Dilraba បង្អួត​រាង​ស្អាត​ឥត​ខ្ចោះ ពេល​គ្រងឈុត​កូន​ក្រមុំ អ្នក​គាំទ្រអត់​សរសើរ​មិន​បាន

  • 2020-05-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ផ្សព្វ​ផ្សាយ​ឲ្យ​ខ្សែភាពយន្ត​ថ្មី​​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Dilraba បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​បុគ្គល​គេ​ស្វែង​រក​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ម៉ោង​​ព្រោះ​ស្អាត​ពេក។

តារា​សម្ដែង​ស្រី​លំដាប់ A ចិន នឹង​ត្រលប់​មក​កញ្ចក់​ទូរទស្សន៍វិញ​ជា​ផ្លូវការ ជាមួយ​ខ្សែ​ភាពយន្ត​ភាគ Love Advanced Customization។ ខ្សែ​ភាពយន្ត​នេះ នាង​ត្រូវ​បាន​សម្ដែង​ជាមួយ​ប្រុស​ស្អាត Huang Jingyu ដែល​មាន​ព័ត៌មាន​លេច​ឮ​ថា​ពួក​គេ​ជា​សង្សារ​នឹង​គ្នា​ហើយ​នៅ​ពេល​នេះ។

ដើម្បី​ផ្សព្វផ្សាឲ្យ​ស្នាដៃ​ថ្មី​នេះ ក្រុមការងារ​របស់​រឿង​ភាគ​ខាង​លើ បាន​បញ្ចេញ​កម្រង​រូបភាព​ថ្មី​បំផុត​របស់​ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ។ រូបភាព​ទាំង​នេះ​បង្ហាញ​​ពីសកម្មភាព Dilraba ស្លៀក​ឈុត​កូន​ក្រមុំ​មែ​ន​ពិត តែ​ទាំង​ទឹក​មុខ និង​កាយវិការ​គឺ​សុទ្ធតែ​អស់​សង្ឃឹម​ទាំង​អស់ ព្រោះ​បែក​បាក់​មនោសញ្ចេតនា។

ក្រោយ​ពេល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ ឈ្មោះ​របស់​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ហើយ​បាន​ជាប់​នៅ​លំដាប់​នេះ​ជា​ច្រើន​ម៉ោង។ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា រាង​របស់​ស្រី​ស្អាត​រូប​នេះ ពេល​គ្រង​ឈុត​មង្គលការ​រឹត​តែ​ស្អាត​ឥត​ខ្ចោះ ពិបាក​រក​អ្នក​ប្រៀប៕

អានបន្ត៖ ​កូន​ស្រី​ម៉ារីម៉ា មាន​តម្លៃ​ខ្លួន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ខ្ពស់​ជាង​ម្ដាយ​ទៅ​ទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម