អតីតតារាផលិតកម្ម YG សម្រកទំងន់ពីធាត់ខ្លាំងរហូតបានសាច់ដុំ ៨កង់មិនគួរឲ្យជឿ
- 2020-05-12 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាផលិតកម្ម YG សម្រកទំងន់ពីធាត់ខ្លាំងរហូតបានសាច់ដុំ ៨កង់មិនគួរឲ្យជឿ
សិល្បករកូរ៉េរូបនេះ អាចនិយាយបានថា ជាតារាដែលទទួលបានជោគជ័យខ្លាំងជាងគេនៅក្នុងប្រវត្តិសាស្ត្រ KPOP តែម្ដង ខាងសម្រកគីឡូ។
មុននេះបន្តិច បណ្ដាញសង្គមកូរ៉េ និងបណ្ដាប្រទេសអាស៊ីមួយចំនួន បាននាំគ្នាចែករំលែកយ៉ាងកក្រើកនូវកម្រងរូបភាពរបស់តារាប្រុសម្នាក់ ដែលត្រូវបានគេសន្និដ្ឋានថាជាអ្នកដែលសម្រកទម្ងន់បានសម្រេចបំផុតក្នុងប្រវត្តិសាស្ត្រចម្រៀង KPOP។ តាមនោះដែរ សិល្បករស្រស់សង្ហារដែលកំពុងល្បីកក្រើកនេះគឺ អតីតអ្នកវាយស្គរឲ្យក្រុមចម្រៀង South Club របស់តារាចម្រៀង Nam Tae Hyun នៃផលិតកម្ម YG។
ប្រុសស្អាតលេងស្គររូបនេះ បានចែករំលែកពីកម្រងរូបភាពដែលខ្លួនខំហ្វឹកហាត់ដល់ថ្នាក់ស្រក់ទឹកភ្នែកទម្រាំស្រកបានទម្ងន់ដូចបច្ចុប្បន្ន។ មនុស្សជាច្រើនអត់នឹងមិនសរសើរមិនបានជាមួយនឹងការពុះពាររបស់សិល្បករខាងលើ។
មុនពេលបញ្ចុះទម្ងន់ តន្ត្រីកររូបនេះ មានទម្រង់មុខមូលគួរឲ្យស្រលាញ់ តែពេលសម្រកបានសម្រេចហើយ លោកប្រែជាមានមុខវី គួបផ្សំនឹងសាច់ដុំ ៨កង់គួរឲ្យស្ញប់ស្ញែង។ មនុស្សជាច្រើនបានសរសើរថា រាងរបស់លោកនៅពេលនេះ មិនខុសពីតារាម៉ូដែលឡើយ៕
ចុចអានបន្ត៖ តារាប្រុសស្រីជប៉ុនបង្កចម្រូងចម្រាស់ព្រោះឡើងក្លាយជាឪពុកម្ដាយគេនៅវ័យ ១៦ឆ្នាំ