ប្រអប់ដៃទន់ម៉ដ្ឋខៃគ្មានស្នាមជ្រួញ ដោយគ្រឿងផ្សំនៅផ្ទះបាយ
- 2020-05-15 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រអប់ដៃទន់ម៉ដ្ឋខៃគ្មានស្នាមជ្រួញ ដោយគ្រឿងផ្សំនៅផ្ទះបាយ
ប្រអប់ដៃជាផ្នែកមួយនៃរាងកាយ ដែលធ្វើការងារច្រើន និងត្រូវកម្តៅថ្ងៃ ផ្សែងពុលខ្លាំងជាងគេ ជាហេតុបណ្តាលឲ្យស្បែកប្រអប់ដៃ លេចចេញស្នាមជ្រួញអាក្រក់មើលណាស់។ ដើម្បីថែរក្សានិងការពារប្រអប់ដៃ ឲ្យមានសភាពទន់ម៉ដ្ឋខៃ មិនជ្រួញដូចមនុស្សចាស់ អ្នកអាចអនុវត្តតាមវិធីងាយៗ គ្រឿងផ្សំមានក្នុងផ្ទះបាយស្រាប់ មិនពិបាកអស់លុយច្រើន។
*អាថ៌កំបាំងបំបាត់ស្នាមជ្រួញនៅផ្ទះ
គ្រឿងផ្សំ៖
ក្រូចឆ្មារមួយចំហៀង ស្ករសមួយស្លាបព្រាបាយ ឬ ក្រូចឆ្មារមួយចំហៀង ទឹកដោះគោស្រស់ពីរស្លាបព្រាបាយ។
របៀបធ្វើ៖
លាយគ្រឿងផ្សំទាំងពីរមុខបញ្ចូលគ្នា បន្ទាប់មកម៉ាស្សាជារង្វង់ថ្នមៗ ទុកចោល ១៥នាទី ហើយចាំលាងនឹងទឹកស្អាតចេញ។
តួនាទី៖ ក្រូចឆ្មារ អាចជួយបំបាត់ភាពខ្មៅស្រអាប់ ស្នាមអុជខ្មៅ មេរោគ និងស្នាមជ្រួញ។ ស្ករសមានតួនាទីធ្វើជាថ្នាំដុសខាត់ដ៏មានប្រសិទ្ធភាព។
*អាថ៌កំបាំងចេញពីផ្លែប៉េងប៉ោះ
របៀបធ្វើ៖
យកផ្លែប៉េងប៉ោះស្រស់ កិនឬពូតយកតែទឹក បន្ទាប់មកត្រូវដាក់ដៃទាំងពីរត្រាំឲ្យបានប្រហែល៣០នាទី រួចហើយទើបលាងចេញជាមួយទឹកត្រជាក់។ វិធីនេះគួរធ្វើមុនពេលចូលគេង ឲ្យបានចាប់ពី ១៥-២០ថ្ងៃ អ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។
តួនាទី៖ ប៉េងប៉ោះ សម្បូរទៅដោយលីកូពីន ដែលអាចប្រឆាំងជាមួយនឹងស្នាមជ្រួញបានយ៉ាងល្អ។
វិធីការពារប្រអប់ដៃឲ្យនៅតែស្អាត មិនងាយជ្រួញ**
បារីជាសត្រូវដ៏ធំ ដែលអាចបំផ្លាញភាពស្រស់ស្អាតនៃម្រាមដៃរបស់អ្នក។
ញ៉ាំផ្លែឈើឬផឹកទឹកផ្លែឈើឲ្យបានច្រើន។
ដាច់កុំលាបផលិតផលដែលមានជាតិកាត់ដូចជាឡេលាយជាដើម។
លាបឡេផ្តល់សំណើមសម្រាប់ប្រអប់ដៃមុនពេលចូលគេង។
អនុវត្តវិធីធម្មជាតិជាប្រចាំ។
ការពារកុំឲ្យប៉ះនឹងកម្តៅថ្ងៃ ឬលាបឡេការពារមុនចេញទៅខាងក្រៅ៕
ចុចអានបន្ត៖