គ្រប់គ្នាកំពុងរំជើបរំជួលនឹងបូចងសក់ ងាកមកមើល K-POP ក៏លេងស្ទីលនេះមិនណយដែរ
- 2020-05-21 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់គ្នាកំពុងរំជើបរំជួលនឹងបូចងសក់ ងាកមកមើល K-POP ក៏លេងស្ទីលនេះមិនណយដែរ
ចងសក់បួងឡើងលើដោយប្រើបូចងសក់ កំពុងក្លាយជាម៉ូដពេញនិយមបំផុតនាសម័យបច្ចុប្បន្ន។ សូម្បីតារាកូរ៉េ ក៏ប្រើស្ទីលនេះតាំងពីឆ្នាំមុន រហូតដល់ឆ្នាំនេះ ហាក់មិនថមថយ។ ម្យ៉ាងគ្រឿងតែងខ្លួនបែបនេះ មិនពិបាករកទិញឡើយ ហើយតម្លៃវិញក៏សមរម្យផងដែរ។ ឥលូវតោះ ! មកមើលស្ទីលពេល Kpop ចងសក់ដោយប្រើបូទាំងនេះ។
១. Black Pink
ក្នុងចំណោមសមាជិកទាំងអស់ មាន Rose និង Jennie ចូលចិត្តលេងម៉ូដសក់ដោយប្រើបូចងសក់គួរសមដែរ។ តែក្នុងនោះឃើញថា Jennie ឧស្សាហ៍លេងម៉ូដនេះជាងគេ។ មិនតែប៉ុណ្ណោះ ម្ចាស់បទ Solo នៅឆ្លៀតយកបូចងសក់ ធ្វើជាខ្សែដៃថែមទៀត។ តាមរយៈតម្លៃបូចងសក់របស់ Rose ពេលពាក់ជាមួយខោអាវឈុតពណ៌សូកូឡានេះ មានតម្លៃ ៧ដុល្លារ។
២. Red Velvet
ក្រុមចម្រៀងស្រីក្នុងផលិតកម្ម SM រូបនេះ មាន Joy និង Seulgi ក៏ពូកែលេងម៉ូដប្រើបូចងសក់មិនចាញ់ក្រុម Black Pink ដែរ។ ពួកគេយល់ថា លើកសក់ឡើងបែបនេះធ្វើឲ្យសម្រស់មើលទៅក្មេងជាងមុន និងមុខប្លែកជាងទម្លាក់សក់។ តាមរយៈតម្លៃបូចងសក់របស់ Joy ពេលពាក់ជាមួយឈុតខោអាវពណ៌សនេះ មានតម្លៃ ១៦០០០ w ( ប្រមាណ១៣ដុល្លារ)។
៣. Twice
ក្រៅពីលេងម៉ូដសក់ជាមួយបូហើយ Nayeon ក្រុម Twice ក៏ប្រើវាធ្វើជាខ្សែដៃដែរ។ មើលទៅពិតជាស្រស់ស្អាត និងសាមញ្ញ ដែលជាស្ទីលមួយពេញនិយមបំផុត។ តាមរយៈតម្លៃបូចងសក់របស់ Nayeon ពេលពាក់ជាមួយខោអាវឈុតពណ៌ខ្មៅនេះ មានតម្លៃ ៨ដុល្លារ៕
អានបន្ត៖ Dilraba បង្អួតរាងស្អាតឥតខ្ចោះ ពេលគ្រងឈុតកូនក្រមុំ អ្នកគាំទ្រអត់សរសើរមិនបាន