ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​អ្នក​ផង​ឲ្យ​តម្លៃ​ខ្ពស់ ត្រូវ​មាន​ចំណុច​ទាំង​នេះ

  • 2020-05-21 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​អ្នក​ផង​ឲ្យ​តម្លៃ​ខ្ពស់ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​ត្រូវ​ទាមទារ​ចំណុច​វិជ្ជមាន និង​ចិត្ត​ស្ងប់​ច្រើន។ បើ​អ្នក​ពិត​ជា​ចង់​ឲ្យ​មាន​គេ​គោរព​ស្រឡាញ់​ច្រើន​នោះ គួរ​តែ​រៀន​ធ្វើ​ខ្លួន​ឲ្យ​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

រូបតំណាង

**១. ធ្វើ​ជា​មិត្ត​ដ៏​ល្អ​របស់​អ្នក​គ្រប់​គ្នា**

វា​មិន​មែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ​ដែល​អាច​ធ្វើ​រឿង​នេះ​បាន ព្រោះ​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​ចង់​ធ្វើ​មិត្ត​ជាមួយ​អ្នក​នោះ​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់​អ្នក​អាច​ធ្វើ​ជា​មិត្ត​ពួក​គេ​បាន។ កុំ​ខ្វល់​ពី​អ្នក​ដែល​ស្អប់​អ្នក ឬ​ច្រណែន​អ្នក គ្រាន់​តែ​ញញឹម​ដាក់​គេ ជួយ​គេ​នូវ​អ្វី​ដែល​អ្នក​ជួយ​បាន​នោះ អ្នក​ពិត​ជា​អស្ចារ្យ​​ពេក​ទៅ​ហើយ។

២. រីករាយ​ជាមួយ​ភាព​ល្អ​ប្រសើរ​របស់​អ្នក​ដទៃ

អ្នក​រីករាយ​ពេល​មនុស្ស​ស្រី​ដទៃ​ទៀត​ជោគជ័យ ស្រស់​ស្អាត មាន​សេចក្ដី​សុខ មិន​មែន​ឃើញ​គេ​ល្អ​ជាង​ខ្លួន​នៅ​មិន​សុខ​ ចាំ​តែ​ឈ្នានីស​នោះ​ទេ។ ត្រូវ​សរសើរ​គេ​ពេល​គេ​ធ្វើ​បាន​ល្អ ត្រូវ​អបអរ​គេ​ពេល​គេ​ខ្ពង់​ខ្ពស់ ព្រោះ​អត្តចរិត​បែប​នេះ​ទើប​សម​ឲ្យ​អ្នក​គ្រប់​គ្នា​ឲ្យ​តម្លៃ​អ្នក។

៣. សប្បាយ​ចិត្ត​នឹង​ការ​ចែករំលែក​អ្វី​ដែល​ខ្លួន​មាន

មិន​មាន​បាន​ចេះ​បាន​ល្អ​បន្តិច​លាក់​លៀម​ខ្លាច​គេ​ចេះ​ដែរ​នេះ​ទេ ប៉ុន្តែ​អ្នក​តែង​តែ​សប្បាយ​ចិត្ត​ក្នុង​ការ​ជួយ ក្នុង​ការ​ចែក​រំលែក​ទៅ​អ្នក​ដទៃ។ អ្នក​មាន​ឆន្ទ​ក្នុង​ការ​ជួយ​ជំរុញ​អ្នក​ដទៃ​ឲ្យ​បាន​ជោគជ័យ​បើ​សិន​ជា​អ្នក​អាច​ជួយ​បាន ហើយ​តែ​ជួយ​ទ្រ​គេ​ពេល​គេ​បរាជ័យ អ្នក​ផ្ដល់​កម្លាំង​ចិត្ត ផ្ដល់​យោបល់​ជា​ច្រើន​ទៅ​ឲ្យ​ពួក​គេ។

រូបតំណាង

៤. ឲ្យ​តម្លៃ​លើ​ការ​រៀន​សូត្រ​ខ្ពស់

ត្រូវ​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​មិន​ថា​ក្នុង​សាលា​ឬ​ក្រៅ​សាលា ព្រោះ​ចំណេះ​ដឹងពិត​ជា​សំខាន់​ណាស់​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ។ បើ​អ្នក​ស្អី​ក៏​មិន​ដឹង ស្អី​ក៏​មិន​ចេះ និយាយ​មិន​ដឹង​ក្បាល​ មិន​ដឹង​កន្ទុយ​នោះ​ តើ​មាន​អ្នក​ណា​ស្ដាប់​អ្នក គោរព​អ្នក​ទៅ។

៥. អភ័យទោស​ឲ្យ​ខ្លួន និង​អ្នក​ដទៃ

ត្រូវ​ចេះ​អភ័យទោស​ឲ្យ​ខ្លួន​ឯង​ និង​អ្នក​ដទៃ ព្រោះ​វា​ជា​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​មួយ​ដែល​មនុស្ស​មួយ​ចំនួន​ធំ​មិន​អាច​ធ្វើ​បាន។ អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក មិន​មែន​មាន​ន័យ​ថា​អ្នក​ស្រឡាញ់​គេ​នោះ​ទេ តែ​អ្នក​ស្រឡាញ់​ខ្លួន​ឯង​មិន​ចង់​ឲ្យ​ខ្លួន​ឯង​មាន​រឿង​មិន​ល្អ​ច្រើន។

៦. គិត​ឲ្យ​បាន​ទូលាយ

មាន​រឿង​អី​កើត​ឡើង​អ្នក​ចេះ​គិត​គូរ​បាន​វែង​ឆ្ងាយ មិន​មែន​ជា​មនុស្ស​ដែល​ចាំ​តែ​ហៃអើ​តាម​គេ​នោះ​ទេ។ អ្នក​មាន​ទស្សនៈ​ផ្ទាល់​ខ្លួន ហើយ​តែង​ទទួល​រាល់​គំនិត​របស់​អ្នក​ដទៃ​ដូច​គ្នា ដើម្បី​យក​មក​ប្រៀប​ធៀប តើ​ត្រូវ​យក​មួយ​ណា​ទើប​ជា​ការ​ប្រសើរ។ បែប​នេះ​បើ​អ្នក​ជា​អ្នក​ដឹក​នាំ​គេ​វិញ គេ​គ្រប់​គ្នា​នឹង​គោរព​អ្នក​ឲ្យ​តម្លៃ​អ្នក​យ៉ាង​ខ្ពស់។

រូបតំណាង

វា​មិន​មែន​ដើម្បី​ឲ្យ​តែ​គេ​មើល​មក​អ្នក​ល្អ​នោះ​ទេ តែ​វា​ជា​អ្វី​ដែល​មនុស្ស​មាន​តម្លៃ​ម្នាក់​ត្រូវ​តែ​មាន​ជាប់​ខ្លួន៕​

ចុចអាន៖៥​គន្លឹះ​ ​​និយាយ​ស្ដី​ឲ្យ​មាន​មន្ត​ស្នេហ៍​ ជឿជាក់ ​ចង់​ទាក់​ចិត្ត​អ្នក​ណា​ក៏​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម