តិចនិក​ស្លៀក​ពាក់​សាមញ្ញ​ៗ​ ៥​ ឲ្យ​មើល​ទៅ​ឃើញ​ដើម​ទ្រូង​ស្អាត​ហើយ​ទាក់​ទាញ

  • 2019-02-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ជា​ច្រើន​មិន​មាន​ទំនុក​ចិត្ត​ជា​មួយ​ដើម​ទ្រូង​របស់​ពួក​គេ​​ទេ​ ពេល​ស្លៀក​ពាក់​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ​ ។​ គេ​តែង​តែ​ឃើញ​​ខ្លួន​ឯង​ មិន​ស្អាត​ដូច​អ្នក​ដ៏​ទៃ​សោះ​។​ កុំ​ព្រួយ​ទៀត​អី​ តិច​និក​ស្លៀក​ពាក់​សាមញ្ញ​ៗ​ទាំង​ ៥​ ខាង​ក្រោម​នេះ​នឹង​ជួយ​ឲ្យ​ដើម​ទ្រូង​អ្នក​មើល​ទៅ​ឃើញ​ទម្រង់​ស្អាត​និង​ទាក់​ទាញ​បាន​។

ជ្រើស​រើស​ពាក់​អាវ​ចំហ​ឡេវ​ និង​ប្រើ​អាវ​ទ្រនាប់​មាន​ប៉ុង​កល់​ពី​ក្នុង

នៅ​ផ្សារ​ប្រាកដ​ជា​អាវ​ក្នុង​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​ណាស់​។​ តែ​ទោះ​ម៉ាក​អ្វី​ក៏​ដោយ​អ្នក​គួរ​ជ្រើស​យក​អាវ​ដែល​មាន​ប៉ុង​រាង​ក្រាស់​បន្តិច​ ដើម្បី​នៅ​ពេល​ពាក់​ទៅ​វា​ជួយ​លើក​ដើម​ទ្រូង​ឲ្យ​មើល​ទៅ​ស្អាត​។​

ពាក់​អាវ​ក​តាំង​ ឬ​ក​ជិត

ជ្រើស​រើស​ពាក់​អាវ​ដែល​បិទ​ជិត​ក​នឹង​ជួយ​ឲ្យ​ដើម​ទ្រូង​មើល​ទៅ​ឃើញ​ធំ​ហើយ​មូល​ស្អាត​។​ អាវ​ដែល​ពាក់​ទៅ​ឃើញ​ដើម​ទ្រូង​តូច​គឺ​អាវ​ក​ស្រួច​ រាង​អក្សរ V ។​​

ពាក់​អាវ​ពណ៌​ឆ្នូត​ៗ

អាវ​បិទ​ជិត​ក​អាច​នឹង​ពាក់​ទៅ​មាន​ភាព​តឹង​ ហើយ​ស្រុះ​ស្អាប់​បន្តិច​ មិន​សម​ស្រប​ជា​មួយ​អាកាស​ធាតុ​ក្ដៅ​ទេ​។​ ចឹង​យើង​អាច​ជំនួស​ដោយ​ការ​ពាក់​អាវ​ពណ៌​ឆ្នូត​ៗ​បាន​ដែរ​ វា​ជួយ​ទាក់​ទាញ​ឲ្យ​មើល​ទៅ​ឃើញ​សុដន់​ធំ​បាន​។​ ​

ពាក់​អាវ​សំយេះ​ស្មា​

អាវ​សំយេះ​ស្មា​ក៏​អាច​ជួយ​បាន​ដែរ​។​ ប៉ុន្តែ​ជៀស​វាង​កុំ​ពាក់​អាវ​សំយេះ​ស្មា​ដែល​រឹប​ៗ​ ព្រោះ​វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​មាន​ដើម​ទ្រូង​រាប​ស្មើ​។

ពាក់​ខោ​ចង្កេះ​វែង

ការ​រើស​យក​ការ​ស្លៀក​ខោ​ចង្កេះ​វែង​នឹង​ជួយ​ឲ្យ​មើល​ទៅ​ឃើញ​ចង្កេះ​តូច​ស្អាត​ ថែម​ទាំង​ជួយ​ឲ្យ​មើល​ទៅ​ឃើញ​ដើម​ទ្រូង​ធំ​ទៀត​ផង​៕

ចុចអាន៖ ប្រើ​​វិធី​ទាំង​ ៥នេះ មិន​បាច់​វះ​កាត់​ក៏​មានដើម​ទ្រូង​ធំហើយ​ស្អាត​បាន​ដែរ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា