ជ្រើសផ្លូវដែលអ្នកចង់ដើរបំផុត នឹងបង្ហាញពីរឿងក្នុងចិត្តដែលអ្នកចង់ប្រាប់ទៅអ្នកដទៃ

  • 2020-05-29 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវ​ទាំង​៦​នេះ ​អាច​បង្ហាញ​បាន​​ពី​អ្វី​ដែល​ចង​បង្ហាញ​ទៅ​មនុស្ស​គ្រប់​គ្នា។ ​ដូច្នេះ ​តោះ​សាក​ល្បង​ទស្សន៍​ទាយ​ទាំង​អស់​គ្នា។​

១. បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ១

​អ្នក​​ជា​មនុស្ស​ស្ងប់​ស្ងៀម ហើយ​ចូល​​ចិត្ត​ភាព​ស្រស់​ស្អាត។ ​ភាព​រីករាយ​របស់​អ្នក គឺ​ក្តី​ស្រលាញ់​ចំពោះ​នរណា​ម្នាក់។ ​អ្នក​ក៏​ជា​មនុស្ស​តែង​គិ​ត​ពី​រឿង​អតីតកាល​ផង​ដែរ។ ​​ផ្លូវ​ដែល​អ្នក​ជ្រើស​រើស​នេះ​ពេញ​ដោយ​ផ្កា​រីក​ស្គុះ​ស្គាយ ​ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ ​ហើយ​ធ្វើ​អ្វី​មួយ​ដោយ​សន្សឹម​ៗ​មិន​ប្រញាប់។ ​អ្នក​ចង់​រស់​នៅក្នុ​ង​ពិភព​ពណ៌​ផ្កា​ឈូក ពិភព​នៃ​ក្ដី​ស្រលាញ់ ​ការ​ថ្នាក់​ថ្នម​ពី​នរណា​​ម្នាក់ ទោះ​រយៈ​ពេល​ខ្លី​ក៏​ដោយ ​ក៏​អ្នក​សុខ​ចិត្ត​ដែរ។​

ចំពោះ​ពេល​នេះ​វិញ ​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក​មាន​ការ​ខុស​ប្លែក​ពី​មុន ​កាន់​តែ​​ហ៊ាន​ពុះ​ពារ​ឧបសគ្គ​ច្រើន​ឡើង​ៗ។ ​អតីតកាល​បាន​ណែ​នាំ​អ្នក​នូវ​មេរៀន​ជា​ច្រើន ​រហូត​ពេល​ខ្លះ​អ្នក​លែង​ចង់​ចេញ​ក្រៅ​ទៅ​ជួប​មនុស្ស​ម្នា។ ​តែ​ពេល​នេះ​វិញ ​អ្នក​បែរ​ជា​ចង់​ចេញ​ក្រៅ​ដើម្បី​មើល​ពិភព​លោក​ខាង​ក្រៅ ​ហើយ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រូវ​មួយ ​ដែល​ជួយ​ឲ្យ​អ្នក​បាន​រៀន​សូត្រ​នូវ​រឿង​រ៉ាវ​ថ្មី​ៗ​ជា​ច្រើន។

២ ​បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ២

អ្នក​ជា​មនុស្ស​​ចូល​ចិត្ត​ផ្សង​ព្រេង ​និង​ពុះ​ពារ​ឧបសគ្គ។ ​អ្នក​មាន​​ទម្លាប់​មួយ​ចូល​ចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​មក ​មិន​ចូល​ចិត្ត​បុគ្គល​ណា​មាត់​ផ្សេង​ ចិត្ត​ផ្សឹង​នោះ​ទេ។ ​លើស​ពី​នេះ ​អ្នក​ឲ្យ​តម្លៃ​លើ​ភាព​ស្មោះ​ត្រង់​ជា​រឿង​សំខាន់​បំផុត។ ​ប្រសិន​នរណា​បាន​អ្នក​ជា​មិត្ត​ភក្កិ ​គេ​ពិត​ជា​មាន​សំណាង​ណាស់ ព្រោះ​អ្នក​​ជា​មនុស្ស​​ពូ​កែ​ជម្នះ​ឧបសគ្គ ​​ហើយ​មិន​ខ្លាច​លទ្ធផល​ថា​វា​នឹង​ចេញ​យ៉ាង​ណា​ទេ ព្រោះ​អ្នក​តែង​ជឿ​លើ​ខ្លួន​ឯង​ថា​នឹង​អាច​ជោគ​ជ័យ បើ​​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​មែន​។ ​

បើ​ពេល​នៅ​ក្បែរ​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​វិញ ​អ្នក​ហ៊ាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ចេញ​មក ​ដោយ​គ្មាន​ការ​លាក់​បាំង។ ​ពេល​វេលា​ដែល​ចំណាយ​ជាមួយ​មិត្ត​ភក្កិ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេល​វេលា​ដ៏​មាន​ន័យ និង​លំហែ​ចិត្ត​មួយ​សម្រាប់​អ្នក។

៣. បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ៣

ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ច្រើន​ជាង២​ដង ​នោះ​អ្នក​ច្រើន​តែ​សម្រេច​ជោគ​ជ័យ។ ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​វិភាគ និង​ស្រាវជ្រាវ​ចម្លើយ​ដោយ​ខ្លួន​ឯង។ ​ពេល​ខ្លះ ​អ្នក​គ្រាន់​តែ​ចង់​ចេញ​ក្រៅ​​ឆ្ងាយ​បន្តិច ​ហើយ​មិន​​បាន​ប្រាប់​នរណា​ឡើយ ​ដើម្បី​ស្រាយ​ចម្ងល់​ដែល​អ្នក​ចង់​ដឹង។ ផ្លូវ​ដែល​អ្នក​រើស​នេះ​ បង្ហាញ​ថា​​អ្នក​ជា​មនុស្ស​​មិន​សូវ​ចូល​ចិត្ត​ការ​សប្បាយ​ជាមួយ​មិត្ត​ភក្កិ​ច្រើន​នោះ​ទេ ហើយ​ក៏​តែង​តែ​ណែ​នាំ​គេ​ឯង​ច្រើន​ដែរ។ ​​ហេតុ​នេះ​ហើយ ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ភាគ​ច្រើន​គេស្ងប់​ស្ងែង​មក​លើ​អ្នក​​ផង​ដែរ។ ​

​អ្នក​​តែង​តែ​រៀប​ចំ​​គម្រោង​ផ្លូវ​ដើរ​ជីវិត​​ឲ្យ​បាន​រលូន ​បើ​ទោះ​អ្នក​ស្ងាត់​ស្ងៀម ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ក៏​ដោយ ហើយ​​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ថែម​ទៀត។ ​ប៉ុន្តែ អ្នក​គួរ​តែ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាង​នេះ​​ នោះ​អ្នក​នឹង​យល់​ពី​អត្ថន័យ​​នៃ​ការ​មាន​ដៃ​គូ​មិន​ខាន។

៤. បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ៤

អ្នក​និយម​រក​រសជាតិ​ថ្មី​ៗ ​មិន​ឲ្យ​ដូច​អ្នក​ដទៃ​ទេ ​សូម្បី​តែ​ពណ៌​ដែល​អ្នក​ជ្រើស​រើស។ ​អ្នក​កំណត់​ខ្លួន​ឯង​ឲ្យ​មាន​ភាព​លេច​ធ្លោ ​មាន​ស្ទីល​ប្រចាំ​ខ្លួន ​ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​អាច​ថា​មិន​ចាប់​អារម្មណ៍​ពី​អ្នក​បាន​ឡើយ ព្រោះ​គ្រប់​គ្នា​តែង​ចង់​ដឹង​ពី​អ្នក​ជានិច្ច។ ​​ផ្លូវ​ដែល​អ្នក​ជ្រើស​រើស​នេះ​បង្ហាញ​ថា ​អ្នក​​យក​បញ្ហា​សំខាន់ ​ធ្វើ​ជា​លេខ​រៀង​​ទី​១។ ​ដោយសារ​អ្នក​យល់​ថា ​គ្មាន​ផ្លូវ​ជោគ​ជ័យ​ណា​​ដើរ​បាន​ស្រួល ​ដោយ​គ្មាន​ឧបសគ្គ​ឡើយ ម្ល៉ោះ​ហើយ​ទើប​អ្នក​ព្យាយាម​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​ជោគ​ជ័យ។ ​

