Huang Xiaoming ធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្ត ពេលនិយាយថាគ្មានអ្នកណាចង់ឃើញលោកទេ
- 2020-06-01 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huang Xiaoming ធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្ត ពេលនិយាយថាគ្មានអ្នកណាចង់ឃើញលោកទេ
ត្រឹមតែសម្ដីមួយម៉ាត់នៅលើ livestream កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់កំពូលតារាសម្ដែងប្រុសចិន Huang Xiaoming ពិបាកចិត្តជាខ្លាំងនៅពេលដែលដឹងថា តារាដែលខ្លួនស្រលាញ់មានអ្នកស្អប់ច្រើន។
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសជើងចាស់ចិន Huang Xiaoming បានមានវត្តមានក្នុងការឡាយផ្ទាល់លើបណ្ដាញសង្គមជាមួយ Li Jia Qi កំពូលតារាបណ្ដាញសង្គមប្រុសមួយរូប។ នៅទីនេះ ប្រុសស្អាតវ័យ ៤៣ឆ្នាំ បានផ្សព្វផ្សាយអំពីប្រភេទជីដាំដើមឈើដែលខ្លួនជាអ្ន កតំណាង។ ដោយសារនេះគឺជាការឡាយលើកទី១របស់ប្ដី Angelababy ដូចនេះបានទាក់ទាញទស្សនិកជនជាច្រើន។
យ៉ាងណាក្ដី នៅពេលកំពុងឡាយ Xiaoming បានសួរដៃគូរបស់ខ្លួនថា បងបញ្ច្រៀតអូនឯងជ្រុលពេកហើយមែនទេ? បន្ទាប់មកលោកក៏ខិតមកគៀន។ យ៉ាងណាក្ដី Jia Qi បាននិយាយថា ទស្សនិកជនឃើញលោករាល់ថ្ងៃហើយ ដូចនេះបើបាំងបន្តិចក៏មិនអីដែរ។
តែអ្នកគាំទ្របានសោកសៅយ៉ាងខ្លាំងនៅពេល តារាកើតឆ្នាំ ១៩៧៧ ស្រាប់តែបន្ទាបសំឡេងហើយ និយាយថា៖ គ្មានអ្នកណាគេចង់ឃើញបងឡើយ។ អ្នកគាំទ្រពិបាកចិត្តដោយសារដឹងថា តារាដែលខ្លួនស្រលាញ់ ក៏ដឹងខ្លួនដែរថា លោកមានអ្នកមិនចូលចិត្តខ្លួនច្រើន។
មូលហេតុចម្បងគឺមកពី ក្រោយមានផ្ទុះកូវីដ១៩នៅចិន ប្ដីប្រពន្ធ Huang Xiaoming ត្រូវរិះគន់ថារិះថាំពេលបរិច្ចាគលុយតិចជាងតារាដទៃ។ គួបផ្សំនឹងអាពាហ៍ពិពាហ៍របស់អ្នកទាំង២ហាក់កំពុងដើរដល់ផ្លូវទាល់ ក៏ធ្វើឲ្យមនុស្សជាច្រើនទំលាក់កំហុសឲ្យតារាប្រុសនេះដូចគ្នា។ នៅលើបណ្ដាញសង្គម ថ្ងៃណាក៏មានអ្នករិះគន់ Huang Xiaoming ដែរ៕
អានបន្ត៖ អតីតមិត្តប្រុសរបស់ Jiyeon (T-ara) លែងលះប្រពន្ធ