ងាយៗ! វិធី​ធ្វើ​ម៉ាស​ពង​មាន់​​ ជួយ​បន្តឹងស្បែកមុខ បង្រួម​រន្ធ​ញើស​ និង កម្ចាត់មុនតូចធំ

  • 2020-05-18 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារី​មួយ​ចំនួន​ធំ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ពងមាន់​ក្នុង​ការ​ថែទាំ​សម្រស់​ជា​មិន​ខាន។ ផ្នែក​ពណ៌​ស​នៃ​ពង​មាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​គ្រឿង​ផ្សំ​សម្រាប់​ផលិត​នូវ​ផលិតផល​សម្រស់​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ម៉ាស​ពង​មាន់​បែប​ធម្មជាតិ​ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​ពី​សំណាក់​មិត្ត​នារីៗ ទាំងក្មេងនិងចាស់។

ម៉ាស​ពង​មាន់​នេះ​មាន​អត្ថប្រយោជន៍​ជួយ​បង្រួម​រន្ធញើស កម្ចាត់​មុន​ខ្សាច់ បន្តឹង​ស្បែក​មុខ និង ជួយ​បំបាត់​រាល់​បញ្ហា​មុន​នៅ​លើ​ផ្ទៃ​មុខ។ តោះ! មក​ដឹង​ពី​វិធី​​ធ្វើ​ទាំង​អស់​គ្នា៖

រូបតំណាង

**គ្រឿង​ផ្សំ៖**

  • ពងមាន់ ១ គ្រាប់ (យក​តែ​ផ្នែក​ស)

  • ក្រូច​ឆ្មារ​ ១ ចំណិត

  • ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ​

វិធី​ធ្វើ

១. គោះ​ពង​មាន់​ដាក់​ចាន (យក​តែ​ផ្នែក​ពណ៌​ស) រួច​ច្របាច់​ក្រូច​ឆ្មារ​មួយ​ចំណិត​ចូល និង​បន្ថែម​ជា​មួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ​

២. ​កូរ​ល្បាយ​ឲ្យ​សព្វ​ចូល​គ្នា រហូត​ដល់​មាន​​ឡើង​ពពុះ

រូបតំណាង

វិធី​ប្រើ

សម្រាប់​វិធី​ប្រើ អ្នក​អាច​ជ្រើស​រើស​វិធី​​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ ក្នុង​ចំណោម​វិធី​ទាំង​២​ខាង​ក្រោម​៖

  • វិធី​ទី​១៖ ប្រើ​ដៃ​លាប​ល្បាយ ឬ ម៉ាស​នៅ​លើ​ផ្ទៃ​មុខ ​រួច​អប់​ទុក​ឲ្យ​ស្ងួត​​ប្រមាណ​​ពី ១០ទៅ​១៥​នាទី​ សឹម​លាង​ទឹក​ចេញ។

  • វិធី​ទី​២​៖ លាង​មុខ​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ​​ដើម្បី​ឲ្យ​​មុខ​បើក​រន្ធ​ញើស​ជា​មុន​សិន រួច​យក​ក្រដាស​ជូត​មាត់​ផ្ដិត​ចូល​ម៉ាស​ឲ្យ​ជោគ រួច​យក​មក​បិទ​លើ​ផ្ទៃ​មុខ និង​ទុក​ឲ្យ​ស្ងួត​ប្រមាណ​​ពី ១០ទៅ១៥​នាទី​ សឹម​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕ ​​​​

រូបតំណាង

ចុចអានបន្ត៖ ​ស្រីៗ​ចង់​បន្ទុំ​ស្បែក​ឲ្យ​ស​ខ្ចី​​ពេល​នៅ​ផ្ទះ ទាល់តែដឹងក្បួនថែទាំសំខាន់ៗ ៤ នេះ

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម