តើទឹកដូងមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាពនិងស្បែក ?
- 2019-11-18 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទឹកដូងមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាពនិងស្បែក ?
ទឹកដូង ជាភេសជ្ជៈដែលគ្រប់គ្នាចូលចិត្តផឹក ពីព្រោះវាមានរសជាតិផ្អែម ឆ្ងាញ់ និងអាចផឹកជំនួសទឹកបាន។ យ៉ាងណាមិញ អ្នកប្រហែលជាមិនបានដឹងទេថា មិនត្រឹមតែមានរសជាតិឆ្ងាញ់ វាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដល់ សុខភាពនិងស្បែក។ អត្ថប្រយោជន៍របស់ទឹកដូងរួមមាន៖
**១. ជំនួយដល់ការហាត់ប្រាណ**
ជាតិអេឡិចត្រូលីតនៅក្នុងទឹកដូង មានច្រើនជាងទឹកក្រូចកូកាទៀតឯណោះ។ វាជួយបំពេញជាតិទឹក និង មានប្រសិទ្ធភាពស្រដៀងទៅនឹង ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗទៀតដែរ តែវាជាភេសជ្ជៈធម្មជាតិ ដែលសម្បូរទៅដោយជាតិ ប៉ូតាស្យូម និង គ្មានជាតិស្ករសម្បនិម្មិតឡើយ ដូច្នេះគេអាចផឹកវាជំនួសភេសជ្ជៈប៉ូវកម្លាំងបាន។
២. ជំនួយដល់សុខភាពបេះដូង
ការសិក្សាបង្ហាញថា ទឹកដូងជួយកាត់បន្ថយនូវជាតិកូលេស្តេរ៉ុលនៅក្នុងឈាម និង ជួយប្រឆាំងនឹងការកើនឡើងនូវជាតិ កូលេស្តេរ៉ុលទាំងមូលនៅក្នុងរាងកាយ។
៣. ជំនួយដល់ការរំលាយអាហារ
មុខងារពិសេសរបស់ទឹកដូងគឺ ព្យាបាលការរាគរូស។ វាមានផ្ទុកជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និង មានបរិមាណជាតិអេឡិចត្រូលីត ដូចនៅក្នុងឈាមដែរ។
៤. ជួយកាត់បន្ថយជាតិគ្លុសកូសនៅក្នុងឈាម
ចំណុចពិសេសនៃទឹកដូង គឺអ្នកមានជម្ងឺទឹកនោមផ្អែម ក៏គាត់អាចពិសារបានដែរ ព្រោះវាសម្បូរទៅដោយជាតិកាកសរសៃ (Fiber) និង រសជាតិផ្អែមធម្មជាតិ។ យ៉ាងណាមិញ អ្នកគួរពិសារទឹកដូងស្រស់ពីផ្លែតែម្តង ព្រោះទឹកដូងកំប៉ុង ឬ ដាក់កែវស្រាប់អាចត្រូវបានគេដាក់ជាតិផស្ករថែម។
៥. ជួយព្យាបាលគ្រួសក្នុងតម្រងនោម
ទឹកដូង ជួយពាំនាំនូវជាតិ ប៉ូតាស្យូម ស៊ីត្រាត និង ក្លរីន ដែលលើសកម្រិត ចេញពីរាងកាយតាមរយៈទឹកនោម។ ដូចនេះ ជាតិកករ និង កម្ទេចកម្ទីតូចៗដែលមាននូវក្នុងរាងកាយ នឹងត្រូវបានបញ្ចេញមកខាងក្រៅតាមការបន្ទោរបង់ដែរ។
៦. ជួយពង្រឹងឆ្អឹង
ទឹកដូង គឺសម្បូរទៅដោយជាតិកាល់ស្យូម។ ដូចនេះ វាក៏មាននាទីជួយផ្នែកសុខភាពឆ្អឹងផងដែរ។
៧. ជួយព្យាបាលមុន
ទឹកដូង មានផ្ទុកជាតិអង់ទីករ ដែលជួយប្រឆាំងទៅនឹងមេរោគដែលលេចឡើង ហើយវាក៏ជូយទៅព្យាបាលបញ្ហាមុនផងដែរ ៕
អានបន្ត៖ ប្រភេទអាហារ៥មុខដែលកាន់តែញ៉ាំ កាន់ធ្វើឲ្យអ្នកចាស់ សុខភាពកាន់តែខ្សោយ