៨វិធី ជួយ​អ្នក​ឲ្យ​​ស្រក​ទម្ងន់​លឿនតាម​បែប​ធម្មជាតិ

  • 2020-05-31 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ដែល​ថា​មិន​ប្រាថ្នា​រាង​ស្អាត ប៉ុន្តែ​ពេល​ខ្លះ​វា​ចៀស​មិន​រួច​ទោះ​បី​មិន​ចង់​ក៏​ដោយ​។ អ្នក​ខ្លះ​ខូចរាង​ដោយសារ​​របបអាហារ ការ​បណ្ដោយ​ខ្លួន ដោយ​មិន​បាន​យកចិត្តទុកដាក់​ជាដើម តែយ៉ាង​ណា​ក៏​ដោយ​អ្នក​នៅ​តែ​អាច​ទទួល​បាន​រាង​ដែល​អ្នក​ប្រាថ្នា​បើ​សិន​ជា​អ្នក​ចេះ​តស៊ូ​ចំពោះ​រឿង​ទាំង​នេះ ៖

១. ហាត់​ប្រាណ

អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​ការ​ហាត់​ប្រាណ​នោះ​ទេ​ គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល​ ១៥ ទៅ​ កន្លះ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​បាន​ហើយ​ ដើម្បី​ឲ្យ​វា​ទៅ​ដុត​បំផ្លាញ​កាឡូរី​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក។

២. គេងឲ្យ​បាន​ត្រឹម​ត្រូវ

អ្នក​ត្រូវ​គេង​ឲ្យ​គ្រប់​​ពី​ចន្លោះ ៧ ទៅ​ ៩​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​បើ​អ្នក​គិត​ថា​ការ​គេង​មិន​គ្រប់​ធ្វើ​ឲ្យ​អ្នក​ស្គម​នោះ​ អ្នក​ពិត​ជា​ខុស​ខ្លាំង​ណាស់។

៣. ញ៉ាំ​ទឹកឲ្យ​បាន​គ្រប់គ្រាន់

អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​វា​អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់​ ដោយ​សារ​ជាតិ​ទឹក​បាន​ជួយ​ទៅ​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ដែល​រាង​កាយ​អ្នក​មាន។

៤. ចៀស​វាង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម

បើ​អាច​អ្នក​ត្រូវ​តែ​ចៀស​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ ព្រោះ​វា​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អី​នោះ​ទេ​ វា​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទៀត​ផង ដូច្នេះ​អ្នក​គួរ​តែ​ជំនួស​ដោយ​ទឹក​ផ្លែ​ឈើ​ធម្មជាតិ​វិញ។

៥. ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ

អ្នក​មិន​គួរ​រំលង​អាហារ​មួយ​ពេល​ណា​នោះ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​បន្ថយ​ឲ្យ​វា​មាន​បរិមាណ​តិច​ ជា​ពិសេស​នៅ​ពេល​យប់​​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ច្រើន​នោះ​ឡើយ។

៦. កុំ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន

ចៀស​បាន​គួរ​តែ​ចៀស​ទៅ​ ព្រោះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាំង​នោះ​អាច​ឲ្យ​អ្នក​ធាត់​បាន​យ៉ាង​ងាយ​ ដូច្នេះ​អ្នក​គួរ​តែ​តម​អាហារ​ប្រភេទ​នេះ។

៧. ញ៉ាំ​បន្លែ​ និង​​ផ្លែ​ឈើ​

២​មុខ​នេះ​សំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឲ្យ​សុខភាព​រឹងមាំ និង​រូបរាង​ស្រស់​ស្អាត​ ដូច្នេះ​អ្នក​ត្រូវ​ញ៉ាំ​ពួក​វា​ ជា​ជាង​ញ៉ាំ​សាច់​ និង​អាហារ​ដែល​មិន​ល្អ។

៨. ញ៉ាំ​ភេសជ្ជៈ​ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់

អ្នក​គួរ​តែ​ព្យាយាម​ញ៉ាំ​ភេសជ្ជៈ ដូច​ជា តែ​ក្ដៅ តែ​ខ្ញី តែ​បៃ​តង​ តែ​ក្រូច​ឆ្មា និង​ទឹក​ក្រូច​ស្រស់​ៗ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ល្អ។

ឲ្យ​តែ​មាន​ការ​ព្យាយាម​នោះ​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន ព្រោះ​ត្រឹម​តែ​មួយ​រយៈខ្លីវាមិនអាចទៅ​រួច​នោះទេ៕

ចុចអាន៖ ត្រចៀកកាំ ចែករំលែក​វិធី​សម្រក​ទម្ងន់ ១៥ គីឡូ​ក្នុង​រយៈពេល​ខ្លី ហើយ​មាន​ប្រសិទ្ធភាព

ប្រភព៖ lifehack ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម