ល្បែងចិត្តសាស្រ្ត៖ លួច Crush គេហើយចង់ដឹងអនាគតអាចក្លាយជាគូស្នេហ៍នឹងគ្នាទេ សាករើសសន្លឹកបៀរមួយ

  • 2020-06-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វ័យ​នេះ ​ ​​អារម្មណ៍​លើ​រឿង​ស្នេហា​អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ។ ​អ្នក​ខ្លះ​វិញ Crush ​គេ ​តែ​គេ​មិន​ដឹង​ខ្លួន ​មាត់​ចង់​សារភាព តែ​នៅ​អៀន​នៅ​ឡើយ។ ​តោះ ​ចង់​ដឹង​ថា​មនុស្ស​ដែល​អ្នក​​កំពុង​លួច​ស្រលាញ់​នេះ ​អាច​វិវឌ្ឍ​ជា​គូស្នេហ៍​របស់​អ្នក​បាន​​ឬអត់ ​សាក​រើស​សន្លឹក​បៀរ​មួយ។​

១. បើ​អ្នក​រើស​សន្លឹក​បៀរ​លេខ​១

​វា​ហាក់​ដូច​ជា​មនុស្ស​ដទៃ​កំពុង​តែ​ឈ្លាន​ពាន​និង​មិន​សាទរ​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ​ទេ។ ​ដោយសារ​ពួក​គេ​ចេញ​ពី​គ្រួសារ​អ្នក​មាន ម្ល៉ោះ​ហើយ​ពិត​ជា​មិន​ចង់​ទទួល​យក​ក្តី​ស្រលាញ់​មួយ​នេះ​ឲ្យ​កើត​ឡើង​ឡើយ។ ​ចំណែក​​ចិត្ត​គំនិត​របស់​មនុស្ស​ដែល​អ្នក​កំពុង​មាន​ចិត្ត​លើ​វិញ រៀង​មិន​ច្បាស់​លាស់​បន្តិច ម្ដង​ក្ដៅ​ម្ដង​ត្រជាក់។ ​ចំពោះ​ឱកាស​របស់​អ្នក​ទាំង​២​ក្នុង​ការ​ក្លាយ​ជា​គូ​ស្នេហ៍​វិញ ​មាន​ភាគ​រយ​ទាប​ណាស់។

២. បើ​អ្នក​រើស​សន្លឹក​បៀរ​លេខ ២

​​អ្នក​ទាំង​ពីរ​ពិត​ជា​ចុះ​សម្រុង​គ្នា​បាន​ល្អ មាន​អារម្មណ៍​រីករាយ​ ពេល​នៅ​ក្បែរ​គ្នា​តែង​សប្បាយ​ចិត្ត​ទាំង​សង​ខាង។ ​ក្រៅ​ពី​នេះ ​អ្នក​នៅ​ជុំ​វិញ​​ក៏​គាំ​ទ្រ​ឲ្យ​អ្នក​ទាំង​២​បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ផង​ដែរ។ ​ចំណែក​អត្តចរិត​មនុស្ស​ដែល​អ្នក​កំពុង​លួច​ស្រលាញ់​នេះ​វិញ ​គេ​​មាន​ឆន្ទៈ និង​ចេះ​​ពី​វិធី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​បាន​យ៉ាង​​ត្រឹម​ត្រូវ។ តែ​យ៉ាង​ណា​ អារម្មណ៍​របស់​បុគ្គល​ម្នាក់​នេះ​ចំពោះ​អ្នក ​នៅ​មិន​ទាន់​អាច​ហៅ​ថា​ស្នេហា​នៅ​ឡើយ​ទេ ​តែ​គាត់​តែ​ង​តែ​​គិត​វិជ្ជមាន​និង​ជឿ​ជាក់​ពី​សក្តានុពល​លើ​ទំនាក់​ទំនង​នេះ​ថា​​អាច​ធំធាត់​ទៅ​មុខ​បាន។ សរុប​ទៅ​ ​អ្នក​ទាំង​២​មាន​ឱកាស​ល្អ​ក្នុង​ការ​ក្លាយ​ជា​គូ​ស្នេហ៍​បាន។

