៀនសូត្រតាម។ អ្នក​ត្រូវ​សិក្សា​រៀន​សូត្រ​និង​គិតវិ​ជ្ជ​មាន​ល្អតា​មពី​បុគ្គល​នោះ​ដើម្បី​យក​មក​អភិ​វឌ្ឍ​ខ្លួនអ្នកផ្ទាល់។

រូបតំណាង

កុំយកចំណុចខ្សោយធ្វើជាចំណុចខ្វះខាតរបស់ខ្លួន

មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់។ ការខ្វះខាតមិនមែនធ្វើឲ្យអ្នកមានភាពអាម៉ាស់នោះទេ តែ​ផ្ទុយ​ទៅវិញអ្នកត្រូវរៀនពីវា។ ជាការប្រសើរនោះ អ្នកគប្បីយករឿងអស់នោះមកធ្វើជាមេរៀនហើយ​ពង្រឹង​ខ្លួន​អ្នក​ជាថ្មី។

កុំបង្អាក់សមិទ្ធិផលរបស់ខ្លួន

ការចេះបន្ទាបខ្លួនគឺរឿងមួយដ៏ប្រសើរថ្លៃថ្លាចំពោះមនុស្សម្នាក់ៗ តែការបន្ទាបខ្លួនជ្រុលហួសហេតុពេក​នឹង​អាច​ធ្វើ​ឲ្យ​ទំនុកចិត្តរបស់អ្នករសាត់ទៅឆ្ងាយ។ ដូច្នោះ ត្រូវប្រាប់ខ្លួនឯងថាអ្នកសាកសម​នឹងទ​ទួល​យក​សមិទ្ធិផល​អស់​ទំាង​នោះណាស់ នោះអ្នកនឹងមានអារម្មណ៍ល្អក្នុងការធ្វើរឿងល្អៗបន្ទាប់ទៀត៕

រូបតំណាង

រូបភាព៖​ Pinterest

ចុចអានបន្ត៖

តិចនិក​ជួយ​ឲ្យ​មនុស្ស​ស្រី​ដែល​រស់​នៅ​ម្នាក់​ឯង មាន​សុវត្ថិភាព​ មិន​ខ្លាច​ជន​ខិលខូច

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម