ចង់រៀបចំបន្ទប់គេងផ្ទាល់ខ្លួនទុកឲ្យកូន អ្នកម៉ាក់គួរដឹងចំណុចសំខាន់ទាំងនេះសិន
- 2020-05-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រៀបចំបន្ទប់គេងផ្ទាល់ខ្លួនទុកឲ្យកូន អ្នកម៉ាក់គួរដឹងចំណុចសំខាន់ទាំងនេះសិន
ក្រៅពីមានផ្ទះដើម្បីសាងសុភមង្គលគ្រួសារ ការរៀបចំបន្ទប់គេងក៏សំខាន់ផងដែរ។ ពិសេសសម្រាប់កូនរបស់អ្នកដែលនៅក្មេងខ្ចី ដូច្នេះពួកគេត្រូវការអ្នកជួយរៀបចំឲ្យជាចាំបាច់។ តាមជំនឿ ការរៀបចំបន្ទប់គេងត្រូវតាមក្បួន នឹងនាំលាភជ័យ សុខភាពល្អ ព្រមទាំងភាពរីករាយដល់ម្ចាស់បន្ទប់ផងដែរ។
**១. រៀបចំបន្ទប់គេងកូនឲ្យចំទីតាំង**
ក្នុងបន្ទប់ គួរលាបពណ៌ស។ តាមជំនឿសម្រាប់ក្មេងប្រុស ត្រូវរៀបចំបន្ទប់គេងនៅផ្នែកខាងជើង ឬផ្នែកខាងកើត។ ចំណែកបន្ទប់ក្មេងស្រី នៅផ្នែកខាងត្បូង ឬផ្នែកខាងលិច។
២. ការជ្រើសរើសទីតាំងគ្រែគេង
គ្រែរបស់កុមារ គួរដាក់ក្បាលគ្រែឲ្យជាប់នឹងជញ្ជាំង ឈមនឹងផ្នែកទ្វារចេញចូល តែកុំដាក់ជាប់នឹងជញ្ជាំងបន្ទប់ទឹក។ ដើម្បីធានាសុវត្ថិភាព ត្រូវជ្រើសគ្រែដែលមានគែម និងក្បាលមាំទាំ។
៣. ការតាំងវត្ថុផ្សេងៗក្នុងបន្ទប់គេងរបស់កូន
តាមក្បួនហុងស៊ុយ ជញ្ជាំងខាងឆ្វេងចាត់ទុកជាតំបន់ចំណេះដឹង ហេតុនេះអ្នកម្ដាយត្រូវដាក់តុសិក្សា ទូសៀវភៅ ឬពានរង្វាន់ និងស្នាដៃផ្សេងៗនៅផ្នែកនេះ។ ក្រៅពីនេះ អាចព្យួររបស់ធ្វើពីគ្រីស្តាល់ ដើម្បីបង្កើតថាមពលវិជ្ជមាន។
រីឯជញ្ជាំងខាងស្តាំ សម្រាប់ការច្នៃប្រឌិត និងការសម្រាកលំហែ។ អ្នកម៉ាក់អាចជួយតាំងឧបករណ៍ទាក់ទងនឹងតន្ត្រី រូបគំនូរ ផែនទី ឬកាត់ប៉ុស្តាល់ក៏បាន។ អ្នកគប្បីព្យាយាមធានាឲ្យបន្ទប់មានរបៀបរៀបរយ និងស្រឡះ ដើម្បីជួយឲ្យថាមពលក្នុងបន្ទប់មានចរាចរណ៍ល្អប្រសើរ៕
ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ
ជាទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕
អានបន្ត៖ មានដៃគូបង់រំលស់ផ្ទះឬនៅ? គួរដឹងវិធីទិញផ្ទះរួមគ្នាសម្រាប់អ្នកចំណូលទាប២យ៉ាងនេះ