កូនស្រីម៉ារីម៉ា មានតម្លៃខ្លួនថតស្ប៉តពាណិជ្ជកម្មខ្ពស់ជាងម្ដាយទៅទៀត
- 2020-05-18 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីម៉ារីម៉ា មានតម្លៃខ្លួនថតស្ប៉តពាណិជ្ជកម្មខ្ពស់ជាងម្ដាយទៅទៀត
ទោះបីជាមានវ័យនៅក្មេងខ្ចីក៏ដោយ តែបើតាមការទម្លាយផ្ទាល់ពីម្ដាយ កូនស្រីរបស់កំពូលតារាសម្ដែងស្រីហ្វីលីពីន Marina Rivera កុមារីរូបនេះមានតម្លៃខ្លួនខ្ពស់ជាងម្ដាយទៅទៀត។
Zia គឺជាកូនទី ១របស់តារាសម្ដែងស្រីលំដាប់ A ហ្វីលីពីន Marian Rivera ជាមួយស្វាមី Dingdong Dantes។ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ឪពុកម្ដាយ កុមារីរូបនេះទទួលបានចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាតាំងពីពេលមិនទាន់កើតមក។
អាស្រ័យហេតុនេះហើយ តម្លៃខ្លួនដើម្បីឲ្យកុមារីរូបនេះថតផ្សព្វផ្សាយផលិតផលមួយគឺត្រូវចំណាយថវិការច្រើនលើសលប់។ ចែករំលែកជាមួយបណ្ដាញព័ត៌មានកាលពីពេលថ្មីៗនេះ តួរឿងបានបង្ហើបឲ្យដឹងថា៖ “ខ្ញុំអាចទម្លាយជាមួយអ្នកទាំងអស់គ្នាថា តម្លៃខ្លួនរបស់ Zia គឺខ្ពស់ខ្លាំងណាស់ ខ្ពស់ជាងរបស់ខ្ញុំទៅទៀត។ ហើយថវិការទាំងនេះគឺត្រូវបានដាក់សន្សំក្នុងគណនីធនាគាររបស់កូន នៅពេលនាងអាយុ ១៨ឆ្នាំ នាងនឹងទទួលបានប្រាក់ទាំងអស់នេះ”។
ការចែករំលែករបស់ស្រីស្អាតវ័យ ៣៥ឆ្នាំបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ដ្បិតតម្លៃខ្លួនរបស់ម៉ារីម៉ាគឺខ្ពស់ខ្លាំងណាស់ទៅហើយ បើរបស់កូនខ្ពស់ជាងទៀតនោះ គឺមិនដឹងថាឡើងដល់កម្រិតណាឡើយ។ Marian ក៏បានបន្ថែមថា តាមការពិត Zia ទទួលបានសំណើរថតស្ប៉តតាំងពីពេលទើបកើត តែនាងនិងប្ដីបានចាំដល់កូនមានអាយុ ៥ខែទើបចាប់ផ្ដើមឲ្យកូនថតពាណិជ្ជកម្មលើកទី១៕
អានបន្ត៖ ជាងថតរូបអាមេរិកបញ្ចេញរូបភាពរបស់ Blackpink នៅ Coachella ស្អាតដូចទេពអប្សរ