កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត

  • 2020-05-18 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាហារ​​ទាំង​នេះ​សម្បូរ​ដោយ​វីតាមីន​ ​​និង​​ជីវជាតិ​ដែល​ជួយ​ប្រយុទ្ធ​​ប្រឆាំង​មិន​ឲ្យ​ស្បែក​ងាយ​​វិវត្ត​ទៅ​រក​ភាព​ចាស់​នោះ​ទេ។ ​បើ​អ្នក​ទទួល​ទាន​អាហារ​​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ​​​សម្រស់​អ្នក​នឹង​ក្មេង​ជាង​វ័យ ​ព្រម​ទាំង​សុខភាព​ល្អ​ថែម​ទៀត​។ ​​​

រូបតំណាង

**​​១. ​ទឹក**

​កង្វះ​ជាតិ​ទឹក​នឹង​ធ្វើ​​ឲ្យ​ស្បែក​ស្ងួត​ហើយ​ងាយ​ជ្រួញ​ទៀត​ផង។ ​​នៅ​ពេល​រាង​កាយ​អ្នក​ថយ​ចុះ​​នៅ​សមត្ថភាព​រក្សា​ជាតិ​ទឹក ​បណ្ដាល​ឲ្យ​ស្បែក​បាត់​បង់​លទ្ធភាព​ក្នុង​ការ​ជួស​ជុល​ដោយ​ខ្លួន​ឯង​។ ​​ម្ល៉ោះ​ហើយ ​គួរ​ផឹក​ទឹក​យ៉ាង​ហោច​៨​កែវ​ ​​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​ជួយ​រក្សា​​សំណើម ​​កុំ​ឲ្យ​​ស្បែក​ស្ងួត​និង​ងាយ​ជ្រួញ។

រូបតំណាង

​២. ​ត្រ​សក់

​​ជា​បន្លែ​ដែល​​ផ្ទុក​នូវ​ជាតិ​ទឹក​ច្រើន​ជាង​គេ ​ដែល​មាន​សមត្ថភាព​បង្កើន​ជាតិ​ទឹក​ក្នុង​ការ​​ជួស​ជុល​ស្បែក​ឲ្យ​មាន​ពន្លឺ​។

រូបតំណាង

៣. ​​ដំឡូង​ជ្វា​​

​វា​សម្បូរ​ដោយ​​សារជាតិ ​បេ​តា​​ការ៉ូ​តេ​អ៊ីន ​ដែល​ជួយ​ផ្ដល់​នូវ​វីតាមីន​ A ​ដល់​រាង​កាយ ​ជួយ​ជួស​ជុល​​ឲ្យ​ស្បែក​មាន​លំនឹង ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​​ការ​ផ្លាស់​ប្ដូរ​កោសិកា​ស្បែក ​ព្រម​ទាំង​រក្សា​បាន​នូវ​ស្បែក​ទន់​ដូច​កូន​ក្មេង​ទៀត​ផង​។

រូបតំណាង

៤. ​ផ្លែ​បឺរ

​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​​ល្អ​ចំពោះ​សុខភាព ​ជួយ​ពង្រឹង​​កោសិកា​ស្បែក ​និង​ផ្ដល់​សំណើម​​ដល់​ស្បែក​ផង​ដែរ។ ​​វា​ក៏​សម្បូរ​​ដោយ​ជីវជាតិ Carotenoids ​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​នៃ​ពន្លឺ​ព្រះ​អាទិត្យ។ ​​មិន​តែ​ប៉ុណ្ណោះ ​ផ្លែ​បឺរ​ក៏​​ផ្ទុក​នូវ D​ - mannoheptulose ​ដែល​​ជា​ភ្នាក់​ងា​បង្កើត​ខូ​ឡា​ជែន​បាន​យ៉ាង​ល្អ​ប្រសើរ​។

រូបតំណាង

​៥. ​តែ​បៃ​តង​

​​តែ​បៃ​តង​ក៏​​សម្បូរ​ដោយ Polyphenols ​​រួម​​ទាំង Catechins ​និង ​antioxidants ​ដែល​​មាន​ប្រសិទ្ធភាព​ជួយ​ការ​ពារ​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ ។ ​លើស​ពី​នេះ ​វា​ក៏​មាន​ឥទ្ធិពល​​កាត់​បន្ថយ​ការ​រោល​ក្រហម​និង​រលាក​​ពី​កា​រ​បំ​ផ្លាញ​នៃ​ពន្លឺ​ចេញ​ពី​កុំ​ព្យូទ័រ​បាន​ថែម​ទៀត​។

រូបតំណាង

​៦. ​​ទឹក​ដោះ​គោ​​ជូ

​​ក្រុម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​​រក​​ឃើញ​​​ថា​ទឹក​ដោះ​គោ​ជូ​​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​នៅ​ក្នុង​ពោះ​វៀន​​ រួម​ទាំង​បញ្ហា​ស្បែក​ថែម​ទៀត​។ ​​​ក្រៅ​ពី​នេះ ​​សម្រាប់​ផ្នែក​សម្រស់​វិញ ​វា​ជួយ​បន្តឹង​ស្បែក​មុខ​បាន​​ផង​ដែរ។ ​អាស៊ីត​ឡាក់​ទិច​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូ ​ជួយ​ប្រយុទ្ធ​ប្រឆាំង​​ភាព​ចាស់ កាត់​បន្ថយ​ស្នាម​​ជ្រួញ​និង​បង្កើត​ឲ្យ​ស្បែក​មាន​ពន្លឺ​​ផង​ដែរ។

រូបតំណាង

៧. ​ទឹក​ឃ្មុំ

​វា​ផ្ទុក​ដោយ​​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​អង់​ទី​អុក​ស៊ី​ដង់​ ​ព្រម​ទាំង​សារធាតុ​ធម្មជាតិ ​ដែល​ផ្ដល់​គុណ​ប្រយោជន៍​ច្រើន​ដល់​ស្បែក​។ ​អ្នក​ក៏​អាច​បន្ថែម​ទឹក​ឃ្មុំ​​ ​លើ​របប​អាហារ​​ប្រសិន​បើ​អ្នក​មិន​ចង់​ទទួល​ទាន​ស្ករ​​ហើយ​កំពុង​ស្ថិត​ក្នុង​​ដំណាក់​ការ​សម្រក​ទម្ងន់ ​ដែល​វិធី​នេះ​ជួយ​ឲ្យ​ស្បែក​អ្នក​ស្អាត​លើស​ការ​រំពឹង​ទុក។

រូបតំណាង

៨. ​ផ្លែ​ក្រូច​

​​​ផ្លែ​ឈើ​នេះ​សម្បូរ​ច្រើន​លើស​លុប​នូវ​វីតាមីន C ​និង​បង្កើន​ជាតិ​ទឹក ​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ពី​ខាង​ក្នុង រួម​ទាំង​ការពារ​មិន​ឲ្យ​កើត​មុន​ថែម​ទៀត។ ​រី​ឯ វីតាមីន C ​វិញ ​ក៏​ជា​មុខ​ងារ​សំខាន់​​បង្កើត​ខូ​ឡា​ជែន​ ​ជួយ​រក្សា​ស្បែក​មិន​​ឲ្យ​ជ្រួញ​​បាន​ទៀត​។

រូបតំណាង

៩. ​ប៉េង​ប៉ោះ

​​វា​ជា​ប្រភព​នៃ​វីតាមីន C ​​រួម​ទាំង​​ផ្ទុក​នូវ​សារជាតិ Carotenoids ​ដូច​​​ជា លី​កូ​ពីន ​លូ​តេ​អ៊ីន ​​​និង​សារធាតុ​សំខាន់​ៗ​​ជួយ​​ទប់​ទល់​ស្បែក​​​ពេល​ស្ថិត​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ខ្លាំង ។ ​លើស​ពី​នេះ ​ក៏​ជួយ​ការពារ​មិន​ឲ្យ​លេច​ស្នាម​ជ្រួញ ​និង​​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​បាន​យ៉ាង​ប្រសើរ​ថង​ដែរ​​។

រូបតំណាង

១០. រមៀត

​រមៀត​មាន​​តួនាទី​យ៉ាង​ពូ​កែ​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​រោល​រលាក​ពី​ពន្លឺ​​ព្រះ​អាទិត្យ ​ព្រម​ទាំង​ទប់​ស្កាត់​​ជរាភាព ​មិន​ឲ្យ​ស្បែក​ងាយ​កើត​មហារីក​ផង​ដែរ​៕

​ចុចអាន៖ ​ តើ​ទឹក​ដូង​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ សម្រាប់​សុខភាព​និង​ស្បែ​ក

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម