៦ យ៉ាងជួយអ្នកក្លាយជាមនុស្សរីករាយជាងមុន មិនសូវមុខស្រពោន

  • 2020-05-29 07:50:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 64

នរណា​ក៏​ចង់​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ដែរ ហើយ​មនុស្ស​ជា​ច្រើន​ក៏​ប្រហែល​មិន​ទាន់​ដឹង​ពី​របៀប​បង្កើត​សេច​ក្តី​សុខ​មួយ​នេះ​បាន​ដែរ។ ​មនុស្ស​ជា​ច្រើន​និយាយ​ថា ​បើ​សិន​ជា​ពួក​គេ​បាន​ទិញ​ Iphone សេរ៊ី​ទំនើប ​បាន​ដើរ​លេង ឬ​ក៏​ស្រក​ទម្ងន់​ចេញ​រាង​ស្អាត ​នោះ​ហើយ​ជា​ភាព​សប្បាយ​រីក​រាយ​របស់​ពួក​គេ។

តែ​សេចក្តី​សុខ​បែប​នេះ ​វា​មិន​ស្ថិត​ស្ថេរ​នោះ​ទេ ​ព្រោះ​វា​ត្រឹម​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ព្រោះ​​ការ​រីក​រាយ​វា​គួរ​​តែ​​ជា​ថាម​ពល​ដែល​ចេញ​ពី​ក្នុង​ចិត្ត​របស់​ពួក​យើង។ ​ដូច្នេះ អ្នក​អាច​សាក​ល្បង​​ជាមួយ​តិច​និក​ទាំង​នេះ​បាន។

១. ​​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង

រៀន​អភ័យទោស ហើយ​កុំ​ស្ដី​បន្ទោស​ខ្លួន​ឯង​ចំពោះ​កំហុស​អតីតកាល​។ ​​​កុំ​ភ្លេច​សួរ​ខ្លួន​ឯង​ថា​ចង់​បាន​អ្វី​នៅ​ក្នុង​ជីវិត​មួយ​នេះ​? អ្វី​ដែល​អ្នក​ចង់​ធ្វើ? ​ហើយ​មិន​ត្រូវ​បង្ខិត​បង្ខំ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ម្នាក់​ៗ​​មិន​អាច​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។

២. ​កុំ​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

​ក្នុង​សង្គម​នេះ ដោយសារ​តែ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​​​យើង​មើល​ឃើញ​ពី​ជីវិត​រស់​នៅ​របស់​អ្នក​ដទៃ​បាន​យ៉ាង​ងាយ​ស្រួល ​តាម​រយៈ​ការ​ផុស​របស់​ពួក​​គេ។ ​តែ​ក៏​ត្រូវ​ចាំ​ថា ​មិន​មែន​គ្រប់​យ៉ាង​សុទ្ធ​តែ​​ការ​ពិត​ទាំង​អស់​ឡើយ។ ​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ ​គឺ​ជា​រឿង​ដ៏​អាក្រក់​បំផុត ម្ល៉ោះ​ហើយ​ព្យាយាម​​មើល​មក​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​វិញ​ល្អ​ជាង។

៣. ​រៀន​ស្រលាញ់​ខ្លួន​ឯង

​​ធ្វើ​អ្វី​មួយ​ដែល​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ​អ្នក​អាច​ចំណាយ​ពេល​ជាមួយ​មិត្ត​ភក្កិ ​និង​គ្រួសារ​ឲ្យ​បាន​ច្រើន។ នេះ​ជា​ការ​ស្ងប់​ស្ងែង​មួយ​ចំពោះ​ខ្លួន​ឯង ដែល​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​អ្នក។

៤. លំហែ​ចិត្ត​ជាមួយ​ធម្មជាតិ

វា​នឹង​ជួយ​ឲ្យ​អ្នក​បំបាត់​ស្រ្តេស​និង​សម្ពាធ​បាន។ ​តោះ បិទ​ទូរសព្ទ​ បិទ​​ចម្រៀង​ចោល ​ហើយ​ងាក​មក​ស្ដាប់​សម្លេង​សត្វ​យំ និង​ដើម​ឈើ​បក់​ល្វើយ​ៗ​វិញ។ ​សាក​ល្បង​ចំណាយ​ពេល​ខ្លះ​ៗ​ក្នុង​មួយ​សប្ដាហ៍ ​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​បែប​នេះ​។

៥. សមាធិ

​នេះ​ជា​វិធី​ដ៏​ល្អ​បំ​ផុត​ដែល​អ្នក​អាច​ធ្វើ​​ចំពោះ​ខ្លួន​ឯង​បាន។ ​សាក​ល្បង​សមាធិ ត្រឹម​រយៈ​ពេល​២នាទី​ក្នុង​មួយ​ថ្ងៃ ​ឬ​២​ដង​ក្នុង​សប្ដាហ៍ ​នោះ​នឹង​ជួយ​ចិត្ត​គំនិត​អ្នក​ស្រស់​ថ្លា​ជាង​មុន។

៦. កុំ​​ដាក់​ទូរសព្ទ​ក្បែរ​គ្រែ​គេង​

ព្យាយាម​ដាក់​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង​របស់​អ្នក ​បើ​ទោះ​ជា​ដំបូង​ៗ​រៀង​ពិបាក​សម្រាប់​អ្នក​ក៏​ដោយ។ តែ​គួរ​ព្យាយាម​កែ​ប្រែ​ទម្លាប់​នេះ។ ​យូរ​ទៅ​ៗ អ្នក​នឹង​រក​ឃើញ​ថា​អ្នក​អាច​ឆាប់​គេង​លក់ ​និង​ស្កប់​ស្កល់​ថែម​ទៀត។

អានបន្ត៖ ​៤ រឿង ដែលមនុស្សស្រីឆ្លាតមិនផុសដាច់ខាតលើបណ្តាញសង្គម នាំគេឯងស្អប់ខ្ពើម

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា