ថែខ្លួនទាំងអស់គ្នា! អាកាសធាតុនៅកម្ពុជាបន្តកើនកំដៅខ្ពស់ រួមទាំងផ្គររន្ទះ ខ្យល់កន្ទ្រាក់
- 2020-05-19 02:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែខ្លួនទាំងអស់គ្នា! អាកាសធាតុនៅកម្ពុជាបន្តកើនកំដៅខ្ពស់ រួមទាំងផ្គររន្ទះ ខ្យល់កន្ទ្រាក់
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីស្ថានភាពអាកាសធាតុនៅកម្ពុជាបន្តមានការប្រែប្រួល ដែលបណ្ដាលមកពីជ្រលងសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីគ្របដណ្ដប់ និងបក់លើកម្ពុជា។
ក្នុងនោះគេសង្កេតឃើញថា ចាប់ពីថ្ងៃទី ២០ -២៦ ខែឧសភា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ពី ២៥ -២៨ អង្សា ខណៈសីតុណ្ហភាពអតិបរមា ចាប់ពី ៣៧-៣៩អង្សា។ បន្ថែមពីនេះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងផ្នែកខ្លះនៃវាលទំនាប នឹងអាចមានភ្លៀងធ្លាក់ច្រើន។
ក្រសួងសូមណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាលក្នុងពេលរយៈពេលខាងលើនេះ៕