កុំឆ្លៀតពេលតែលេងហ្គេម ឬគេងយូរម៉ោង ងាកមកធ្វើការងារប៉ុន្មានមុខនេះចំណេញជាង

  • 2020-05-06 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​ទំនេរ ​បើ​ឆ្លៀត​តែ​លេង​ហ្គេម ​មើល​រឿង ​និង​គេង ​វា​ច្បាស់​​ជា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ធុញ ​និង​មាន​​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​បាន​ចំណាយ​ពេល​ឲ្យ​មាន​ប្រយោជន៍។ ​ម្ល៉ោះ​ហើយ ​ត្រលប់​ទៅ​សម្លឹង​សម្ភារៈ​ក្នុង​ផ្ទះ លាង​សម្អាត​និង​រៀប​ចំ​វា​ឲ្យ​មាន​សណ្តាប់​ធ្នាប់ ​ ​គ្រាន់​បើ​ជាង​អង្គុយ​ស្តាប់​តន្រ្តី​​ចោល​ពេល​ទំនេរ។​

១. សម្អាត​ទូ​ទឹកកក

ទូ​ទឹក​កក​​ ចាត់​ទុក​ថា​ជា​វត្ថុ​សំខាន់​ព្រោះ​​វា​ជួយ​រក្សា​គុណ​ភាព​បន្លែ ផ្លែ​ឈើ​និង​ភេសជ្ជៈ​​បាន​យូរ។ ​គួប​ផ្សំ​អំ​ឡុង​ពេល Covid-19 ​ទៀត ​វា​រឹត​តែ​ដើរ​តួ​នាទី​សំខាន់ ដោយ​កាត់​បន្ថយ​ការ​ទៅ​ផ្សារ​ច្រើន​ដង។ ម្ល៉ោះ​ហើយ ​អ្នក​គួរ​​សម្អាត​ទូ​ទឹក​កក​ឲ្យ​បា​ន​ស្អាត​ល្អ ​ដោយ​ប្រើ​ក្រណាត់​សើម​ទៅ​ជូត ​ចៀស​វាង​យក​ទឹក​ទៅ​ចាក់​លាង ​ឬប្រើ Spray ​បាញ់ ព្រោះ​ធ្វើ​ឲ្យ​បន្ទះ​សៀគ្វី​មួយ​ចំនួន​ខូច​បាន។ អ្នក​គ្រាន់​តែ​ជូត​បរិវេណ​ធ្នើរ​ក្នុង​ទូ​គឺ​គ្រប់​គ្រាន់​ហើយ ​វា​នឹង​ជួយ​ឲ្យ​ទូ​មាន​អនាម័យ និង​ក្លិន​ល្អ។

២. សម្អាត​បន្ទប់​​ទឹក

​វា​ក៏​ចាត់​ទុក​​​ជា​កន្លែង​ដើរ​តួ​សំខាន់​ផង​ដែរ ព្រោះ​​គ្រប់​គ្នា​ញឹក​ញាប់​ប្រើ​វា​ដើម្បី​សម្អាត​រាង​កាយ ​ឬ​បន្ទោរ​បង់​ជា​ដើម។ ​ម្ល៉ោះ​ហើយ ​បើ​សិន​​បន្ទប់​ទឹក​មិន​មាន​អនាម័យ​ទេ ​ច្បាស់​ជា​​មេរោគ​តោង​ជាប់​យើង ​ក្រោយ​ប្រើ​ប្រាស់​​រួច​មិន​ខាន។ ​ហេតុ​នេះ​ហើយ អ្នក​គួរ​លាង​សម្អាត​ជញ្ជាំង ​​ដុស​​ជូត​​​កន្លែង​ណា​ដែល​មាន​ស្នាម​ប្រឡាក់​ចេញ។ ​ម្យ៉ាង​ទៀត ​​​របស់​ណា​ដែល​មិន​ប្រើ ​គួរ​គ្រវាត់​ចោល​កុំ​ឲ្យ​​ចង្អៀត ​​ព្រោះ​ជួយ​ឲ្យ​បន្ទប់​ទឹក​មើល​ទៅ​មាន​សណ្ដាប់​ធ្នាប់ ​អនាម័យ​ជាង​មុន។ ក្រៅ​ពី​នេះ បង្គន់​ក៏​​ដូច​គ្នា មិន​គួរ​មិន​អើពើ​ដុស​សម្អាត​ឡើយ។

៣. ​រៀប​ចំ​គ្រែ​គេង

​​​​គ្រែ​ដែល​ពួក​យើង​ប្រើ​សម្រាប់​គេង​ឲ្យ​លក់​សុបិន​ល្អ​រាល់​យប់ ប្រហែល​ជា​ទី​ប្រមូល​ផ្តុំ​ធូលី​រាប់​ពាន់​ដែល​យើង​មិន​បាន​ដឹង។ ​ហេតុ​នេះ ​ដើម្បី​ការពារ​ពី​ជំ​ងឺ​ផ្លូវ​ដង្ហើម ​អ្នក​គួរ​ឧស្សាហ៍​ប្តូរ​កម្រាល​ពូក ​ស្រោម​ខ្នើយ ​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​អាទិត្យ។ ​លើស​ពី​នេះ ​បើ​​អ្នក​គ្មាន​ម៉ាស៊ីន​បូម​ធូលី​​ចេញ​ពី​ខ្នើយ​កើយ​ទេ ​អាច​យក​វា​ទៅ​ហាល​ថ្ងៃ​ក៏​បាន ព្រោះ​វា​ជួយ​សម្លាប់​បាក់តេរី និង​ជួយ​ឲ្យ​ដំណេក​អ្នក​ប្រកប​ដោយ​ផាសុកភាព ​ព្រម​ទាំង​សុខភាព​ស្បែក​ដូច​ជា​ច្រមុះ ​មុខ​បាន​ល្អ​ទៀត​ផង។

៤. រៀប​ចំ​ទូ​ខោ​អាវ

​ទូ​ខោ​អាវ​រញ៉េ​រញ៉ៃ​នឹង​ធ្វើ​ឲ្យ​អ្នក​​ពាក់​តែ​អាវ​ដដែលៗ​​ច្រើន​ដង ​ដោយសារ​ជួន​កាល​ខោអាវ​ស្អាត​ៗ​ជា​ច្រើន​បាន​កប់​ក្នុង​គំនរ​រហូត​អ្នក​រក​មិន​ឃើញ។ ​ឆ្លៀត​ពេល​ទំ​នេរ ​អ្នក​គួរ​​រៀប​ចំ​បត់​ខោអាវ​ឲ្យ​ផ្លឹងៗ។ ខោ​អាវ​ដែល​ឈប់​ពាក់ ​គួរ​បរិច្ចាគ ​ខោអាវ​សម្រាប់​រដូវ​រងា​ដែល​ចុង​ឆ្នាំ​ទើប​មក​ដល់ ​គួរ​ដាក់​វា​ម្តុំ​ក្នុង​ប្រអប់​ដើម្បី​រៀប​​វា​ដោយ​​ឡែក​ ខោ​អាវ​ក្នុង​គួរ​រក​ប្រអប់​ណា​ដាក់​វា​ដើម្បី​ងាយ​ស្រួល​រក មិន​ចំណាយ​ពេល​យូរ។

៥. ​រៀប​ចំ​ទូ​ដាក់​ស្បែក​ជើង ​និង​សម្អាត​វា​ចេញ​

​​តាមធម្មតា​ មុន​ពេល​ចេញ​ក្រៅ ​អ្នក​ជ្រើស​ស្បែក​ជើង​ពាក់​អាស្រ័យ​លើ​អារម្មណ៍​និង​តាម​ម៉ូដ​ខោអាវ។ ដូច្នេះ​ ​ឆ្លៀត​ពេល​ទំនេរ ​អ្នក​កុំ​ភ្លេច​ប្រមូល​ស្បែក​ជើ​ង​ណា​ដែល​​ដុស​លាង​ទឹក​បាន​យក​ទៅ​ហាល​ថ្ងៃ ​ឬ​ជូត​ស្បែក​ជើង​កុំ​ឲ្យ​មាន​ធូ​លី​ដី ឲ្យ​ប្រៀប​ដូច​ជា​ស្បែក​ជើង​ទិញ​ថ្មី។ ​ម្យ៉ាង​ទៀត ​កុំ​ភ្លេច​សម្អាត​ធ្នើរ​ដាក់​ស្បែក​ជើង រៀប​វា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ ពេល​ចង់​ទៅ​​ណា​ស្រួល​មិន​បាច់​រក​ច្រើន។

អានបន្ត៖ ​ តិចនិក ៨ សន្សំលុយឲ្យសល់សម្រាប់ខ្លួនឯង និងអាចទុកសាគួពេលចំណូលធ្លាក់ចុះក្នុងគ្រាណាមួយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម