គូស្នេហ៍ស្រលាញ់គ្នាពិត គេមិនភ្លេចធ្វើរឿងទាំងនេះទេ

  • 2020-05-19 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណង​ស្នេហ៍រឹង​មាំ ក្តី​ស្រលាញ់​ពិត​ប្រាកដ ជា​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ។ មាន​ទម្លាប់​តូច​តាច​មួយ​​ចំនួន ពេល​ខ្លះ​គូ​ស្នេហ៍​បាន​មើល​រំលង ដោយ​ភ្លេច​គិត​ថា វាគឺ​​ជា​ជាតិ​ពុល​ម្យ៉ាង ដែល​អាច​ចូល​ទៅ​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​ដាច់​រហែក​ដោយ​មិន​ដឹង​ខ្លួន​។ ស្នេហា​មាន​ភាព​ស្រស់​បំព្រង រស់​នៅ​ជាមួយ​គ្នា​យូរ​យ៉ាង​ណា​ក៏​មិន​ធុញ មាន​ចិត្ត​ឲ្យ​គ្នា មិន​ផ្លាស់​ប្តូរ លុះ​ត្រា​តែ​អ្នក​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ​សិន​។

​១. លាក់​បាំង​រឿង​សម្ងាត់​ឲ្យ​គ្នា​​ទៅវិញ​ទៅ​មក​

​នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់ អ្នក​ច្បាស់​ជា​ចូល​ចិត្ត​និយាយ​គ្នា​លេង​ ជជែក​ពិភាក្សា​គ្រប់​រឿង។ រឿង​ណា​ដែល​មិន​សំខាន់​ អ្នក​អាច​ចែក​រំលែក​ខ្លះៗ​ទៅ​កាន់​អ្នក​ដទៃ​បាន ប៉ុន្តែ​ចំពោះ​បញ្ហា​ផ្ទាល់​ខ្លួន​​ខ្លះ​វិញ មិន​គួរ​ឲ្យ​បែក​ធ្លាយ​ដាច់​​ខាត​សូម្បី​ជា​មិត្ត​ជិតស្និទ្ធ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។ ទោះ​គេ​សន្យា​ថា​នឹង​​មិន​ប្រាប់​នរណា​បន្ត ដើម្បី​ឲ្យ​អ្នក​​ហ៊ាន​និយាយ​ចេញ​មក ពេល​​​ដៃ​គូដឹង គាត់​​នឹង​អស់​ជំនឿ​ចិត្ត​លើ​អ្នក​ហើយ​ក៏​លែង​ចង់​ប្រាប់​រឿង​សម្ងាត់​អី​ទៀត​ដែរ​។

​​២. មាន​ភាព​ឯករាជ្យ

  • គូ​ស្នេហ៍​ដែល​​គ្មាន​ភាព​ឯក​រាជ្យ យូរ​ៗ​ទៅ​អាច​នឹង​ប៉ះពាល់​ដល់​ពេលវេលា​ផ្ទាល់​ខ្លួន​ដូច​ជា៖

  • មិន​អាច​ចេញ​ទៅ​ខាង​ក្រៅ​ជាមួយ​អ្នក​រាប់អាន​គ្នា​ឬ​មិត្ត​ភ័ក្តិ

  • មិន​អាច​ឈោង​ចាប់​ក្តី​ស្រមៃ​ដែល​​ខ្លួន​ចង់​បាន

  • មិន​អាច​សប្បាយ​រីករាយ​ជាមួយ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន

  • គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ឬ​ធ្វើ​រឿង​អ្វី​ដូច​មុន​បាន​។

ចំណុច​ខាង​លើ មិន​មែន​មាន​ន័យ​ថា អ្នក​​ត្រូវ​សប្បាយ​នូវ​ទង្វើ​​ផ្ទាល់​ខ្លួន​ រហូត​ភ្លេច​ឬ​ទុក​ដៃ​គូ​ចោល​​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​​បើក​ចិត្ត​ឲ្យ​ទូលាយ​ មិន​ប្រចណ្ឌ ​ច្រណែន ឬ​ទាមទារ​ឲ្យ​គេ​នៅ​ស្អិត​ជាប់​ជាមួយ​ដោយ​គ្មាន​ហេតុផល​។

​៣. ផ្តល់​ភាព​រីក​រាយ​ដោយ​មិន​រំពឹង​ចង់​បាន​អ្វី​មួយ​ត្រលប់​ទៅ​វិញ

ទំនាក់​ទំនង​ស្នេហា​ដែល​រឹង​មាំ​ គូ​ស្នេហ៍​​តែង​តែ​រស់​នៅ​ជាមួយ​គ្នា​ ដោយ​ជះ​ឥទ្ធិពល​វិជ្ជមាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ស្នាម​ញញឹម សំណើច ភាព​សប្បាយ​រីករាយ ត្រូវ​តែ​មាន​ឲ្យ​គ្នាជា​ប្រចាំ។ កុំ​​ធ្វើ​តែ​ពេល​ចង់​យក​ចិត្ត​​ព្រោះ​មាន​កំហុស ឬ​ដោយ​សារ​តែ​មាន​គោល​បំណងចង់​បាន​អ្វីមួយ​ត្រលប់​មក​វិញ​នោះ​ទេ​។

​៤. គាំ​ទ្រ​លើក​ទឹកចិត្ត​ជា​និច្ច

​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ពិត​ប្រាកដ​ ពួក​គេ​​តែង​តែ​នៅ​ចាំ​ជួយ​លើក​ទឹក​ចិត្ត​គ្នា ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ពូកគេ​អាច​ធ្វើ​ជា​សសរ​បង្អែក​ នៅ​ពេល​ដៃ​គូ​​ម្ខាង​ទៀត ទន់​ខ្សោយ​ គ្មាន​កម្លាំង​ចិត្ត​នឹង​តស៊ូ​បន្ត​។ ពេល​ជាប់​គាំង ពេល​គ្មាន​វិធី ពេល​ខ្វះ​ទំនុក​ចិត្ត ពួក​គេ​មិន​បោះ​បង់​​ចោល​គ្នា មាន​តែ​ជំរុញ​ឲ្យ​ងើប​ឈរ​ ខំ​ប្រឹង​ដើម្បី​ភាព​ជោគជ័យ​ទាំង​អស់​គ្នា​ទៅ​ថ្ងៃ​មុខ​។

​​៥. មាន​សិទ្ធិ​ស្មើ​គ្នា​

​ដៃ​គូ​ត្រូវ​តែ​គោរព​គ្នា​ទាំង​សង​ខាង ដោយ​មិន​ប្រកាន់​ថា​ គ្រួសារ​ខាង​ណា​មាន​ជាង​ខាង​ណា​ទេ​​​។ ចំណែក​ឯ​ការ​ផ្តល់​សិទ្ធិ​ស្មើ​គ្នា សំដៅ​ទៅ​លើ​ចំណុច​ច្រើន​យ៉ាង​រួម​មាន​៖

  • ​លុយ​កាក់​

  • សេរីភាព

  • ពេល​ទំនេរ

  • ការងារ

  • ផល​ប្រយោជន៍​

  • ការ​គោរព​

  • ការ​ស្តាប់​គំនិត​យោបល់​

  • រួមទាំង​កិច្ចការ​ផ្ទះ​ផង​ដែរ​។

​៦. ឈ្លោះ​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​មិន​មែន​ចង់​ឈ្នះ

ការ​ឈ្លោះ​គ្នា​មិន​មែន​ជា​សញ្ញា​ល្អ​​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​អ្នក​ចេះ​រក​ដំណោះ​ស្រាយ​សម​រម្យ​មួយ​ វា​នឹង​អាច​ធ្វើ​ឲ្យ​ស្នេហា​កាន់​តែ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត​។ ពេល​ឈ្លោះ​គ្នា បើ​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន​គ្មាន​បាន​អ្វី​មក​វិញ​ឡើយ។ ​បើ​យក​​បញ្ហា​ទាំង​នោះ ទៅ​ពិចារណា​ឡើង​វិញ រៀន​សូត្រ​ពី​វា​ឲ្យ​បាន​ច្បាស់ ជម្លោះ​​មិន​មែន​ជា​ឧបសគ្គ​ធំទៀត​ទេ តែ​ជា​មេរៀន​ដ៏​ល្អ​ទៅ​វិញ​៕​

​ចុចអានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម