គូស្នេហ៍ណានឹងចូលរោងការឆាប់ៗ?រើសមួយ ដើម្បីដឹងថាស្នេហាមានឥទ្ធិពលយ៉ាងណាចំពោះអ្នក?

  • 2020-05-22 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥទ្ធិពល​​ស្នេហា ​ពេល​ខ្លះ​ពិបាក​នឹង​ហាម​ឃាត់​ណាស់ ​រហូត​អ្នក​ខ្លះ​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​កា​លៈ​ទេ​សៈ​នេះ។ ​យ៉ាង​​ណា​ក៏​ដោយ ​ដើម្បី​ដឹង​ច្បាស់​ថា ​អ្នក​ជា​មនុស្ស​បែប​ណា​ពេល​គិត​ដល់​រឿង​ស្នេហា ​​សាក​ល្បង​រើស​រូប​មួយ​ដែល​អ្នក​យល់​ថា ​គូ​ណា​ដែល​នឹង​ជិត​រៀប​ការ​ឆាប់​ៗ​នេះ។

១. ​បើ​អ្នក​ជ្រើស​យក​​រូប​ទី​១

​អ្នក​ជា​មនុស្ស​ដែល​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​។ ​ហ៊ាន​ស្រលាញ់ ​ក៏​ហ៊ាន​ស្អប់​ផង​ដែរ អ្នក​មិន​ងប់​ងល់​លើ​រឿង​ស្នេហា​​ឡើយ ​ទោះ​បី​អ្នក​ធ្លាប់​លះ​បង់​និង​របួស​ដោយ​សារ​ស្នេហា​កន្លង​មក​ក៏​ដោយ។ ឥលូវ​នេះ​ អ្នក​ប្រៀប​ដូច​ជា​មេអំបៅ​ហ៊ាន​ហោះ​ចេញ​ពី​សំបុក​ដូច្នោះ​ដែរ។ ​អ្នក​យល់​ថា ​សុភមង្គល​ពិត​ប្រាកដ ​គឺ​ចេញ​ពី​ខ្លួន​ឯង។ ​ម្ល៉ោះ​ហើយ ​អ្នក​អាច​ពន្យារ​ពេល​សិន​លើ​រឿង​ស្នេហា។

រូបតំណាង

២. បើ​អ្នក​ជ្រើស​យក​​រូប​ទី២

​​អ្នក​ជា​មនុស្ស​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​បំ​ផុត។ ​អ្នក​​អាច​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​វា ​ហើយ​អ្នក​​មាន​ចិត្ត​អាណិត​អាសូរ​លើ​​មនុស្ស​ដែល​អ្នក​ស្រលាញ់​ណាស់។ ​គ្រប់​ពេល ​អ្នក​តែង​យល់​ថា ​ការ​លះ​បង់​នឹង​អាច​ឈ្នះ​ចិត្ត​របស់​មនុស្ស​​បាន។ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ណា​អ្នក​គិត​ដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ​អ្នក​​ក៏​ចាប់​ផ្តើម​ច្បាស់​លាស់​ជាមួយ​គេ ​និង​អ្នក​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​​គេ​ទៀត​ផង​។

រូបតំណាង

៣. បើ​អ្នក​ជ្រើស​យក​​រូប​ទី៣

អ្នក​ជា​មនុស្ស​ចិត្ត​នឹង​ធឹង ​​ហើយ​អ្នក​ស្ទើរ​តែ​មិន​សូវ​​ចាប់​​អារម្មណ៍​លើ​រឿង​ស្នេហា​សោះ។ ​​បើ​សិន​ជា​មាន​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​ស្រលាញ់​ខ្លាំង​ក៏​ដោយ ​តែ​អ្នក​ក៏​មិន​បណ្តោយ​លះ​បង់​ដើម្បី​​ស្នេហា ​ហើយ​​ចេះ​គ្រប់​គ្រង​អារម្មណ៍​និង​ការ​គិត​លើ​គេ​បាន​យ៉ាង​ល្អ​ ដោយ​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​ក៏​ជា​មនុស្ស​អាច​គ្រប់​គ្រង​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​​ថែម​ទៀត ។ ​ហេតុ​នេះ​ ​បុគ្គល​ម្នាក់​នោះ​រឹត​តែ​លង់​ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង ​​ដោយសារ​អ្នក​ជា​មនុស្ស​ឆ្លាត​មិន​​​ឲ្យ​ស្នេហា​ដឹក​មុខ ​តែ​យក​វា​មក​គ្រប់​គ្រង់​ក្នុង​ដៃ​បាន​។

រូបតំណាង

៤. បើ​អ្នក​ជ្រើស​យក​​រូប​ទី៤

អ្នក​ជា​មនុស្ស​មាន​បេះ​ដូង​ស្មោះ ​ហើយ​ចង់​ឲ្យ​ស្នេហា​ពិត​ចេញ​ជា​រូប​រាង​​មក។ ហេតុ​នេះ ​អ្នក​តែង​ជា​មនុស្ស​ដែល​ស្រលាញ់​គេ​​​អស់​ពី​ពោះ ​អ្នក​អាច​​លះ​បង់​គ្រប់​យ៉ាង​​ចំពោះ​ស្នេហា​ពិត​មួយ​នេះ​។ ​ប៉ុន្តែ ​ស្នេហា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​វង្វេង​វង្វាន់​បាន​ដែរ។ ​ពេល​ខ្លះ ​សូម្បី​អ្នក​ខ្លួន​ឯង​ក៏​មិន​យល់​ពី​ខ្លួន​ឯង​ផង​ថា ​អ្នក​ដល់​ចំណុច​នេះ ពេល​លង់​ស្រលាញ់​អ្នក​ណា​ម្នាក់​៕​

រូបតំណាង

អានបន្ត៖ ​ក្រោកឡើងមិនសុំអ្វីច្រើន បានត្រឹមដូចក្នុងរូបភាពទាំងនេះក៏អស់ចិត្តដែរ

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម