បើឃើញខ្លួនឯងលេចចេញនូវរឿងនេះមក ដល់ពេលផ្លាស់ប្ដូរជីវិតហើយ
- 2020-05-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញខ្លួនឯងលេចចេញនូវរឿងនេះមក ដល់ពេលផ្លាស់ប្ដូរជីវិតហើយ
ជីវិតគឺមិនមានពេលច្រើនប៉ុន្មានឡើយ អ្វីដែលត្រូវធ្វើអ្នកគួរតែធ្វើកុំឲ្យមានការសោកស្ដាយ។ ជីវិតគឺជាការរុករកនូវអ្វីដែលថ្មី ព្រោះមនុស្សយើងមិនគួរណាចំណាយពេលពេញមួយជីវិតនៅកន្លែងដដែលនោះទេ។ បើមកដល់ពេលនេះ អ្នកឃើញខ្លួនឯងលេចចេញនូវរឿងនេះមក ដល់ពេលផ្លាស់ប្ដូរជីវិតហើយ៖
១. អស់កម្លាំងចិត្ត
បើដល់ពេលមួយដែលអ្នកអស់កម្លាំងចិត្ត និងមានអារម្មណ៍ថាហត់នឿយនឹងជីវិតខ្លួនឯងមែនទែនហើយ អ្នកមិនគួរបន្តជីវិតដូចរាល់ថ្ងៃទៀតទេ។ ចាប់ផ្ដើមរៀបចំគម្រោងជីវិតថ្មី ហើយត្រូវផ្លាស់ប្ដូរឲ្យបានលឿនបំផុតមុនពេលដែលអ្នកកាន់តែដុនដាបខ្លាំងជាងនេះ។
២. មួយអាទិត្យពិបាកចិត្តម្ដងឬលើសពីនេះ
បើអ្នកសង្កេតឃើញថាខ្លួនឯងឧស្សាហ៍ពិបាកចិត្ត ឬជួនកាលគ្មានរឿងអីសោះក៏បែរជាមានអារម្មណ៍មិនល្អនោះ មានន័យថាជីវិតរាល់ថ្ងៃអ្នកលែងមានន័យទៀតហើយ។ បើបន្តបែបនេះទៀតអ្នកអាចនឹងមានជំងឺផ្លូវចិត្តបាន ដូច្នេះអ្នករឿងផ្លាស់ប្ដូរជីវិតខ្លួនឯង ដោយបង្កើតបរិយាកាសថ្មី របៀបរស់នៅថ្មី រាប់អានមនុស្សថ្មី និងមានការដើរកម្សាន្តឲ្យបានច្រើនជាងនេះ។
៣. មនុស្សជុំវិញអ្នកបានផ្លាស់ប្ដូរ
បើអ្នកសង្កេតឃើញថាមនុស្សជុំវិញអ្នក គេប្រែប្រួលចរិត និងទង្វើមកលើអ្នកនោះ វាក៏ដល់ពេលដែលអ្នកត្រូវផ្លាស់ប្ដូរដូចគ្នា។ កុំព្យាយាមផ្ដល់តម្លៃទៅលើមនុស្សដែលមិនសក្ដិសមនឹងទទួលតម្លៃនោះ ព្រោះនាំតែខាតពេល និងធ្វើឲ្យខ្លួនឯងខាតពេល ខាតតម្លៃ។ គេប្រែប្រួលដាក់អ្នកបែបណាជារឿងរបស់គេ តែអ្វីដែលអ្នកត្រូវធ្វើគឺធ្វើឲ្យជីវិតខ្លួនឯងប្រសើរជាងគេ។
៤. អ្នកចាប់ផ្ដើមធុញទ្រាន់នឹងអ្វីដែលអ្នកកំពុងធ្វើ
បើអ្នកធុញនឹងការងារដែលអ្នកមាន ចូរកុំបង្ខំខ្លួនឯងបន្តទៀតអីព្រោះនោះពិតជារឿងដែលខុសខ្លាំងបំផុតលើខ្លួនឯង។ ចូលផ្លាស់ប្ដូររកអ្វីដែលអ្នកចូលចិត្ត រកអ្វីដែលអ្នកមានកម្លាំងចិត្តនឹងធ្វើ ព្រោះនៅពេលដែលអ្នកស្រឡាញ់វាអ្នកនឹងគ្មានអារម្មណ៍ថាធុញទ្រាន់ឡើយ។
៥. អ្នកភ័យខ្លាច
បើអ្នកចេះតែមានអារម្មណ៍ថាខ្លាចបច្ចុប្បន្នដែលអ្នកមាន គួរតែរៀបចំជីវិតជាថ្មីហើយ ព្រោះបើនៅតែបែបនេះទៀតអ្នកនឹងខាតពេលសម្រាប់អ្វីដែលល្អជាងនេះ។ រកអ្វីដែលធ្វើឲ្យខ្លួនឯងរីករាយ និងមិនមានសម្ពាធ ហើយរីកចម្រើនទៅមុខ៕
ចុចអាន៖នៅពេលមានគំនិតចាស់ទុំមែនទែន អ្នកនឹងមានការគិតខុសប្លែកពីមុន ៥យ៉ាងនេះ