រូបគំនូរបង្ហាញមនោសញ្ចេតនា អ្នកម្តាយនិងកូន បង្កប់ក្តីស្រលាញ់មិនអាចប្រៀបផ្ទឹមបាន
- 2020-05-07 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបគំនូរបង្ហាញមនោសញ្ចេតនា អ្នកម្តាយនិងកូន បង្កប់ក្តីស្រលាញ់មិនអាចប្រៀបផ្ទឹមបាន
លើលោកនេះ ម្តាយជាទ្រព្យសម្បត្តិមហាសាលដែលមានតម្លៃបំផុតសម្រាប់កូនៗ។ អ្នកម្តាយជាម្លប់ដ៏ត្រជាក់ ជាគ្រូ និងជាកល្យាណមិត្តដ៏អស្ចារ្យ។ក្នុងទំហំចិត្តរបស់អ្នកម្តាយ តែងបារម្ភនិងស្រលាញ់កូន ទោះជួបការលំបាកយ៉ាងណា ក៏ខំប្រឹងប្រែង ដោយហេតុផលតែមួយគត់ គឺដើម្បីអនាគតកូន។
ក្នុងទិវាម្ដាយ ដែលខិតជិតមកដល់ កញ្ញា សូមបង្ហាញរូបគំនូរមួយចំនួនដែលរៀបរាប់ពីមនោសញ្ចេតនាជ្រាលជ្រៅរវាងម្តាយនិងកូន។
#១
ទោះហត់នឿយនឹងការងារយ៉ាងណា ម៉ែនៅតែសប្បាយចិត្តពេលឃើញកូនលេងយ៉ាងមានក្តីសុខ
#២
អ្នកម៉ាក់ តែងតែមានវិធីដ៏អស្ចារ្យអាចធ្វើឲ្យគ្រប់យ៉ាងល្អប្រសើរ
#៣
កំណប់ទ្រព្យរបស់ម៉ាក់ គឺកូនស្រីនេះហើយ
#៤
ម៉ាក់កុំបារម្ភណា ចាំកូនស្រីម្នាក់នេះសិតសក់ តែងខ្លួនឲ្យម៉ាក់ក្លាយជាស្រីស្អាត
#៥
ឱសថទិព្វជាងគេក្នុងលោកនេះ គឺការឱបរបស់អ្នកម្តាយចំពោះកូន
#៦
ពេលវេលាដែលពួកយើងនៅជាមួយគ្នា គឺជាកាដូដ៏ពិសេសបំផុត
#៧
ម៉ាក់! កូនមានរឿងចង់ប្រាប់ ៖ ម៉ាក់គឺជាមិត្តដំបូងរបស់កូន
#៨
មិនថាថ្ងៃឬយប់ ឬយប់និងថ្ងៃ មិនថាម៉ាក់នៅជិតឬនៅឆ្ងាយ កូននឹងតែងតែនៅទីនេះដើម្បីស្តាប់រឿងនិទានរបស់ម៉ាក់
#៩
ម៉ែនិងកូនស្រី ចងភ្ជាប់គ្នាដោយបេះដូង
#១០
ម៉ាក់ជាមិត្តទី១ របស់កូន ហើយក៏ជាកល្យាណមិត្ត និងជាមិត្តយូរអង្វែង
រូបភាព៖ Pinterest
អានបន្ត៖ មិនចង់លំបាកពេលចាស់ ត្រូវធ្វើ៥រឿងនេះឲ្យបានមុនអាយុ ៣០ឆ្នាំ