បែក​ធ្លាយ​តម្លៃ​ខ្លួន​តួឯក​ស្រី​រឿង The World of the Married តែ​ Lee Min Ho ទើប​ជា​អ្នក​ត្រូវ​រិះគន់

  • 2020-05-12 05:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​កំពុង​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​សម្រាប់​ថត​រឿង​មួយ​ភាគ​ក៏​ដោយ តែ​តួ​លេខ​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Hee Ae នៅ​តែ​ទាប​ជាង​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Min Ho ឆ្ងាយ​ណាស់។

ខ្សែ​ភាពយន្ត​ភាគ ២​ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​នោះ​គឺ​រឿង The World of Married និង​រឿង The King។ ទន្ទឹម​នឹង​នោះ​ដែរ បណ្ដាញ​ព័ត៌មាន​កូរ៉េ​ទើប​តែ​បញ្ចេញ​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Kim Hee Ae ដែល​ជា​តួ​ឯក​ស្រី​នៃ​រឿង The World of Married។

តាម​នោះ​ដែរ ដើម្បី​អញ្ជើញ​បាន​សិល្បករ​ចាស់​វស្សា​នេះ​ទទួល​សំណើរ​ថត​រឿង​ខាង​លើ ផលិតករ​ត្រូវ​ចំណាយ​ថវិការ​ឲ្យ​នាង​ចំនួន ៦៥០០០​ដុល្លារ សម្រាប់​រឿង​មួយ​ភាគ។ តាម​តួ​លេខ​នេះ ក្រោយ​ពេល​ថត​រឿង​ដែល​មាន​ចំនួន ១៦​ភាគ​នេះ​រួច តារា​វ័យ ៥៥​ឆ្នាំ នឹង​ទទួល​បាន​ថវិការ​សរុប ១លាន ៤​ម៉ឺន​ដុល្លារ។ ខណៈ​នេះ​គឺ​ជា​តួលេខ​ដ៏​ខ្ពស់​មួយ​ ដែល​មាន​តែ​តារា​ស្រី​ដូច​ជា Go Hyun Jung, Jun Ji Hyun, Son Ye Jin និង Song Hye Kyo ទើប​​មាន​តម្លៃ​ខ្ពស់​ជាង​​នេះ​នោះ តែ​វា​ទស្សនិកជន​គិត​ថា​វា​ពិត​ជា​ស័ក្ដិសម​នឹង​សមត្ថភាព​របស់​ Kim Hee Ae ខ្លាំង​ណាស់។

យ៉ាងណាក្ដី រឿង​រ៉ាវ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ឡើយ ដោយ​ខ្សែភាពយន្ត​ភាគ​ដែល​កំពុង​ប្រជែង​ផ្ទាល់​ជាមួយ The World of Married គឺ​រឿង The King ក៏​ស្រាប់​តែ​ត្រូវ​គេ​រិះគន់​ផង​ដែរ។ ជាក់​ស្ដែង តួ​ឯក​ប្រុស​នៃ​រឿង គឺ​តារា​ប្រុស​ល្បី​ឈ្មោះ Lee Min Ho។ សម្រាប់​វណ្ណកម្ម​ថ្មី​នេះ ប្រុស​ស្អាត​វ័យ ៣៣​ឆ្នាំ​ទទួល​បាន​តម្លៃ​ខ្លួន ៧​ម៉ឺន​ដុល្លារ​សម្រាប់​មួយ​ភាគ។ យ៉ាងណាមិញ ខណៈចំនួន​អ្នក​ទស្សនា​របស់ The World of Married បាន​កើន​ឡើង​ហួស ២០​%​ ហើយ​នោះ The King ទទួល​បាន​ត្រឹម ៨% ប៉ុណ្ណោះ។

ទស្សនិកជន​បាន​លាន់​មាត់​ថា ជាមួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​បែប​នេះ Lee Min Ho គួរ​សម្ដែង​ឲ្យ​បាន​ល្អ​ជាង​នេះ ត្បិត​ថ្លៃ​នេះ អា​ច​ហួស​ពី​សមត្ថភាព​របស់​លោក​ហើយ៕

ចុចអានបន្ត៖ អតីត​តារា​ផលិតកម្ម YG សម្រក​ទំងន់​ពី​​ធាត់​ខ្លាំង​​រហូត​បាន​សាច់​ដុំ ៨​កង់​មិន​គួរ​ឲ្យ​ជឿ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម