ក្រោកឡើងមិនសុំអ្វីច្រើន បានត្រឹមដូចក្នុងរូបភាពទាំងនេះក៏អស់ចិត្តដែរ

  • 2020-05-20 22:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់​គ្នា​ចំពោះ​រឿង​ស្នេហា គឺ​មាន​ភាព​ខុស​គ្នា​​ទៅ​តាម​គំនិត​និង​ចំណង់ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន​។ អ្នក​​ខ្លះ​ស្រលាញ់​ស្នេហា​បែប​ចាស់ទុំ ខ្លះ​បែប​យុវវ័យ​ ​ឯ​ខ្លះ​​​ទៀត​ងប់ងុល​នឹង​​ស្នេហា​​ដែល​មាន​ភាព​ហ៊ឺហា​ជា​ដើម​។ សម្រាប់​មនុស្ស​​មួយ​ចំនួន​វិញ​មិន​ប្រាថ្នា​អ្វី​លើសលប់​ពេក​ទេ ត្រឹម​មាន​ដៃ​គូ​ដែល​អាច​ផ្តល់​សុភមង្គល ភ្ញាក់​ឡើង​អាច​ធ្វើ​រឿង​​ផ្សេងៗ​ជាមួយ​គ្នា ក៏​សប្បាយ​ចិត្ត​ហួស​ថ្លែង​ទៅ​ហើយ​។

ភ្ញាក់ឡើងនៅក្នុងរង្វង់ដៃរបស់មនុស្សដែលខ្លួនស្រលាញ់

សុំគេងតបន្តិចទៀតនៅលើទ្រូងមនុស្សដែលខ្លួនស្រលាញ់

ដុសធ្មេញជាមួយគ្នា

ងូតទឹកជាមួយគ្នា

មានចុងភៅប្រចាំបេះដូង

ញ៉ាំអាហារពេលព្រឹកជាមួយគ្នា

លាងចានជាមួយគ្នា

ធ្វើការងារផ្ទះជាមួយគ្នា

ថែទាំដំណាំនិងសួនផ្កាជាមួយគ្នា

មានពេលអានសៀវភៅ ស្តាប់តន្រ្តី ផឹកកាហ្វេពេលព្រឹកជាមួយគ្នា

មាន​អារម្មណ៍នឹក​គ្នា មុនពេលចេញពីផ្ទះ

មានអ្នកទៅយកបន្ទាប់ចេញពីធ្វើការ

អាចដើរផ្សារជាមួយគ្នា មុនពេល​ចូលផ្ទះវិញ

មនុស្សម្នាក់ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តតាំងពីពេលព្រះអាទិត្យរះនៅពេលព្រឹក រហូតដល់​មានព្រះចន្ទនៅពេលយប់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖ ស្គែនមើលបេះដូងដឹងថាគាត់ស្រលាញ់អ្នកខ្លាំងប៉ុណ្ណា តាម៣វិធីនេះ​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម