កុំ​មើល​ងាយ​ខ្លួន​ឯង​ដោយ​ទៅ​ស្រលាញ់​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​យើង

  • 2020-05-29 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មើល​ងាយ​ខ្លួន​ឯង បន្ទោស​ខ្លួន​ឯង ជេរ​ស្ដី​ខ្លួន​ឯងញឹក​ញាប់ នឹង​ធ្វើ​ឲ្យ​រាងកាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក​កត់ត្រា​ភាព​បរាជ័យ និង​ភាព​អស់សង្ឃឹម​របស់​អ្នក​ទុក។

ផ្លូវ​ចិត្ត និង​ខួរ​ក្បាល​របស់​អ្នក​មិន​បាន​បែងចែក​ថា​អ្នក​កំពុង​គិត​អ្វី​ចំពោះ​ខ្លួន​ឯង​ឡើយ មិន​ថា​ជា​ការ​គិត​វិជ្ជមាន ឬ​អវិជ្ជមាន។ មិន​ថា​អ្នក​គិត​អ្វី ចិត្ត​និង​ខួរ​ក្បាល​អ្នក​នឹង​ជំរុញ​គំនិត​នោះ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ បើ​អ្នក​កាន់​តែ​មើល​ងាយ និង​បន្ទោស​ខ្លួន​ឯង​ដដែល​ៗ នោះ​​វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ខ្វះ​ភាព​ជឿជាក់ នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​អ្វី​ថ្មី​ៗ ក៏​ចេះ​តែ​ចង់​ចុះ​ចាញ់​ជាមុន ទាំង​មិន​ទាន់​បាន​ធ្វើ​អ្វី​សោះ។ ដូច្នេះ​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ត្រង់​នេះ​គឺ ឈប់​មើល​ងាយ​ខ្លួន​ឯង។ ចូរ​គិត​ថា​អ្នក​ពូកែ អ្នក​ជឿជាក់។

​​បូជា​ក្ដី​ស្រលាញ់​ឲ្យ​មនុស្ស​ដែល​មិន​ត្រូវ​ការ គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

តាម​លួង​មនុស្ស​ដែល​មិន​ខ្វល់​ពី​យើង គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

ព្រម​បាត់បង់​ភាព​ជា​ខ្លួន​ឯង​ដើម្បី​ឲ្យ​គេ​ស្រលាញ់ គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

ព្រម​ឈឺ​ចាប់​ម្ដង​ហើយ​ម្ដង​ទៀត គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

លះបង់​ឲ្យ​មនុស្ស​ដែល​មើល​មិន​ឃើញ​តម្លៃ​របស់​យើង គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

រារាំង​មនុស្ស​ដែល​ចង់​ទៅ គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

ជ្រើសរើស​មនុស្ស​មិន​ល្អ គឺ​ការ​មើល​ងាយ​ខ្លួន​ឯង

កុំ “ស្រលាញ់​” នរណា​ម្នាក់​អី បើ​វា​ជា​ការ “មើល​ងាយ​ខ្លួន​ឯង” ព្រោះ​គេ​នឹង​មើល​ងាយ និង​មើល​មិន​ឃើញ​តម្លៃ​របស់​យើង​ដូច​គ្នា។ ការ​មើល​ងាយ​ខ្លួន​ឯង ធ្វើ​បាប​ខ្លួន​ឯង មាន​តែ​ធ្វើ​ឲ្យ​អ្នក​យ៉ាប់​ទៅ​ៗ ដូច្នេះ​ចូរ​រៀន​ស្រលាញ់​ខ្លួន​ឯង​សិន នោះ​ពិភពលោក​នឹង​ក្លាយ​ជា​របស់​អ្នក​ ៕

ចុចអានបន្ត៖

ប្រភព៖ khitpen ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម