រៀបចំកន្លែងទទួលភ្ញៀវតាមវិធីសាស្រ្តនេះ ធានាលុយចូលដូចទឹកបាក់ទំនប់

  • 2020-05-25 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លែង​ទទួល​ភ្ញៀវ ​ជា​ទី​តាំង​សំខាន់​និង​ជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្ទះ ព្រោះ​នៅ​ពេល​មាន​ការ​ជួប​ជុំ​មិត្ត​ភក្កិ ​ឬ​សាច់​ញាតិ​មក​លេង​​ចៀស​មិន​ផុត​ពី​​ម្ចាស់​ផ្ទះ​នាំ​ភ្ញៀវ​មក​អង្គុយ​ទី​នេះ​ឡើយ។ ​ដូច្នេះ ​ធាតុ​សំខាន់​របស់​កន្លែង​នេះ​ពិត​ជា​មាន​សក្ដានុពល​ណាស់ ហើយ​បើ​ម្ចាស់​ផ្ទះ​ចង់​មាន​លាភ​ពី​ទី​តាំង​មួយ​នេះ ​តាម​ជំ​នឿ​​​​ហោរា​សាស្ត្រ​រៀប​ចំ​ផ្ទះ ​គួរ​រៀប​ចំ​ដូច​ខាង​ក្រោម៖

រូបតំណាង

**១. ​ទី​តាំង**

បន្ទប់​ទទួល​ភ្ញៀវ​មួយ​ដែល​ស្រប​នឹង​​ហុង​ស៊ុយ ​នឹង​ជួយ​ឲ្យ​ប្រភព​ថាម​ពល​​ជីវិត​​ដើរ​ចូល​ក្នុង​ផ្ទះ​ ​ដោយ​មិន​មាន​ការ​រារាំង​​ដោយសារ​ត្រូវ​ដើរ​កាត់​បណ្ដា​បន្ទប់​​ផ្សេង​ៗ​ទៀត ​មុន​ពេល​ទៅ​ដល់​​កន្លែង​ទទួល​ភ្ញៀវ​ឡើយ។ ​​ម្ល៉ោះ​ហើយ ​កុំ​ធ្វើ​បន្ទប់​ទទួល​ភ្ញៀវ​​ស្ថិត​នៅ​ខាង​ក្រោយ​ផ្ទះ ​ឲ្យ​សោះ។ ​

រូបតំណាង

២. ទំហំ និង​គ្រឿង​សង្ហារឹម

ទំហំ​សម្រាប់​ជា​កន្លែង​ទទួល​ភ្ញៀវ​គួរ​មាន​ទំហំ​សម​ល្មម ​មិន​តូច​​ចង្អៀត​ហួស​ពេក​ទេ។ ​ចំណែក​គ្រឿង​សង្ហារឹម​វិញ ​​មិន​ត្រូវ​ដាក់​របស់​របរ​ច្រើន​ពេក​ធ្វើ​ឲ្យ​លំហ​បន្ទប់​ចង្អៀត​ឡើយ។ ​ចៀស​វាង​​ដាក់​គ្រឿង​សង្ហារឹម​ពាំង​ផ្លូវ​ដើរ ដែល​ធ្វើ​ឲ្យ​ប្រភព​​ថាមពល​ល្អ​ឈប់​ស្ងៀម​លែង​ទៅ​មុខ។ ​ត្រូវ​ដាក់​ឈុត​តុ​កៅ​អី​​បែរ​ខ្នង​ទៅ​​រក​ជញ្ជាំង ។ ​ក្រៅ​ពី​នេះ ​អ្នក​អាច​ដាក់​​គ្រាប់​បាល់​​គ្រីស្តាល់​មួយ​នៅ​ជាប់​ពិតាន​បន្ទប់​ទទួល​ភ្ញៀវ ​ដើម្បី​ធ្វើ​ឲ្យ​​សូន្យ​ថាម​ពល​អវិជ្ជមាន។ អ្នក​ត្រូវ​ជ្រើស​ពណ៌​គ្រឿង​សង្ហារឹម​ឲ្យ​សម​នឹង​ពណ៌​ជញ្ជាំង​និង​កម្រាល​ព្រំ។ ​អាច​ដាក់​ថូផ្កា​ស្រស់ ​ឬ​បាញ់​ទឹក​អប់​បន្ថែម​ដើម្បី​ភាព​ស្រស់​ស្រាយ។

រូបតំណាង

៣. ប្រើ​និមិត្តសញ្ញា​ជំនួយ​ភាព​រុង​រឿង

​ដើម្បី​បង្កើន​ឲ្យ​លុយ​ហូរ​ចូល ​ក៏​ដូច​ជា​សុភមង្គល​គ្រួសារ​បាន​សុខ នៅ​លើ​តុ​ទទួល​ភ្ញៀវ ​ម្ចាស់​ផ្ទះ​គួរ​ដាក់​កាក់​មាស ​ឬ​ដុំ​ជ្រលក់​​ពណ៌​មាស​ជា​ដើម។ ​នៅ​ផ្នែក​ខាង​កើត​បន្ទប់ ​ត្រូវ​ដាក់​​កាក់​រុំ​​ដោយ​​ខ្សែ​បូ​ពណ៌​ក្រហម ឬ​រូប​ចម្លាក់​សត្វ​អណ្ដើក​ក្បាល​នាគ​ខាំ​ប្រាក់​កាក់​សម្លឹង​​មើល​ទៅ​ក្នុង​បន្ទប់​ផ្នែក​ទិស​អា​គ្នេយ៍។ ម្យ៉ាង​ទៀត ​អាច​ព្យួរ​ផ្ទាំង​គំនូរ​សត្វ​នាគ​នៅ​ផ្នែក​ខាង​កើត ឬ​ដាក់​រូប​សត្វ​ដំរី​​ដើម្បី​នាំ​លាភ​ដល់​គ្រួសារ៕

ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ

ជា​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

អានបន្ត៖ ​ចង់រៀបចំបន្ទប់គេងផ្ទាល់ខ្លួនទុកឲ្យកូន អ្នកម៉ាក់គួរដឹងចំណុចសំខាន់ទាំងនេះសិន

អត្ថបទ៖ លឹម សុនា