ស្គែនមើលបេះដូងដឹងថាគាត់ស្រលាញ់អ្នកខ្លាំងប៉ុណ្ណា តាម៣វិធីនេះ

  • 2020-05-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ប្រហែល​ជា​​បាន​ដឹង​​ហើយ​ថា​ ស្នេហា​មិន​ទាយ​​ដឹង​មុន​ទេ​ តើ​ថ្ងៃ​នេះ​ថ្ងៃ​មុខ អាច​នឹង​មាន​រឿង​អ្វី​កើត​ឡើង​។ យ៉ាង​ណា​ក៏​ដោយ ត្បិត​គ្រប់យ៉ាង​មាន​ភាព​ប្រែ​ប្រួល​មិន​ទៀង​ទាត់​ ប៉ុន្តែ​ស្នេហា​​ស្មោះស្ម័គ្រ​មិន​​អាច​ប្រែប្រួល​ដោយ​ងាយ​ៗ​ឡើយ​។ ចង់​ដឹង​កាន់​តែ​ច្បាស់ ពី​​​​ក្តី​ស្រលាញ់​ធំធេង ដែល​ដៃ​គូ​​​មាន​ចំពោះ​​អ្នក ​​ អាច​ប្រើ​របៀប​​ស្កែន​មើល​បេះដូង​​ដោយ​សង្កេត​មើល​លើ​៣​ចំណុច​​ នៃ​ទង្វើ​របស់​គាត់។

១. គាត់​តែង​ផ្តល់​ភាព​កក់​ក្តៅ ការពារ​អ្នក​ជានិច្ច

​​​​​​មិន​ថា​ជា​​កិត្តិយស ចិត្ត​គំនិត ឬ​ក្តី​ស្រលាញ់​នោះ​ឡើយ គាត់​តែង​តែ​ព្យាយាម​ការពារ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​។ មនុស្ស​ប្រុស​ដែល​​ស្រលាញ់​អ្នក​ខ្លាំង គាត់​តែង​បារម្ភ​​ខ្វាយ​ខ្វល់​ពី​សុវត្ថិភាព និង​អារម្មណ៍​របស់​អ្នក​គ្រប់​ពេលវេលា​។

២. មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង

ទោះ​បី​ជា​ពេល​ធ្វើ​សង្សារ​នឹង​គ្នា រហូត​ក្លាយ​ជា​គូ​ដណ្តឹង ឬ​អាច​ឈាន​ចូល​ដល់​ប្តី​ប្រពន្ធ ក៏​គាត់​មិន​ដែល​ជិនណាយ​​ក្នុង​ការ​បង្ហាញ​ឲ្យ​គេ​ឯង​បាន​ដឹង​​នោះ​ដែរ។ សូម្បី​ពេល​ខ្លះ អ្នក​សំណូមពរ​ឲ្យ​លាក់បាំង​​ទំនាក់ទំនង​បណ្ដោះអាសន្ន​សិន​ ក៏​គាត់​ហាក់​ដូច​ជា​​នៅ​មិន​សុខ​ ចង់​តែ​បែក​ធ្លាយ ព្រោះ​គាត់​រំភើប​និង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ ដែល​មាន​អ្នកជា​គូ​ស្នេហ៍។

៣. មិន​ចាត់​ទុក​អ្នក​ជា​ជម្រើស

បុរស​ម្នាក់​ដែល​ស្រលាញ់​អ្នក​ចេញ​ពី​បេះដូង​ពិត គាត់​ច្បាស់​ជា​មាន​ភាព​ស្មោះ​ត្រង់​ ហ៊ាន​លះបង់​ មិន​ងាក​រេ​​​យក​កំហុស​បន្តិចបន្តួច​របស់​អ្នក ដើម្បី​សម្លឹង​មើល​អ្នក​ផ្សេង និង​មិន​ចាត់​ទុក​អ្នកជា​ជម្រើស​បន្ទាប់​បន្សំ​ឡើយ។

ទោះ​បី​ជា​គាត់​មិន​មែន​ជា​បុរស​ដែល​មាន​ភាព​រ៉ូមែនទិក​ណាស់ណា​ក៏​ដោយ​ តែ​​បើ​មាន​៣​ចំណុច​ខាង​លើ ចាត់​ទុក​ថា​​​ជា​​វា​សំណាង​ពេកពន់​​របស់​អ្នក​ហើយ​៕ ​

ចុចអានបន្ត៖ គូស្នេហ៍ស្រលាញ់គ្នាពិត គេមិនភ្លេចធ្វើរឿងទាំងនេះទេ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម