ជាង​ថត​រូប​អាមេរិក​បញ្ចេញ​រូបភាព​របស់ Blackpink នៅ Coachella ស្អាត​ដូច​ទេព​អប្សរ

  • 2020-05-15 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ខាង​ក្រោយ​ឆាក​របស់​កំពូល​​ក្រុម​ចម្រៀង KPOP Blackpink ផ្ដិត​ដោយ​ជាង​ថត​អាមេរិក​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រជា​ខ្លាំងទោះ​បី​ជា​ត្រូវ​បាន​ថត​មួយ​រយៈ​ពេល​ហើយ​ក៏​ដោយ។

មុន​នេះ​បន្តិច ជាង​ថត​រូប​ល្បី​ឈ្មោះ​មក​ពី​អាមេរិកឈ្មោះ Pip Cowley ទើប​តែ​បញ្ចេញ​រូប​ភាព​ដ៏​កម្រ​របស់​ក្រុម​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Blackpink នៅ​ពេល​ក្រុម​សិល្បការិនី​នេះ​មក​សម្ដែង​ក្នុង​កម្មវិធីប្រគុំ​តន្ត្រី Coachella នៅ​អាមេរិក​កាល​ពី​ឆ្នាំមុន។ សកម្មភាព​ក្រោយ​ឆាក​​របស់​ស្រី​ស្អាត​ទាំង​៤​ត្រូវ​បាន​ជាង​ថត​នេះ​ផ្ដិត​យក​យ៉ាង​ផ្ចិតផ្ចង់​ដោយ​សម្រស់​ពួក​គេ​ត្រូវ​បាន​គេ​ប្រៀប​បាន​ថា ស្អាត​ដូច​កំពូល​ម៉ូដែល​របស់ Victoria’s Secret។

យោង​តាម​ជាង​ថត​រូបខាង​លើ ទោះ​បី​ជា​សម្រស់​របស់​តារា​ស្រី​ទាំង​៤​នេះ នៅ​ខាង​ក្រៅ​សុទ្ធតែ​ស្អាត​ៗ​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​នៅ​លើ​ឆាក សមាជិក Rosé គឺ​ទាក់​ទាញ​ខ្លាំង​ជាង​គេ ដោយ​លោក​មិន​អាច​ដក​ភ្នែក​ចេញ​ពី​នាង​បាន​ឡើយ។ យ៉ាងណាក្ដី​ លោក​ក៏​លើក​ឡើង​ដែរ​ថា ស្រី​ស្អាត​អាយុ ២៣​ឆ្នាំ រាង​ស្គមស្ដើង​បន្តិច៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម