មនុស្សស្រី​មានចរិត ៦ បែប​នេះ ធ្វើឲ្យមនុស្សប្រុសធុញ និងឆាប់អស់ចិត្ត

  • 2019-01-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​បើ​ស្រឡាញ់​អ្នក​ណា​ហើយ​គឺ​ព្យាយាម​ណាស់ មិន​ចង់​ធ្វើ​អី​ឲ្យ​​មិន​សប្បាយ​ចិត្ត​នោះ​ទេ តែ​ពេល​ខ្លះ​បើ​អ្នក​ជា​មនុស្ស​ស្រី​ចេះ​តែ​ប្រើ​ចរិត​ជ្រុល​ពេក​នោះ​ក៏​គេ​ហត់​នឹង​ព្យាយាម​ដែរ។ ទោះ​ស្រឡាញ់​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​ប្រើ​ចរិត ៦នេះ​ដឹង​តែ​ធ្វើ​ឲ្យ​គេ​ធុញ​ហើយ ដូច្នេះ​បើ​អ្នក​កំពុង​តែ​មាន​គួរ​តែ​កែប្រែ​ចេញ​ទៅ ៖

១. ប្រចណ្ឌ​ជ្រុល

ប្រចណ្ឌ​តិចតួច​មិន​ជា​បញ្ហា​ទេ តែ​បើ​ជ្រុល​គឺ​ពិត​ជា​គួរ​ឲ្យ​ធុញ​ណាស់។ និយាយ​ជាមួយ​អ្នក​នេះ​ក៏​មិន​បាន អ្នក​នោះ​ក៏​មិន​បាន ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​អារម្មណ៍​ល្អ​ជាមួយ​អ្នក។ ម្យ៉ាង​ទៀត​អ្នក​គួរ​តែ​គិត​ថា​បើ​គេ​ចង់​ទៅ​ទោះ​អ្នក​ឃាត់ អ្នក​ទាញ​យ៉ាង​ណា​ក៏​គេ​ទៅ​ដែរ។

រូបតំណាង

**២. ចូលចិត្តរអ៊ូ​**

រអ៊ូ​គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ស្រី​ជា​ច្រើន​មិន​អាច​កាត់​បាន​ព្រោះ​ឲ្យ​តែ​មាន​បញ្ហា​អី​តិច​តួច​គឺ​ដឹង​តែ​រអ៊ូ​ហើយ។ បើ​អាច​កាត់​បន្ថយ​បាន​ខ្លះ​ក៏​ល្អ​ដែរ​ព្រោះ​គ្មាន​អ្នក​អាច​ចង់​ស្ដាប់​ពាក្យ​រអ៊ូ​នោះ​ទេ។ រឿង​ខ្លះ​និយាយ​តែ​ម្ដង​អី​បាន​ហើយ មិន​ចាំបាច់​ដដែលៗ​ពេក​គេ​ព្រោះ​មនុស្ស​ធំ​អស់​ហើយ​គេ​ចេះ​ស្ដាប់​ហើយ។

៣. ប្រកាន់​ច្រើន

ពេល​ខ្លះ​គេ​គ្រាន់​តែ​ចង់​លេង​សើច​ជាមួយ​អ្នក​ដើម្បី​ឲ្យ​មាន​ភាព​ល្អូកល្អើន​ជាមួយ​គ្នា​ប៉ុណ្ណោះ តែ​អ្នក​វិញ​បែរ​ជា​ប្រកាន់​ខឹង​ទៅ​វិញ។ រឿង​ខ្លះ​ដឹង​ចិត្ត​គ្នា​អស់​ហើយ​ក៏​មិន​គួរ​ចង្អៀតចង្អុល​អី​ពេក​ដែរ។ បើ​ក្នុង​ស្នេហា​អ្នក​ចេះ​តែ​ប្រកាន់​នេះ ប្រកាន់​នោះ​ច្រើន​ពេក​ក៏​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ធុញ អន់​ចិត្ត​លែង​ចង់​ធ្វើ​អី​ទៀត​ដែរ។

រូបតំណាង

៤. ចរិត​ក្មេង​ជ្រុល

មនុស្ស​ស្រី​ចរិត​ក្មេង​គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ តែ​កុំ​ជ្រុល​ព្រោះ​អាច​ទៅ​ជា​គួរ​ឲ្យ​ធុញ​បាន។ លេង​អី​ឲ្យ​ដឹង​កាលៈទេសៈ និង​អារម្មណ៍​គេ​ផង មិន​មែន​ទៅ​ទាំង​គ្មាន​ដឹង​អី​នោះ​ទេ។ បើ​អ្នក​ចេះ​បត់បែន​បាន​ នោះ​កាន់​តែ​ល្អ​ព្រោះ​ពេល​ខ្លះ​ក៏​មិន​អាច​ចេះ​តែ​លេង​ច្រើន មិន​ដឹង​ពេល​មិន​ដឹង​វេលា​ដែរ។

៥. អី​តិច​ង​រៗ

ពូ​កែ​ងរ ពូ​កែ​រក​រឿង​ក៏​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ចូលចិត្ត​ដែរ។ កុំ​ចេះ​តែ​ងងក់​ហើយ​ចង់​ឲ្យ​គេ​ចង់​ឲ្យ​គេ​លួង​ច្រើន​ពេក ពេល​ខ្លះ​គេ​ក៏​ចេះ​ហត់ គេ​ក៏​ធុញ​ដែរ។ បើ​គ្រាន់​តែ​រឿង​តិចតួច​សោះ​ក៏​ងរ ក៏​អន់​ចិត្ត ក៏​ខឹង ក៏​មិន​សប្បាយ​ចិត្ត​វា​ក៏​មិន​អាច​ជួយ​អី​ដល់​ស្នេហា​អ្នក​ដូច​គ្នា មាន​តែ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​ប៉ុណ្ណោះ។

៦. ឃាំង​ឃា​

ទៅ​ណា​ក៏​មិន​បានៗ ឃាត់​នេះ​ឃាត់​នោះ​ វា​ដូច​ជា​ការ​បិទសិទ្ធិគេ​អីចឹង​ដូច្នេះ​គេ​ពិត​ជា​មាន​អារម្មណ៍​ថា​គ្មាន​សេរីភាព។ រឿង​ណា​មិន​ល្អ​ចាំ​ឃាត់ តែ​កុំ​ជ្រុល​ពេក​ព្រោះ​អ្នក​មិន​ទាន់​មាន​សិទ្ធិ​អី​ទេ ណាមួយ​មនុស្សប្រុស​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ណាស់ បើ​អាច​ឲ្យ​គេ​តាម​តែ​គេ​ចង់​បាន​ទៅ៕

រូបតំណាង

ចុចអាន៖ចំណុច​ខ្លាំង​ទាំង​នេះ​ហើយ ​ធ្វើ​ឲ្យ​បុរស​ភាគច្រើន​ជ្រើស​យក​នារី​ឯករាជ្យ​ជា​ដៃ​គូ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម