ជ្រើសរើសរូបភ្នែកមួយដែលអ្នកគិតថាគួរឲ្យខ្លាចជាងគេ ដើម្បីស្វែងរកចំណុចពិសេសនៅក្នុងខ្លួន
- 2020-05-26 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបភ្នែកមួយដែលអ្នកគិតថាគួរឲ្យខ្លាចជាងគេ ដើម្បីស្វែងរកចំណុចពិសេសនៅក្នុងខ្លួន
ក្តីស្រលាញ់ដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ គឺទុកសម្រាប់បែងចែកប្រគល់ទៅឲ្យអ្នកដទៃខ្លះ និងទុកសម្រាប់ខ្លួនឯងខ្លះ។ មនុស្សម្នាក់ៗទៀតសោត ក៏មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន គ្រាន់តែពេលខ្លះអ្នកមិនទាន់បានចាប់អារម្មណ៍ពីចំណុចពិសេសដែលខ្លួនឯងមានតែប៉ុណ្ណោះ។
ចង់ដឹងកាន់តែច្បាស់ អ្នកអាចសាកល្បងតាមល្បែងចិត្តសាស្រ្តដោយគ្រាន់តែ ជ្រើសរើសរូបភាពមួយ ដែលអ្នកយល់ថាគួរឲ្យខ្លាចជាងគេក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ។
រូបភាពទី១៖
អ្នកមិនបានដឹងថាក្តីស្រលាញ់ជាក់លាក់ជាអ្វីឲ្យពិតប្រាកដទេ ទាំងដែលសព្វថ្ងៃខ្លួនឯងកំពុងតែរស់នៅជាមួយវាយ៉ាងពេញលេញ ព្រោះអ្នកតែងចេះគោរពស្រលាញ់មនុស្សជុំវិញខ្លួន និងចូលចិត្តចែករំលែកខ្លាំងណាស់។ អ្នកគ្មានសេចក្តីស្អប់គុំគួននរណាម្នាក់ទុកក្នុងចិត្តឡើយ មានតែបេះដូងទូលំទូលាយ កក់ក្តៅនិងប្រកាន់នូវភាពរមទម្យជាប់ជានិច្ច។ ទាំងនេះសុទ្ធសឹងតែជាចំណុចពិសេស ប៉ុន្តែពេលខ្លះក៏អាចទុកជាគុណវិបត្តិដែរ ដូច្នោះហើយទន្ទឹមគ្នាជាមួយនឹងសណ្តានចិត្តល្អ អ្នកត្រូវតែភ្ជាប់ជាមួយនឹងភាពរឹងប៉ឹង តឹងតែងខ្លះ ដើម្បីការពារមិនឲ្យទទួលរងនូវក្តីឈឺចាប់ពីមជ្ឈដ្ឋានខាងក្រៅដោយងាយៗ។
រូបភាពទី២៖
ចំណុចពិសេសរបស់អ្នកគឺប្រកាន់សច្ចៈភាពទៀងត្រង់ ជាមនុស្សវិជ្ជមាន និងតែងតែបង្កភាពសប្បាយរីករាយទៅកាន់អ្នកដទៃ។ អ្នកមិនត្រឹមតែក្លាហានចេះការពារគេឯងនិងមានភាពអំណត់ក្នុងការពារប៉ុណ្ណោះទេថែមទាំង អាចយល់ច្បាស់ពីចិត្តអ្នកដទៃទៀតផង។ ដរាបណាអ្នកជួបរឿងអយុត្តិធ៌ម អ្នកមិនអាចនៅស្ងៀមបានឡើយ តែងស្ទុះស្ទាររកហេតុផលខុសត្រូវឲ្យបានច្បាស់លាស់ ជាមួយនឹងដំណោះស្រាយសមរម្យណាមួយ។ អ្នកគឺជាមនុស្សមានចិត្តត្រជាក់ ប៉ុន្តែអាស្រ័យទៅតាមកាលៈទេសៈដែរ។
រូបភាពទី៣៖
អ្នកគឺជាមនុស្សចេះបើកចិត្តទូលាយ មានទឹកចិត្តល្អ និងទៀងត្រង់។ អ្នកឲ្យតម្លៃបំផុតចំពោះក្តីស្រលាញ់ចំពោះខ្លួនឯងនិងអ្នកដទៃ។ អ្នកស្អប់ពាក្យកុហក និងមនុស្សណាដែលចូលចិត្តធ្វើបានមើលងាយ អ្នកទន់ខ្សោយជាង។ ដោយសារតែធ្លាប់ជួបប្រទះរឿងរ៉ាវអយុត្តិធម៌ជាច្រើននៅក្នុងជីវិតទើបបានជាអ្នកតែងអាចវែកញែករកយុត្តិធម៌ជាដរាប នៅពេលមានបញ្ហាអ្វីមួយកើតឡើង។ អ្នកមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងអារម្មណ៍ និងជាមនុស្សមានហេតុផលច្បាស់លាស់ ហេតុនេហហើយទើបបានជាអ្នកតែងតែសម្រេចចិត្តត្រូវ។ អ្នកមិនដែលស្តាយក្រោយនូវអ្វី ដែលគួរបោះបង់ចោលនោះទេ។
រូបភាពទី៤៖
គ្មានអ្វីអាចប្រកែកបានឡើយ ព្រោះអ្នកជាមនុស្សស្មោះត្រង់ទាំងចិត្តគំនិត ត្រ់ទាំងពាក្យសម្តី និងស្អប់នរណាដែលមានភាពពុតត្បុត មិនទៀងត្រង់។ អ្នកក៏មិនចេះនៅទ្រាំទ្រ ជាមួយមនុស្សដែលមិនអាចចុះសម្រុងនឹងគ្នាបានឡើយ។ អ្នកចេះថ្លឹងថ្លឺងគិតគូរ មិនចូលចិត្តជំពាក់គុណអ្នកដទៃ ហើយក៏មិនចូលចិត្តឲ្យអ្នកដទៃជំពាក់គុណដែរ។ អ្នកមិនអាចរស់នៅជាមួយទង្វើក្បត់ ឆាប់ខូចចិត្តបន្តិច ប៉ុន្តែមិនអាចទ្រាំជាមួយក្តីឈឺចាប់បានយូរនោះទេ៕
ចុចអានបន្ត៖ ពីច័ន្ទដល់អាទិត្យ ថ្ងៃកំណើតអាចបង្ហាញច្បាស់ៗពីអត្តចរិតរបស់អ្នក