រឿងចម្លែកៗអស្ចារ្យ១៥យ៉ាង ដែលភាគច្រើនមានតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ

  • 2020-06-02 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើនៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំណុចពិសេសអ្វីខ្លះទៅ? ក្រៅពីមានវប្បធម៌ ប្រពៃណី ភាសា និងបចេ្ចកវិទ្យាលេចធ្លោ ក្នុងចំណោមប្រទេសដទៃទៀត​នៅតំបន់អាស៊ី កូរ៉េខាងត្បូងក៏មានប្រជាប្រិយភាពខ្លាំងផ្នែកចម្រៀង K-pop និង គK-hip-hop ដែល​ល្បី​រន្ទឺពាលពេញសាកលលោក។ លើសពីនេះទៅទៀត មានរឿងរ៉ាវចម្លែកៗ អស្ចារ្យ១៥ យ៉ាង ដែលអ្នកអាចឃើញតែនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

ចង់ដឹងថាមានអ្វីខ្លះអត់?

ការ៉េម

គ្រប់ការ៉េមទាំងអស់ តែងភ្ជាប់ជាមួយនឹងក្រដាសកាតុងជាទ្រនាប់ ដើម្បីការពារមិនឲ្យសើម និងប្រឡាក់ដៃរបស់អ្នក នៅពេលការ៉េមរលាយ។

កន្លែងក្មេងលេង

សូម្បីតែកន្លែងក្មេងលេងធម្មតាៗ​នៅ​ទីក្រុងសេអ៊ូល ក៏មានការច្នៃប្រឌិតទាក់ទាញបំផុត មើលទៅប្រៀបដូចជាសួនសួនកម្សាន្តដ៏ស្រស់បំព្រង។

កាហ្វេទឹកដោះគោកញ្ចប់

អ្នកអាចរកទិញកាហ្វេទឹកដោះគោកញ្ចប់ស្រស់ៗ ដែលមានរូបរាងដូចត្រីកោណ និងមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់កាហ្វេឆុងថ្មីឡើយ។

ផ្ទះបក្សី

នៅតាមដងផ្លូវ អ្នកនឹងឃើញផ្ទះបក្សីទាំងនេះ។ វាមានច្រើនជាន់ និងមានហ្វូងបក្សីជាច្រើនគ្រួសារមកតាំងទីលំនៅ។

ដំឡូងកំប៉ុង

នៅប្រទេសណាក៏មានដំឡូងកំប៉ុងបែបនេះដែរ ប៉ុន្តែ​នៅកូរ៉េអ្នកនឹងបានឃើញគេដាក់លក់រសជាតិផ្សេងៗជាច្រើន មានទាំងរសជាតិទឹកដោះគោជូរទៀត។

ឪឡឹកតូចប៉ុនបាតដៃ

នៅតាម​ផ្សារតូចៗ​នៅកូរ៉េ​ខាង​ត្បូង តែងឃើញគេដាក់និយមដាក់លក់តែឪឡឹកដែលមានទំហំតូចប៉ុនបាតដៃតែប៉ុណ្ណោះ។

ម៉ាស៊ីនលក់ផ្កា

ចង់ទិញផ្កា ពេលណាត់ជួនគូស្នេហ៍ឬក្នុងកម្មវិធីនានា មិនមែនជារឿងពិបាកទេ ព្រោះអ្នកអាចរកបាននៅគ្រប់ទីកន្លែង ដែល​មានដាក់លក់នៅក្នុងម៉ាស៊ីនស្វ័យប្រវត្តតែម្តង។

ស្ត្របឺរីជ្រលក់ទឹកស្ករ

មើល​ទៅពិតជាទំនងណាស់។ ស្ត្របឺរីជ្រលក់ទឹកស្ករ ចាត់ទុកជាបង្អែមដែលពេញនិយមបំផុតនៅក្នុងរដូវរងារ ដែលមានដាក់លក់នៅតាមដងផ្លូវ។

ម្ទេស

មិនខុសពីប្រទេសដទៃទៀតនៅអាស៊ីនោះទេ ដែលគេតែងហាលម្ទេសនៅខាងក្រៅ ប៉ុន្តែនៅកូរ៉េវិញគឺគេដាក់ហាលហូរហៀរនៅតាមដងផ្លូវក្នុងទីក្រុងតែម្តង។

ភេសជ្ជៈរសជាតិស្ករគ្រាប់

នេះគឺជាភេសជ្ជៈដែលមានរសជាតិដូចនឹងស្ករគ្រាប់ Chupa-Chups ដែលមាន​តែ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូងប៉ុណ្ណោះ។

ឆ័ត្រ

មិនចាំបាច់បារម្ភខ្លាចក្តៅពេលឈររង់ចាំនោះទេ ព្រោះនៅកន្លែភ្លើងស្តុបនិងចំណតឡានក្រុង តែងមានឆ័ត្រធំមួយសម្រាប់អ្នក។

កន្លែង​ដាក់តាំងលាមកសិប្បនិម្មិត (PooPoo Land)

អ្វីដែលមិនគួរឲ្យជឿនោះ គឺនៅកូរ៉េខាងត្បូងមានសារមន្ទីរដាក់តាំងលាមកសិប្បនិម្មិត អាចចូលមើលនិងស្ទាបលេងដោយឥតគិតថ្លៃ។

មនុស្សប្រុសផាត់មុខ

គិតថាបុរសនៅកូរ៉េមើលទៅគួរឲ្យស្រលាញ់ណាស់មែនទេ? នេះប្រហែលអាចមកពីពួកគេចេះតុបតែងមុខនបន្ថែម។ ដោយសារទីផ្សារគ្រឿងសម្អាតរបស់បុរសនៅកូរ៉េខាងត្បូង គឺមានភាពធំទូលំទូលាយខ្លាំងណាស់។ វាគឺជារឿងធម្មតាសម្រាប់មនុស្សប្រុសដែលផាត់មុខ ទោះបីពួកគេមិនមែនជាតារាក៏ដោយ។

ឈុតនំខេក

នៅពេលនំខេក អ្នកនឹងទទួលបានកាំបិតផ្លាស្ទិកមួយ ដែល​មានឈើគូសនិងទៀននៅពីខាងក្នុងតែម្តង៕

ចុចអានបន្ត៖ Huang Xiaoming ធ្វើ​ឲ្យ​អ្នក​គាំទ្រខ្លោច​ចិត្ត ពេល​និយាយ​ថា​គ្មាន​អ្នក​ណា​ចង់​ឃើញ​លោក​ទេ

ប្រភព៖ herbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី