តិចនិក ៥ យ៉ាង​​ក្នុងការបិទ​ម៉ាស​ឲ្យ​ត្រូវ​ក្បួន​​ និង​ឃើញ​ប្រសិទ្ធភាព​ទ្វេដង

  • 2020-05-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ដំណាក់កាល​កូវីដ១៩​​ដែល​តម្រូវ​ឲ្យ​ម្នាក់ៗ​រក្សា​គម្លាត​ពី​គ្នា និង ស្ថិត​នៅ​ក្នុង​គេហដ្ឋាន​រៀង​ៗ​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​មាន​ពេល​វេលា​ច្រើន​ជាង​មុន​ក្នុង​ការ​ថែទាំ​សុខភាព​ និង​សម្រស់​​ ជាពិសេស​សម្រាប់​មិត្ត​នារី​ៗ។ អ្នក​ដែល​និយម​ប្រើ​ម៉ាស​សន្លឹក​ច្បាស់​ជា​ធ្លាប់​បាន​ដឹង​ពី​វិធី​ប្រើប្រាស់​និង ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​វា​រួច​មក​ហើយ​ ក៏ប៉ុន្តែ​នៅ​មាន​តិចនិក​មួយ​ចំនួន​ទៀត​ដែល​អ្នក​ទាំងអស់​គ្នា​មិន​ធ្លាប់​បាន​ដឹង​​ និង អនុវត្ត។ តោះ! មក​ដឹង​តិចនិក ក្នុង​ការ​បិទ​ម៉ាស​ឲ្យ​ត្រូវ​ក្បួន​ពិត​ប្រាកដ​ដូច​ខាង​ក្រោម៖

រូបតំណាង

**១. ត្រឡប់​សន្លឹក​ម៉ាស​៖** ជាធម្មតាអ្នកតែងធ្វើការបិទមា៉ាសទុកចោល១០ទៅ១៥នាទី ទើប​បក​វា​ចោល​មែនទេ? ប៉ុន្តែ​កញ្ញា​សុំ​ណែនាំ មិត្ត​នារី​នូវ​តិចនិក​ពិសេស​មួយ​ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ ដោយ​គ្រាន់​តែ​ធ្វើការ​ត្រឡប់​សន្លឹក​ម៉ាស​ក្រោយ​ពេល​បិទ​បាន​ ១០​នាទី។​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ជាតិ​សំណើម​ដែល​នៅ​សេស​សល់​នៅ​ម៉ាស​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ​។​

២. បិទ​ឲ្យ​សព្វ​ផ្ទៃ​មុខ​៖ ម៉ាស​ខ្លះ​មាន​ទំហំ​សន្លឹក​ធំ​ជាង​ផ្ទៃ​មុខ​ច្រើន​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ម៉ាស​ អ្នក​អាច​កាត់​នូវ​សន្លឹក​ម៉ាស​ដែល​សេសសល់​ ឬ ផ្នែក​ដែល​មាន​ទំហំ​ហៀរ​លើស​ផ្ទៃ​មុខ​យក​មក​បិទ​នៅ​កន្លែង​ដែល​គ្មាន​ជាតិ​ម៉ាស​ដូចជា​​រង្វង់​ភ្នែក​ ឬ​ ក​ជាដើម។​

រូបតំណាង

៣. រក្សា​ទុក​ជាតិ​ទឹក​ Essence ដែល​នៅ​សល់៖ ប្រភេទ​ម៉ាស​សន្លឹក​ច្រើន​មាន​ផ្ទុក​នូវ​ជាតិ​ទឹក​ Essence ក្នុង​បរិមាណ​ច្រើន​។ ក្នុង​ករណី​ដែល​អ្នក​ប្រើ​វា​មិន​អស់​ អ្នក​អាច​យក​វា​រក្សា​ទុក​ក្នុង​ទូទឹកកក​ដើម្បី​យក​មក​ប្រើប្រាស់​នៅ​ពេល​ក្រោយ​ទៀត​​ ដោយ​គ្រាន់​តែ​ចាក់​វា​លើ​សំឡី​ជូត​មុខ​ដើម្បី​ផ្ដល់​សំណើម​ដល់​មុខ​ឲ្យ​មាន​សភាព​ស្រស់ថ្លា​​ និង ​ភ្លឺ​រលោង។ ​ ៤. យក​ម៉ាស​មក​លាប​លើ​ក​ និង​ប្រអប់​ដៃ៖ នៅ​ពេល​ដែល​អ្នក​បិទ​ម៉ាស​លើ​ផ្ទៃ​មុខ​ប្រមាណ​ ១៥​នាទី​រួច​ហើយ​ អ្នក​អាច​យក​វា​មក​បិទ​លើ​បរិវេណ​ក​ និង​លាប​លើ​ប្រអប់​ដៃ​បន្ថែម​ ព្រោះ​វា​អាច​មាន​សេសសល់​នៅ​ជាតិ​Essence ដែល​​មាន​ប្រសិទ្ធភាព​សម្រាប់​ផ្នែក​ផ្សេង​ៗ​ដែល​មិន​ទាន់​បិទ​នៅ​ឡើយ។

រូបតំណាង

៥. ម៉ាស្សា​មុខ​ក្រោយ​បិទ​ម៉ាស​រួច៖ បន្ទាប់​ពី​បាន​បិទ​ម៉ាស​រួច​រាល់​ កុំ​ភ្លេច​ធ្វើ​ការ​ម៉ាស្សា​ផ្ទៃ​មុខ​ដោយ​ប្រើ​ដៃ​ ឬ​ ដង​ម៉ាស្សា​មុខ​ដើម្បី​ឲ្យ​ជាតិ​ម៉ាស​ជ្រាប​ចូល​បាន​ល្អ​ ព្រម​ទាំង​ជួយ​ឲ្យ​មុខ​តឹង​ណែន​ ភ្លឺ​ថ្លា និង ធ្វើ​ឲ្យ​ម៉ាស​មាន​ប្រសិទ្ធភាព​ទ្វេដង​ឯណោះ៕​

រូបតំណាង

ចុចអានបន្ត៖ ៨ ក្បាច់​ជួយ​បន្តឹងត្រគាក​ និង គូទយារ​ធ្លាក់ឲ្យហាប់​ណែន​ដូច​ក្រមុំ​១៨ឆ្នាំ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម