មនុស្សស្រីមិនខ្លាចរៀបការនឹងបុរសអ្នកក្រឡើយ អ្វីនាងខ្លាចបំផុតគឺភាពកំសាករបស់មនុស្សប្រុសវិញទេ
- 2019-06-13 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមិនខ្លាចរៀបការនឹងបុរសអ្នកក្រឡើយ អ្វីនាងខ្លាចបំផុតគឺភាពកំសាករបស់មនុស្សប្រុសវិញទេ
មិនមែនបុរសអ្នកមានទ្រព្យ សុទ្ធតែជាទីប្រាថ្នារបស់នារីគ្រប់រូបចង់រៀបការជាមួយនោះទេ ។ បើនាងប្រគល់ក្ដីស្រលាញ់ឲ្យហើយ មាសប្រាក់ឋានៈបុណ្យសក្ដិលែងសំខាន់ទៀតហើយ ។ នាងមិនខ្លាចរៀបការនឹងបុរសអ្នកក្រឡើយ តែអ្វីដែលនាងខ្លាចបំផុត គឺភាពកំសាករបស់បុរសទៅវិញទេ។
សម្រាប់នារីគឺមិនរារែករៀបការនឹងបុរសអ្នកក្រ ព្រោះពីដើមមកនាងមិនដែលស្រលាញ់អ្នកណា សម្លឹងឃើញលុយគេនោះទេ។ វាជាសុបិនអាក្រក់ នៅពេលនារីនោះបានដាក់ចិត្តស្រលាញ់ពេញបេះដូងឲ្យបុរសក្រីក្រម្នាក់ដោយគ្មានលក្ខខណ្ឌ តែចុងក្រោយបុរសនោះនិយាយថា ពួកយើងបែកគ្នាទៅ រវាងពួកយើងមិនសមគ្នាទេ។
ស្រលាញ់ប៉ះចំមនុស្សប្រុសកំសាក មិនហ៊ានសូម្បីតតាំងនឹងវាសនាដើម្បីនារីដែលខ្លួនស្រលាញ់ គឺវេទនាបំផុត។ គេសុខចិត្តចុះចាញ់គ្រប់យ៉ាង បើទោះគេបានសាងអនុស្សាវរីយ៍ផ្អែមល្ហែមរាប់មិនអស់ក៏ដោយ។ គេនិយាយថា បងមិនអាចរកសុភមង្គលឲ្យអូនបានទេ ព្រោះបងក្រណាស់ ។ បើនារីបានលឺសំដីបុរសដែលខ្លួនស្រលាញ់និយាយបែបនេះទៅហើយ ឲ្យគេទៅៗព្រោះគេនិយាយត្រូវហើយ។ គេពិតជាមិនអាចរកសុភមង្គលឲ្យអ្នកបានទេ ព្រោះឲ្យរកម៉េចនឹងកើតទៅ បើគេជាមនុស្សទន់ជ្រាយដល់ថ្នាក់នេះ ខ្លាចសូម្បីមិនហ៊ានកាន់ដៃគ្នាតតាំងនឹងឧបសគ្គ មិនហ៊ានសូម្បីជម្នះរឿងលំបាកជាមួយគ្នា។
ចំពោះមនុស្សស្រី នាងចង់បានបុរសដែលរឹងមាំ បុរសដែលនៅក្បែរនាងពេលនាងទន់ខ្សោយបំផុត គាត់ក្លាហានហើយត្រៀមខ្លួនរួចរាល់និយាយពាក្យថា បងនឹងការពារអូន ។ មិនមែនជាការចុះចាញ់ កំសាក ខ្លាចនេះខ្លាចនោះ ហើយយករឿងអ្នកមាន អ្នកក្រ ធ្វើរនាំងស្នេហ៍នោះទេ។ ភាពក្លាហានរបស់មនុស្សប្រុសក្នុងរឿងស្នេហា ក៏អាចបញ្ជាក់ពីចរិតលក្ខណៈរបស់បុរសម្នាក់នោះដែរ។ វានឹងអាចបង្ហាញតាមរយៈវិធីថែរក្សាមនុស្សស្រីដែលខ្លួនស្រលាញ់ និងរបៀបធ្វើឲ្យជីវិតគាត់ប្រសើរគឺដូចគ្នា។
មនុស្សស្រីគួររៀបការនឹងបុរសដែលមិនទន់ជ្រាយ បុរសដែលអាចឲ្យអ្នកកក់ក្ដៅពេលមានគាត់ជាបង្គោលរឹងមាំគ្រួសារ។ បុរសដែលមានលក្ខណៈល្អ ចេះការពារអ្នកជាប្រពន្ធនិងកូនៗ និងហ៊ានផ្ដល់សុភមង្គលឲ្យអ្នកដោយមិនខ្លាចព្យុះភ្លៀង៕
ចុចអាន៖ ដំណាក់កាលស្នេហាដែលគួរឲ្យខ្លាចបំផុត គឺនៅពេលមនុស្សប្រុសអស់ចិត្តតែមិនសុំបែក