ត្រចៀកកាំ ចែករំលែកវិធីសម្រកទម្ងន់ ១៥ គីឡូក្នុងរយៈពេលខ្លី ហើយមានប្រសិទ្ធភាព
- 2018-11-08 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំ ចែករំលែកវិធីសម្រកទម្ងន់ ១៥ គីឡូក្នុងរយៈពេលខ្លី ហើយមានប្រសិទ្ធភាព
រូបរាងថ្មីបំផុតរបស់តារាសម្ដែង Zhao Wei បានធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរ ព្រោះមិនត្រឹមតែរាងស្លីមទេ ទម្រង់មុខក៏មានភាពឆើតឆាយស្រស់ស្អាតខុសពីមុនដែរ។
តួព្រះនាង ត្រចៀកកាំ ធ្លាប់អស់កម្លាំងចិត្ត និងឈឺក្បាលក្នុងការគ្រប់គ្រងទម្ងន់ នាងក៏ធ្លាប់មានបំណងបោះបង់ចោលដែរ ហើយអ្នកម្ដាយកូន១ រូបនោះជាមនុស្សងាយនឹងឡើងទម្ងន់។ ប៉ុន្តែពេលបង្ហាញខ្លួននៅកម្មវិធីកម្រាលព្រំក្រហម Milan Fashion Week កាលពីប៉ុន្មានខែមុនតារាស្រីវ័យ ៤២ ឆ្នាំ បានយករាងដើមត្រលប់មកវិញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នាងបានប្រាប់ដល់សារព័ត៌មានពីវិធីឆាប់រហ័សធ្វើឲ្យទម្ងន់ស្រកបាន ១៥ គីឡូក្រាមក្នុងរយៈពេលខ្លីថា៖ "ពីមុនខ្ញុំតែងតែញ៉ាំចំណីអាហារមិនឈប់ ហើយគ្មានផែនការទប់ស្កាត់ឡើយ។ ដោយសារតែភាពឃ្លានធ្វើឲ្យការបរិភោគអាហារក្នុងបរិមាណខ្ពស់ផងដែរ។ នេះជាមូលហេតុដែលរាងកាយផ្ទុកជាតិខ្លាញ់រហូតឡើងទម្ងន់ច្រើន។ តែដើម្បីទទួលបានរាងស្អាតឡើងវិញ ខ្ញុំត្រូវកែប្រែរបបអាហារឲ្យបានត្រឹមត្រូវ តែជាការញ៉ាំបែបសាមញ្ញៗ ដោយញ៉ាំតិច និងបានគួបផ្សំជាមួយការហាត់ប្រាណ ដើម្បីកម្ចាត់កាល់ឡូរីដែលលើសនៅក្នុងខ្លួន"។
នាងនិយាយថាមនុស្សជាច្រើនយល់ច្រឡំថា ការសម្រកទម្ងន់ គឺស្រដៀងទៅនឹងការកាត់បន្ថយ។ យោងតាមនាងបានឲ្យដឹងថា ទម្ងន់រាងកាយគឺ ៥០-៦០% ទឹក ១៥-៣០% ជាតិខ្លាញ់ ឆ្អឹង សាច់ដុំ។ ជាតិខ្លាញ់ គឺជាកាកសំណល់ខណៈការសម្រកទម្ងន់ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ និងសាច់។ ដូច្នេះដើម្បីកែលំអរូបរាង Zhao Wei បានវាស់សមាមាត្រនៃជាតិខ្លាញ់នៅក្នុងរាងកាយ ដើម្បីកាត់បន្ថយជាតិខ្លាញ់ឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
តារាស្រីរូបនេះបានឲ្យដឹងទៀតថា របបអាហារគឺជាផ្នែកមួយសំខាន់សម្រាប់ការស្រក។ លទ្ធផលនេះហើយបានជានាងចាំបាច់ត្រូវកំណត់ការទទួលទានចំណីអាហារមានផ្ទុកជាតិស្ករ ម្សៅ ខ្លាញ់ ដោយញ៉ាំតាមត្រឹមត្រូវ ដើម្បីធានាថាមពលបានពេញមួយថ្ងៃ ហើយមិនឡើងទម្ងន់។ នាងក៏ចូលចិត្តញ៉ាំសូកូឡាខ្មៅដែរ ព្រោះវាមានអង់ស៊ីម ដើម្បីជួយសម្រួលដល់អារម្មណ៍។ ចំណែកទឹកផ្លែឈើនាងផឹកទឹកក្រូចឆ្មារស្រស់ត្រូវ ដើម្បីជួយកាត់បន្ថយការញ៉ាំអាហារ និងមានបន្ថែមវីតាមីន C ជួយឲ្យស្បែករលោង។ រាល់ពេលដែលនាងស្រេកទឹក គឺផឹកទឹកក្រូចឆ្មារមួយកែវលាយជាមួយអំបិលបន្តិច រួមផ្សំជាមួយនឹងការផឹកទឹកឲ្យបានច្រើនរៀងរាល់ព្រឹក និងមុនពេលញ៉ាំ ដើម្បីបន្សុទ្ធសារធាតុពុលដែលប្រមូលផ្ដុំក្នុងរាងកាយ ហើយជំរុញការរំលាយអាហារ។
បន្ថែមពីលើនេះ ការញ៉ាំបន្លែ គឺជាមធ្យោបាយដើម្បីបន្ថយការឃ្លានអាហារ វាជាវិធីធ្វើឲ្យអ្នកញ៉ាំលឿនដោយមិនប៉ះពាល់ដល់ដំណើរការនៃការសម្រកសម្ងន់ ហើយបន្លែក៏ជួយបន្សាបជាតិពុលពីក្នុងរាងកាយ ធ្វើឲ្យការបញ្ចេញកាកសំណល់មកក្រៅបានល្អ ព្រមទាំងមានសុខភាពល្អជាមួយនឹងស្បែករលោងស្អាត។ ក្រៅពីរបបអាហារសមស្រប Zhao Wei តែងតែធ្វើលំហាត់ប្រាណជាប្រចាំ ដូចជា ការរត់ហាត់ប្រាណ ហែលទឹក លើសពីនេះទៀតនាងក៏ចូលចិត្តលេងកីឡាវាយកូនគោល និងយូហ្គា៕
ចុចអាន៖រៀបការមិនបានប៉ុន្មាន Zhao Li Ying ត្រូវគេសង្ស័យថាកំពុងពពោះកូនភ្លោះ