មិន​បាច់​វះ​កាត់​ទេ​! ញ៉ាំ​តែ​អាហារ​ ៧​ មុខ​នេះ​ក៏​ធ្វើ​ឲ្យ​ដើម​ទ្រូង​ធំ​បាន​ដែរ

  • 2020-05-20 10:15:00
  • ចំនួនមតិ 85 | ចំនួនចែករំលែក 78

ការ​តម​អាហារ​ជា​​បញ្ហា​ដ៏​សំខាន់​មួយ​ ធ្វើឲ្យ​នារីៗ​ពិបាក​មាន​ទ្រូង​ធំ​ ​ប៉ុន្តែ​បើ​ញ៉ាំ​អាហារ​ទាំង​នេះ​នឹង​​ជួយ​ទ្រទ្រង់​រាង​កាយ​ ផ្ដល់​ថាមពល​ និង​ជួយ​ឲ្យ​មាន​សម្រស់​ស្អាត​បាន​ដែរ​។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ដឹង​ពី​ម្ហូប​ ដែល​ជួយ​ឲ្យ​ស្បែក​ស្អាត​និង​ ថែ​រក្សា​សម្រស់​ តែ​ថ្ងៃ​នេះ​ កញ្ញា សូម​ណែនាំ​អាហារ​ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ដើម​ទ្រូង​ធំ​ម្ដង​។

ទឹក​សណ្ដែក

ទឹក​សណ្ដែក​មាន​អ័រម៉ូន​អេស្រ្តូសែន​ខ្ពស់​។​ អ័រម៉ូន​នេះ​ជា​អ័រម៉ូន​ភេទ​ស្រី​។​ ផឹក​ទឹក​សណ្ដែក​ឲ្យ​បាន​ទៀង​ទាត់​ជួយ​ពង្រីក​អ័រ​​ម៉ូន​របស់​ស្ត្រី​ និង​លក្ខណៈ​ផ្សេង​ៗ​របស់​ស្ត្រី​ រួម​ទាំង​ដើម​ទ្រូង​ផង​ដែរ​។​ លើស​ពី​នេះ​វា​ក៏​ជួយ​បង្កើន​​ជាតិ​ខូឡាជែន​ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ​។​ប៉ុន្តែ​ត្រូវ​ផឹក​ក្នុង​កម្រិត​មធ្យម​​ បើ​ផឹក​ច្រើន​ពេក​វា​នឹង​បណ្ដាល​ឲ្យ​អ័រម៉ូន​ស្រី​កើន​ឡើង​ អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​មហារីក​សុដន់​។

ទឹក​ដូង

ទឹក​ដូង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ទឹក​សណ្ដែក​ដែរ​ ដោយ​សារ​វា​ជួយ​ឲ្យ​រាង​កាយ​រក្សា​អ័រម៉ូន​អឺ​ស្រ្តូ​សែន​ដែល​ជា​អ័រម៉ូន​រួម​ភេទ​របស់​ស្ត្រី​ ជួយ​ដល់​រាង​កាយ​ជា​ពិសេស​ជួយ​ធ្វើ​ឲ្យ​សុដន់​ធំ​។​ ក្រៅ​ពី​នេះ​ទឹក​ដូង​មាន​វីតាមីន​ផ្សេង​ៗ​ច្រើន​​ និង​សម្បូរ​ជាតិ​រ៉ែ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​រាង​កាយ​។

ចេក

ចេក​សម្បូរ​វីតាមីន​ និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ទៀត​ដែល​ទាំង​នេះ​ជួយ​ដល់​ខួរ​ក្បាល​ និង​ក្រពេញ​អង់ដូក្រីន​។​ ថែម​ទាំង​ជួយ​ពង្រីក​អ័រម៉ូន​អេស្រ្តូសែន​ដែល​ជា​អ័រម៉ូន​ស្រី​ផង​ដែរ​។​ ញ៉ាំ​ចេក​មួយ​ផ្លែ​ក្នុង​ថ្ងៃ​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ​។

គ្រាប់​ធញ្ញជាតិ

នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​មាន​អាស៊ីត​ខ្លាញ់​ unsaturated​ ដែល​មាន​ប្រយោជន៍​ដល់​រាង​កាយ។​​ អាស៊ីត​ខ្លាញ់​នេះ​ជួយ​ឲ្យ​ស្បែក​សុខ​ភាព​ល្អ​​ រួម​ទាំង​សុដន់​ផង​ដែរ​។បើ​ចង់​រក្សា​សុដន់​ឲ្យ​បាន​ត្រឹម​ត្រូវ​អ្នក​គួរ​តែ​ញ៉ាំ​គ្រាប់​ទាំង​នេះ​ជា​ប្រចាំ​។លើស​ពី​ការ​ជួយ​ថែរក្សា​ស្បែក​គ្រាប់​ទាំង​នេះ​ក៏​មាន​ប្រូតេអ៊ីន​ច្រើន​ដែល​ជួយ​ជួស​ជុល​ផ្នែក​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​ផង​ដែរ​។

ស៊ុត

ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​គុណ​ភាព​។​ វា​ជួយ​ជួស​ជុល​ជាលិកា​និង​ពង្រីក​ជាតិ​ ខូឡាជែន​ និង​បង្កើន​ភាព​រឹង​មាំ​ឲ្យ​សុដន់​។​ វា​ក៏​មាន​ផ្ទុក​វីតាមីន​ជា​ច្រើន​ដែល​ចាំ​បាច់​ដល់​រាង​កាយ​ដែរ​។

ផ្លែ​ប៊ឺ

ផ្លែ​ប៊ឺ​សម្បូរ​ដោយ​ខ្លាញ់​ល្អ​។​ជួយ​ពង្រឹង​ជាតិ​ ខូឡាជែន​ និង​ជាលិកា​សម្រាប់​រាង​កាយ​។ប្រសិន​បើ​អ្នក​ចង់​បាន​សុដន់​ធំ​ ហើយ​ស្អាត​នោះ​មិន​គួរ​មើល​រំលង​ផ្លែ​ប៊ឺ​នេះ​ទេ​។​ វា​មាន​វីតាមីន​ផ្សេង​ៗ​ដែល​ជួយ​ចិញ្ចឹម​ដល់​ស្បែក​ផង​ដែរ​។

ល្ង​ខ្មៅ

គ្រាប់​ល្ង​គឺ​ពោរ​ពេញ​ដោយ​វីតាមីន​ E ដែល​ជួយ​ពង្រឹង​និង​ចិញ្ចឹម​អូវែ​ និង​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​អ័រម៉ូន​ស្ត្រី​ផង​ដែរ​។​ ការ​បរិភោគ​ល្ង​ខ្មៅ​ជួយ​ឲ្យ​បង្កើន​អ័រម៉ូន​បាន​យ៉ាង​ល្អ​។​ វា​ជួយ​ពង្រីក​ដើម​ទ្រូង​និង​មាន​ជាតិ​កាល់ស្យូម​​ខ្ពស់​ផង​ដែរ​៕

ចុចអាន៖ តិចនិក​ស្លៀក​ពាក់​សាមញ្ញ​ៗ​ ៥​ ឲ្យ​មើល​ទៅ​ឃើញ​ដើម​ទ្រូង​ស្អាត​ហើយ​ទាក់​ទាញ

ប្រភព៖ Spiceee ប្រែសម្រួល៖ ឃួន សុលីកា