អតីតមិត្តប្រុសរបស់ Jiyeon (T-ara) លែងលះប្រពន្ធ
- 2020-05-29 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមិត្តប្រុសរបស់ Jiyeon (T-ara) លែងលះប្រពន្ធ
ក្រោយមង្គលការ ៣ឆ្នាំ ចុងបញ្ចប់ តារាសម្ដែងប្រុសកូរ៉េ Lee Dong Gun និងអតីតភរិយា តារាសម្ដែងស្រី Jo Yoon Hee បានប្រកាសលែងលះគ្នាហើយ។
កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភាមុននេះ បណ្ដាញព័ត៌មាន Dispatch បានបង្ករការភ្ញាក់ផ្អើលជាខ្លាំងនៅពេលរាយការណ៍ថា គូស្នេហ៍ប្ដីប្រពន្ធតារាសម្ដែងប្រុសស្រីកូរ៉េ Lee Dong Gun និង Jo Yoon Hee បានដាក់ពាក្យលែងលះគ្នាហើយ ក្រោយរៀបការបាន៣ឆ្នាំ។ ប្រភពដដែលបានឲ្យបន្ថែមថា ខាងស្រីទទួលបានសិទ្ធិចិញ្ចឹមកូន ឯខាងប្រុសមានសិទ្ធិទៅសួរសុខទុក្ខ និងមើលកូន។
យោងតាម Dispatch មូលហេតុនាំមកនូវការបែកគ្នានេះគឺ អ្នកទាំងអស់គ្នាខុសគ្នាខ្លាំងពេក មិនអាចរកចំណុចរួមបាន នាំឲ្យមង្គលការនេះដល់ផ្លូវទាល់។ សិល្បករទាំង២បានព្យាយាមផ្សះផ្សាណាស់ហើយ តែនៅតែគ្មានលទ្ធផល។
ក្រោយពេលព័ត៌មាននេះបានចុះផ្សាយ ផលិតកម្មរបស់អ្នកទាំង២ក៏ចេញមុខបញ្ជាក់ផងដែរថា ពួកគេពិតជាបានលែងលះពិតមែន។
គួរបញ្ជាក់ផងដែរ មុនពេលរៀបការជាមួយ Yoon Hee, Lee Dong Gun ធ្លាប់ស្រលាញ់គ្នាជាមួយ តារាចម្រៀង និងសម្ដែងស្រី Jiyeon ក្រុម T-ara។ ក្រោយប្រកាសបែកគ្នាបានមួយរយៈពេលខ្លី តារាប្រុសរូបនេះប្រកាសរៀបការជាមួយ តារាសម្ដែងខាងលើ បន្ទាប់មកក៏ប្រកាសមានផ្ទៃពោះ៕
អានបន្ត៖ គ្រប់គ្នាកំពុងរំជើបរំជួលនឹងបូចងសក់ ងាកមកមើល K-POP ក៏លេងស្ទីលនេះមិនណយដែរ