​ព្រោះ​តែ​អ្នក​មិន​ចង់​ប្រើ​មនុស្ស​ឲ្យ​រត់​គេច​ពី​បញ្ហា ​ហេតុ​នេះ​អ្នក​នឹង​ប្រឈម​វា​ដោយ​ខ្លួន​ឯង។ អ្នក​តែង​តែ​គិត​ថា​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​ឲ្យ​សម្រេច។ ​អាស្រ័យ​ហេតុ​នេះ​ហើយ ​​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ គេ​មាន​ទំនោរ​ចូល​ចិត្ត​អ្នក ​ព្រោះ​គេ​ចាប់​អារម្មណ៍​ពី​​អ្នក​មិន​ដូច​បុគ្គល​​ដទៃ​ឡើយ។

​​​៥. បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ៥

អ្នក​ជា​មនុស្ស​ដាក់​ខ្លួន ​ចិត្ត​ទន់​ងាយ​លើក​ទោស​ឲ្យ​គេ និង​ឆាប់​បំភ្លេច​ចោល​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត​​បាន​ថែម​ទៀត។ ​ផ្លូវ​ដែល​អ្នក​កំពុង​រើស​នេះ បង្ហាញ​ថា​​អ្នក​មិន​ចូល​ចិត្ត​ការ​ប្រើ​អំពើ​ហិង្សា​ឡើយ ​ហើយ​អ្នក​ចង់​បាន​បរិយាកាស​កក់​ក្តៅ​ច្រើន​ជាង។ ​ផ្លូវ​ដែល​អ្នក​រើស​នេះ​ មើល​ទៅ​ហាក់​ដូច​ជា​រលាក់​បន្តិច ​តែ​អ្នក​កុំ​បារម្ភ​ច្រើន​អី ​ព្រោះ​អ្នក​នឹង​អាច​ឆ្លង​ផុត​វា​បាន​។

​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​​​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​សូម្បី​តែ​មិត្ត​ភក្កិ ព្រោះ​ការ​ជួយ​គេ​បាន​សម្រេច​គឺ​ជា​​ភាព​រីក​រាយ​មួយ​ចំពោះ​អ្នក។

៦. បើ​អ្នក​ជ្រើស​ផ្លូវ​លេខ ៦

អ្នក​មាន​ភាព​ស្ងប់​ស្ងាត់ និង​មនោសញ្ចេតនា​អាថ៌កំបាំង។ ​អ្នក​រីករាយ​ជាមួយ​ជីវិត​ដោយ​ការ​រស់​នៅ​ម្នាក់​ឯង តែ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​​តែង​ខ្វល់​ពី​មនុស្ស​ជុំ​វិញ និង​ស្មោះ​ត្រង់​ជាមួយ​មិត្ត​ភក្កិ​ទាំង​អស់។ ​លើស​ពី​នេះ ​អ្នក​ហាក់​ដូច​ជា​កំពុង​មាន​សុភមង្គល​លើ​ផ្លូវ​​នេះ​ខ្លាំង​ណាស់ ព្រោះ​អ្នក​ដឹង​ពី​ប្រភព​នៃ​​សុភមង្គល​ថា​នៅ​ទី​ណា។ ​អ្នក​មិន​ខ្លាច​ដើរ​ម្នាក់​ឯង​ឡើយ ​ហើយ​ក៏​មិន​ចូល​ចិត្ត​ទី​កន្លែង​ដែល​មាន​ពន្លឺ​ខ្លាំង​ពេក​ដែរ។

​តែ​អ្នក​នៅ​តែ​ចៀស​មិន​ផុត​​ពី​ពន្លឺ​ទាំ​ង​នោះ ​នៅ​ពេល​​ដែល​​អ្នក​ជោគ​ជ័យ។ ​អ្នក​មិន​បាច់​ភ័យ​ខ្លាច​ឡើយ ព្រោះ​អ្នក​អាច​លៃ​លក​វា​បាន​ដោយ​ឆាប់​រហ័ស។ ​ទន្ទឹម​នឹង​នេះ ​អ្នក​ជា​មនុស្ស​​ចិត្ត​ល្អ ដូច្នេះ​កុំ​ភ្លេច​បើក​បេះ​ដូង​ទទួល​យក​នរណា​ម្នាក់ ព្រោះ​គ្រាន់​តែ​បើក​ទ្វារ​ភ្លាម​នឹង​មាន​គេ​ចូល​មក​ភ្លែត​តែ​ម្តង​ក្នុង​ជីវិត​របស់​អ្នក៕​

អានបន្ត៖ ​ ៦ យ៉ាងជួយអ្នកក្លាយជាមនុស្សរីករាយជាងមុន មិនសូវមុខស្រពោន

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម