តិចនិក​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ឲ្យកាត់​បន្ថយ​ថ្លៃ​ភ្លើង​ដែល​តែង​ឡើង​ខ្លាំង​នៅ​រាល់​ខែ​ក្ដៅ

  • 2020-05-13 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​រដូវ​ក្តៅ​កំពុង​ចូល​ពេញ​ស៊ុប​ហើយនោះ មនុស្ស​ជា​ច្រើន​ក៏​រអ៊ូ​ថា​វិក័យបត្រ​ថ្លៃ​ភ្លើង​របស់​ពួក​គេ​ក៏​ឡើង​ស្រឺត​តាម​នោះ​ដែរ។ ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ភ្លើង​ឡើង​លើសលប់​នោះ អ្នក​អាច​រៀន​ពី​តិចនិក​ខាង​ក្រោម​បាន។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ភ្លើង​ឡើង​នៅ​ខែ​ក្ដៅ ដោយ​ទោះ​បី​ជា​យើង​ប្រើ​សម្ភារៈ​ចំនួន​នៅ​ដដែល​នោះ​គឺ សម្ភារៈ​ទាំង​នេះ​ត្រូវ​រត់​កម្លាំង​ខ្លាំង​ជាង​មុន​គុណ​នឹង​២ ឬ​នឹង​៣​ទើ​ប​ទទួ​បាន​លទ្ធផល​ស្មើ​នឹង​ធម្មតា។ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ភ្លើង​កើន​ឡើង​នា​ខែ​ក្ដៅ។ ដូច​នេះ ដើម្បី​ប្រឈម​នឹង​បញ្ហា​​នេះ អ្នក​ត្រូវ​មាន​វិធីសាស្ត្រ​ដើម្បី​ទប់​ស្កាត់។

ទូទឹកកក

សម្រាប់​ទូទឹក​កក អ្នក​ត្រូវ​ដាក់​សីតុណ្ហភាព​ឲ្យ​សម​ស្រប​ទៅ​តាម​រដូវកាល។ ឧស្សាហ៍​ត្រួតពិនិត្យ​មើល​ថា​ជ័រ​កៅស៊ូ​ទ្វារទូទឹក​កក​ថា​មាន​ហើប មិន​ជាប់​ឬ​អត់។ អាហារ​មិន​គួរ​ផ្ទុក​ច្រើន​ពេក​ឡើយ ដែល​នឹង​ធ្វើ​ឲ្យ​ទូទឹកកក​ប្រើ​កម្លាំង​លើស​ប្រក្រតី។ ទូទឹក​កក​ត្រូវ​ដាក់​ឆ្ងាយ​ពី​ចង្ក្រាន ឬ​ឧបករណ៍​អេឡិចត្រូនិក​នានា​ដែល​បញ្ចេញ​កម្ដៅ។

ម៉ាស៊ីន​ត្រជាក់

សម្រាប់​ការ​ជ្រើសយ​ក​ម៉ាស៊ីន​ត្រជាក់ អ្នក​គួរ​ប្រើ​ប្រេន​មួយ​ណា​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​កាត់​បន្ថយ​ថាមពល​ស្រាប់ ដើម្បី​សន្សំ​ថ្លៃ​ភ្លើង។ លើស​ពី​នេះ សីតុណ្ហភាព​គួរ​ដាក់​ត្រឹម ២៦ ទៅ​២៧​នៅ​ពេល​ថ្ងៃ និង ២៧ ទៅ​២៩​នៅ​ពេល​យប់ (ថែម​១​អង្សារ គឺ​ជួយ​សន្សំ​បាន​១០​%​ភ្លើង)។

ឆ្នាំ​ង​អ៊ុត​

រាល់​ការ​ប្រើ​ប្រាស់​ឆ្នាំង​​អ៊ុត​ខោអាវ គួរ​ប្រមូល​ផ្ដុំ​ខោអាវ​មក​អ៊ុត​ក្នុង​ពេល​តែ​មួយ​ដើម្បី​សន្សំ​ភ្លើង។ ដ្បិត​រាល់​ពេល​ដោត​ឆ្នាំង​អ៊ុត​ដំបូង វា​នឹង​រត់​កម្លាំង​ខ្លាំង​ជាង​ពេល​ក្ដៅ ២០០​%។ ដូច​នេះ​ហើយ ប្រសិន​បើ​អ្នក​ឧស្សាហ៍​ដក​ដោត នោះ​នឹង​ប្រើ​ថាមពល​ច្រើន​ជាង​ការ​អ៊ុត​ច្រើន​ក្នុង​ពេល​តែ​មួយ។ ជាមួយ​គ្នា​​ផង​ដែរ ដោយ​សារ​តែ​ខែ​ក្ដៅ​ ដូច​នេះ​ខ្សែ​ភ្លើង​ក៏​ងាយ​ពុក​ផុយ​ជាង​ធម្មតា ដូច​នេះ​អ្នក​គួរ​ចៀស​វាង​ប្រើ​ឧបករណ៍​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ និង​មិន​ត្រូវ​​ដោត​ឧបករណ៍​ច្រើន​លើ​ព្រី​ភ្លើង​តែមួយ​ឡើយ ចៀស​វាង​ការ​ទុះសេ​ខ្សែ​ភ្លើង៕

អានបន្ត៖ ​ កុំឆ្លៀតពេលតែលេងហ្គេម ឬគេងយូរម៉ោង ងាកមកធ្វើការងារប៉ុន្មានមុខនេះចំណេញជាង

ប្រភព៖ icon.com.vn ប្រែ​សម្រួល៖ Caramel