មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត
- 2020-05-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែយល់ច្បាស់ពីរបៀបរស់នៅក្នុងជីវិត ដែលពោរពេញទៅដោយក្តីស្រលាញ់ និងអាចទទួលបានការគោរពពីអ្នកដទៃនោះទេ។ មេរៀនជីវិតសំខាន់ៗមួយចំនួន ក៏មិនអាចស្វែងរកបានដោយងាយៗដែរ សូម្បីតែនៅសាលារៀន។ ហេតុនេះហើយ អ្នកគួរស្វះស្វែងរុករក មានការពិចារណាដោយខ្លួនឯង និងយកទុកដាក់អានចំណុចល្អៗដូចខាងក្រោមនេះ ដើម្បីជួយឲ្យជីវិតកាន់តែប្រសើរ រស់នៅកាន់តែមានតម្លៃ។
រឿងចម្បងដែលត្រូវយកចិត្តទុកដាក់មុនគេបង្អស់គឺរបបអាហារ គួរជៀសវាងរបស់ណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
កុំបើកចំហរចំៗពេក ពេលនិយាយជាមួយមនុស្សដែលមិនធ្លាប់គ្នា។ កុំស្រលាញ់នរណាម្នាក់ ដោយសម្លឹងមើលលើទឹកលុយតែមួយមុខ។
បើស្នេហាមានបញ្ហាស្រាយមិនចេញ ឬធ្វើឲ្យឈឺចាប់ខ្លាំង ទោះបែកបាក់ក៏មិនថ្វីដែរ។ អ្នកអាចចាប់ផ្តើមសារជាថ្មីជាមួយមនុស្សដែលស័ក្តិសម និងអាចធ្វើឲ្យអ្នកសប្បាយរីករាយ ពេញចិត្តនឹងទំនាក់ទំនងមួយនេះ។
ក្នុងវ័យខ្ទង់២៥ឆ្នាំ គួរព្យាយាមរៀនបន្ថែមនូវចំណេះដឹងថ្មីៗ បទពិសោធផ្សេងៗ និងមានជំនាញជាក់លាក់មួយសម្រាប់ខ្លួនឯង។
ឥវ៉ាន់ដែលគ្មានប្រយោជន៍ ទោះមានតម្លៃថោកយ៉ាងណា ដាច់ខាតកុំទិញទុកនាំចង្អៀត។ មនុស្សដែលអ្នកគ្មានចិត្តលើសូម្បីបន្តិច កុំបង្កើតស្នេហាជាមួយ ទោះបីជានៅម្នាក់ឯងមានអារម្មណ៍ថាឯកាយ៉ាងណាក៏ដោយ។
ជីវិតតែងតែមានកន្លែងដែលត្រូវដើរជំពប់ដួល ប៉ុន្តែកុំភ្លេចថាត្រង់ចំណុចនោះហើយ ដែលអ្នកអាចមានឱកាសដើម្បីព្យាយាមងើបឡើង និងលូតលាស់បន្តទៅមុខទៀត។
កុំព្រួយបារម្ភខ្លាំងពេក ចំពោះបញ្ហាដែលមិនទាន់បានកើតឡើង ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ទោះបីដឹងថាលទ្ធផលមិនសូវល្អក៏ដោយ។ ផ្តោតសំខាន់លើទង្វើបច្ចុប្បន្នកាល ជាជាងខ្វាយខ្វល់ហួសប្រមាណពីអនាគតកាល។
ការងារមិនខ្វល់ថាអ្នកឈឺឬក៏អត់ទេ មានតែមិត្តភ័ក្តិជិតស្និទ្ធនិងក្រុមគ្រួសារតែប៉ុណ្ណោះដែលនៅបារម្ភពីអ្នក ដូច្នេះហើយកុំផ្តាច់ខ្លួនចេញពីពួកគេ ដោយសារតែការងារ។
មនុស្សដែលអ្នកចូលចិត្ត គួរចាត់ទុកជាកម្លាំងចិត្ត មិនមែនជាភាពឈឺចាប់។ កិច្ចការដែលអ្នកចូលចិត្តធ្វើ គួរចាត់ទុកជាថាមពល មិនមែនភាពភ័យខ្លាច។
ជីវិតមានសិទ្ធបង្ករឿងរ៉ាវផ្សេងៗមកលើអ្នកតែ១០% ប៉ុណ្ណោះ ចំណែកឯ៩០%ទៀត គឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។
ធ្វើការដើម្បីបំពេញន័យឲ្យជីវិត កុំបណ្តោយឲ្យជីវិតជាប់ផុងជាមួយសម្ពាធការងារ។
បើអ្នកអាចផ្លាស់ប្តូរអត្តចរិត អ្នកនឹងអាចផ្លាស់ប្តូរតួនាទីក្នុងសង្គម។ បើអ្នកអាចកែប្រែទម្លាប់ល្អក្នុងការធ្វើការងារអ្នកក៏គង់តែទទួលបានតំណែងខ្ពង់ខ្ពស់នៅថ្ងៃណាមួយ។
កុំបាក់ទឹកចិត្ត កុំគិតថាអាយុលើសពី២៥ឆ្នាំហើយ មិនអាចធ្វើអ្វីបាន។ សំខានក់ត្រូវព្យាយាមឲ្យជោគជ័យ ទោះយឺតជាងគឹបន្តិចក៏មិនអីដែរ៕
ចុចអានបន្ត៖ ជ្រើសរើសរូបភ្នែកមួយដែលអ្នកគិតថាគួរឲ្យខ្លាចជាងគេ ដើម្បីស្វែងរកចំណុចពិសេសនៅក្នុងខ្លួន