៣. បើ​អ្នក​រើស​សន្លឹក​បៀរ​លេខ ៣

​បើ​មើល​ទៅ មនុស្ស​ម្នាក់​នោះ​​​តាម​ពិត​គេ​មាន​​​មនុស្ស​ក្នុង​បេះ​ដូង​រួច​ទៅ​ហើយ តែ​ពួក​គេ​ឧស្សាហ៍​មិន​ត្រូវ​គ្នា ហើយ​ចៃ​ដន្យ ក៏​បាន​ជួប​អ្នក ។ តែ​​បើ​និយាយ​ក្នុង​ចិត្ត​របស់​ម្នាក់​នោះ​​វិញ​ បាន​ដាក់​ក្តី​ស្រលាញ់​ខ្លាំង​លើ​មនុស្ស​ដែល​គាត់​កំពុង​មាន​ក្នុង​បេះ​ដូង​រួច​បាត់​ទៅ​ហើយ។ ពេល​ខ្លះ ​អ្នក​ក៏​ដឹង​​ក្នុង​ចិត្ត​ខ្លះ​ៗ​ថា ​មនុស្ស​ដែល​អ្នក​កំពុង​លួច​ស្រលាញ់​​នោះ ​គេ​មិន​បាន​មាន​ចិត្ត​លើ​អ្នក​ឲ្យ​អស់​ពី​បេះ​ដូង​​ឡើយ ។ ដូច្នេះ ​សូម​កុំ​រំពឹង​អ្វី​ពី​បុគ្គល​នោះ​ទៀត ​ព្រោះ​អ្នក​នឹង​គ្មាន​ឱកាស​ឡើយ។

៤. បើ​អ្នក​រើស​សន្លឹក​បៀរ​លេខ ៤

អ្នក​និង​គាត់​ពិត​ជា​បាន​បោះ​ជំហាន​ក្នុង​ទំនាក់​ទំនង​នេះ​យ៉ាង​អស្ចារ្យ ពោរ​ពេញ​ដោយ​ក្តី​រីក​រាយ និង​​ពេល​នៅ​ជាមួយ​គ្នា​ពិត​ជា​ចុះ​សម្រុង​ខ្លាំង​មែន​ទែន។ ​បើ​ទោះ​ជា​ថ្មី​ៗ​នេះ ​​អ្នក​ទាំង​២​កំពុង​ស្ថិត​ក្នុង​កម្រិត​ជា​មិត្ត​ភាព​នឹង​គ្នា​ក៏​ដោយ ​តែ​បើ​មើល​តាម​ការ​ទស្សន៍​ទាយ​ទៅ ​អ្នក​ទាំង​២​អាច​រំកិល​សម្ព័ន្ធ​ភាព​នេះ​បាន។ ​ជាមួយ​សន្ទុះ​នេះ ​អ្នក​ទាំង​២​ពិត​ជា​វិវឌ្ឍន៍​ទៅ​លឿន​ឆ្ពោះ​ទៅ​រក​ពាក្យ​ថា ក្តី​ស្រលាញ់​រវាង​បុរស​និង​ស្រ្តី។ ​តែ​​​បើ​អ្នក​ព្យាយាម​ទំនាក់​ទំនង​គ្នា​នៅ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន​ជាង​តាម​បណ្តាញ​សង្គម ​ពិត​ជា​ឆាប់​រលូន​ល្អ​ណាស់។

៥. បើ​អ្នក​រើស​សន្លឹក​បៀរ​លេខ ៥

ឱកាស​របស់​អ្នក​និង​បុគ្គល​​​នោះ​ក្នុង​ការ​ក្លាយ​ជា​គូ​ស្នេហ៍ ហាក់​ដូច​ជា​មាន​ភាគ​រយ​ទាប​ណាស់។ មិន​ដឹង​ថា​ពី​មុន​អ្នក​ធ្លាប់​ធ្វើ​អ្វី​នោះ​ទេ ​តែ​ហាក់​ដូ​ច​ជា​បង្កើត​ឲ្យ​មនុស្ស​ម្នាក់​នោះ​មាន​អារម្មណ៍​ពិបាក​ចុះ​សម្រុង ​និង​ទំនាក់ទំនង​ជាមួយ​អ្នក​ខ្លាំង​ណាស់។ ​អាច​ថា​មក​ពី​អ្នក​ជា​មនុស្ស​ត្រង់​ពេក ​ឬ​​អាច​​មក​ពី​អ្នក​​ធ្លាប់​ធ្វើ​ឲ្យ​គាត់​រង​ការ​ឈឺ​ចាប់​ដោយសារ​អ្នក​។ ​សរុ​ប​មក ​អារម្មណ៍​របស់​អ្នក​ទាំង​២​ហាក់​មិន​ចុះ​សម្រុង​គ្នា​​បន្តិច ​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​កំពុង​លួច​ស្រលាញ់​នេះ​ពិបាក​ក្នុង​ការ​សាង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​ណាស់៕

អានបន្ត៖ ​គូស្នេហ៍ណានឹងចូលរោងការឆាប់ៗ?រើសមួយ ដើម្បីដឹងថាស្នេហាមានឥទ្ធិពលយ៉ាងណាចំពោះអ្នក?

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម