ពី​ច័ន្ទ​ដល់​អាទិត្យ​ ថ្ងៃ​កំណើត​អាច​បង្ហាញ​ច្បាស់​ៗ​ពី​អត្តចរិត​របស់​អ្នក

  • 2020-05-26 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះ​មក​ដែរ​ហើយ​ថា​ ថ្ងៃ​ដែល​អ្នក​កើត​ អាច​កំណត់​អត្តចរិត​ឫកពារបស់​អ្នក​បាន។​ អត្ត​ចរិត​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃ​កើត​ទាំង​ ៧​៖​

១.​ ថ្ងៃ​ច័ន្ទ

រូបតំណាង

ប្រសិនបើអ្នកកើតនៅថ្ងៃច័ន្ទ អ្នកមានទំនោរធ្វើ​តាម​អារម្មណ៍​បន្តិច​ដោយ​ពេល​ខ្លះ​ឆាប់​អន់​ចិត្ត​ ពេល​ខ្លះ​ឆាប់​សប្បាយ​ចិត្ត​ជា​ដើម។ សំណាងល្អអ្នកដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នកបានល្អ។ អ្នកពិតជាមានមនោសញ្ចេតនានិងយកចិត្តទុកដាក់នៅពេលដែលមនុស្សជាទីស្រលាញ់របស់អ្នក​ត្រូវការអ្នក។ អ្នក​មាន​ចរិត​ដូច​ម្ដាយ​ម្នាក់​ ដោយ​តែង​តែ​ខ្វល់ខ្វាយ​និង​បារម្ភ​ពី​មនុស្ស​ជា​ទី​ស្រលាញ់​ជុំ​វិញ​ខ្លួន​ មិន​ថា​គ្រួសារ​ឬ​មិត្ត​ភក្តិ​ឡើយ។​ អ្នក​ចូល​ចិត្ត​ជួយ​គេ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ ហើយ​ចង់​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​បាន​ល្អ​រស់​នៅ​មាន​សុភមង្គល​ និង​សុខភាព​ល្អ។​ អ្នក​ជា​មនុស្ស​ពូកែ​ខាង​គ្រប់គ្រង​ដូច្នេះ​ហើយ​ទើប​អ្នក​ចូលចិត្ត​ដើរ​ផ្លូវ​ជីវិត​មួយ​ដែល​កំណត់​ដោយ​ខ្លួន​ឯង។​

២.​ ថ្ងៃ​អង្គា​រ

រូបតំណាង

អ្នក​ជា​មនុស្ស​ដែល​រឹង​រូស​ ប៉ុន្តែ​មិន​រឹង​ទទឹង!​ អ្នក​ឈរ​លើ​គោលការណ៍​ខ្លួន​ឯង​ និង​ហ៊ាន​បញ្ចេញ​មតិ។​ អ្នក​មិន​ខ្លាច​ថា​មតិ​នោះ​ខុស​ឬ​ត្រូវ​ឡើយ​ តែ​អ្នក​​មាន​ចិត្ត​មួយ​ថា​ត្រូវ​ជម្នះ​ឲ្យ​បាន។​ អ្នក​ជា​មនុស្ស​មិន​ដេក​រង​ចាំ​ឱកាស​នោះ​ទេ​ តែ​ជា​អ្នក​ចាប់​ឧកាស។​ ដោយ​សារ​ជា​មាន​ភាព​ម្ចាស់​ការ​និង​ឆ្លាត​វ័យ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ដើរ​ខ្សែ​ក្រោម​អ្នក​ណា​ឡើយ។​ ម៉្យាង​ទៀត​អ្នក​ចូល​ចិត្ត​ជ្រើស​រើស​ក្នុង​ជីវិត​ មិន​ថា​រឿង​អ្វី​ឡើយ​ដែល​កើត​ឡើង​ក្នុង​ជីវិត​គឺ​ជា​ជម្រើស​របស់​អ្នក​ទាំង​អស់។​

៣​.​ ថ្ងៃ​ពុធ​

អ្នក​ពូកែ​ឆ្ងល់​ និង​ចូល​ចិត្ត​ជជីក​សួរ​ ដោយ​ស្វែង​រក​ហេតុផល។​ អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ការ​រុក​រក​ និង​មិន​ឈប់​ឡើយ​លុះ​ត្រា​តែ​ រក​ឃើញ​ចម្លើយ​ដែល​អ្នក​ចង់​បាន​។​ អ្នក​ពូកែ​បត់បែន​តាម​កាលៈទេសៈ​ និង​ចូល​ចំណោម​គេ​ចុះ​ គ្រប់​ជំពូក​មនុស្ស​តែ​ម្ដង​។​ ដូច្នេះ​ហើយ​ភាគ​ច្រើន​នៅ​ពេល​មាន​រឿង​ អ្នក​តែង​តែ​មាន​មិត្ត​ភក្តិ​ជួយ​យក​អាសា​មិន​ដាច់​ឡើយ។​

៤.​ ថ្ងៃ​ព្រហស្បតិ៍​

មនុស្ស​កើត​ថ្ងៃ​នេះ​ជា​មនុស្ស​ដែល​ចេះ​គិត​គូរ​ ជា​ពិសេស​គិត​ពី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង​ក៏​មាន។​ អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ ស្រលាញ់​និង​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​ ហើយ​តែង​តែ​​ធ្វើ​ល្អ​ដាក់​គេ​ផង​ដែរ។​ ប៉ុន្តែ​អ្នក​ជា​មនុស្ស​ដែល​បទ​បញ្ជា​ផ្ទាល់​ខ្លួន​ ដោយ​មិន​ត្រូវ​ធ្វើ​ខុស​នោះ​ឡើយ។​ អ្នក​ប្រកាន់​ខ្ជាប់​នូវ​គំនិត​សុទ្ធិ​និយម​ និង​ចូល​ចិត្ត​ធ្វើ​រឿង​សប្បាយ​ៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​តាម​នោះ​ដែរ។​

៥.​ ថ្ងៃ​សុក្រ​

រូបតំណាង

អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​។ អ្វី​ក៏​ដោយ​ឲ្យ​តែ​បាន​ឆ្លង​កាត់​ស្នាដៃ​អ្នក​និង​ក្លាយ​ទៅ​ជា​របស់​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ប្រសើរ​ជាង​មុន​។​ អ្នក​ចូល​ចិត្ត​ភាព​ស៊ីវិល័យ​ ដោយ​ការ​ស្លៀក​ពាក់​ស្អាត​ៗ​ និង​តែង​ខ្លួន​ប្លែក​ៗ​។​ អ្នក​ចាយ​លុយ​មិន​សូវ​ចេះ​ស្ដាយ​ឡើយ​ ដើម្បី​ទិញ​របស់​ដែល​អ្នក​ស្រលាញ់​ដូច​ជា​កាបូប​ស្បែក​ជើង​ ឬ​ខោអាវ​ ព្រោះ​វា​ជា​សេចក្ដី​សុខ​មួយ​របស់​អ្នក។​ ម៉្យាង​ទៀត​អ្នក​ជា​មនុស្ស​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មើល​ស្រាល​នោះ​ទេ​ ដូច្នេះ​រាល់​អ្វី​ដែល​អ្នក​ធ្វើ​គឺ​មិន​សូវ​ចុះ​ញ៉ម។​

៦.​ថ្ងៃ​សៅរ៍

រូបតំណាង

អ្នក​កើត​ថ្ងៃ​សៅរ៍​ភាគ​ច្រើន​មាន​អត្តចរិត​ទទួល​ខុស​ត្រូវ​និង​ប្រយ័ត្ន​ខ្ពស់​បំផុត។​ វិជ្ជា​គ្រប់គ្រង​របស់​អ្នក​គឺ​មិន​ធម្មតា​ទេ​ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច​ជា​ប្រភេទ​មួយ​​ដែល​ល្អ​ល្អឥតខ្ចោះ​។ ប៉ុន្តែ​អ្នក​មិន​សូវ​មាន​មិត្ត​នោះ​ទេ​ ព្រោះ​អ្នក​រំពឹង​ខ្ពស់​ពី​មនុស្ស​ដែល​អ្នក​រាប់អាន។​ មិន​មែន​អ្នក​ឆ្មើង​ឆ្មៃ​នោះ​ទេ​ តែ​វា​ជា​របត់​នៃ​ការ​យល់​ឃើញ​របស់​អ្នក​តាំង​ពី​កំណើត​។​​ អ្នក​មាន​បញ្ហា​ម៉្យាង​ត្រង់​ថា​ មិន​ដែល​ទុក​ចិត្ត​លើ​អ្នក​ដទៃ​នោះ​ទេ​ ទើប​មិន​សូវ​ជា​មាន​មិត្ត​ប៉ុន្មាន​។​

៧.​ ថ្ងៃ​អាទិត្យ​

រូបតំណាង

អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​មាត់​ក​ រាង​អៀន​បន្តិច​ មិន​ចូល​ចិត្ត​ភាព​លេច​ធ្លោ។​ អ្នក​ជា​មនុស្ស​ចិត្ត​ល្អ​ ដោយ​ចូល​ចិត្ត​ស្ដាប់​រឿង​រ៉ាវ​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ពេល​បាន​និយាយ​ជា​មួយ​អ្នក។​ អ្នក​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ ប៉ុន្តែ​ចូល​ចិត្ត​ឯក​រាជ្យ។​ រាល់​ការ​សម្រេច​ចិត្ត​គឺ​ជ្រើស​រើស​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ និង​ពេល​មាន​បញ្ហា​ អ្នក​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ដោះ​ស្រាយ​ជា​និច្ច៕​

ប្រភព៖ sweetyhigh ប្រែសម្រួល៖ Pencharm