មិនចង់លំបាកពេលចាស់ ត្រូវធ្វើ៥រឿងនេះឲ្យបានមុនអាយុ ៣០ឆ្នាំ
- 2020-05-06 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់លំបាកពេលចាស់ ត្រូវធ្វើ៥រឿងនេះឲ្យបានមុនអាយុ ៣០ឆ្នាំ
ពេលនៅក្មេងត្រូវចំណាយពេលស្ទើរតែទាំងស្រុងទៅលើការរកលុយដើម្បីចិញ្ចឹមជីវិត ដូច្នេះហើយពេលចាស់ទៅ អ្នកណាក៏ចង់រស់នៅស្រួលដោយមិនខ្វល់ខ្វាយពីរឿងលុយកាក់។ យ៉ាងណាមិញដើម្បីមានពេលសម្រាកគ្រប់គ្រាន់នៅពេលចាស់ អ្នកត្រូវមានផែនការជីវិតច្បាស់លាស់ ជាពិសេសផ្នែកហិរញ្ញវត្ថុនេះតែម្ដង។
១. ត្រូវមានប្រភពចំណូលស្ថិតស្ថេរជាប់លាប់ មិនថាជាការងារពេញម៉ោង ការងារឯករាជ្យ (Freelance) ឬមុខជំនួញផ្ទាល់ខ្លួន ដែលអាចកសាងចំណូលជាប្រចាំសម្រាប់អ្នក។ ការមានប្រភពចំណូលចំណាយច្បាស់លាស់ ធ្វើឲ្យអ្នកក្លាយជាបុគ្គលដែលគួរឲ្យទុកចិត្ត ជាពិសេសនៅពេលដែលត្រូវពឹងពាក់លុយធនាគារ។
៣. ត្រូវយល់ដឹងពីការគ្រប់គ្រងបំណុល ដោយបំណុលនេះត្រូវបានបែងចែកជាពីរ ទីមួយគឺ “បំណុលល្អ” និងទីពីរគឺ “បំណុលមិនល្អ”។ បំណុលដែលអ្នកត្រូវពឹងពាក់នោះត្រូវតែជា “បំណុលល្អ” ប៉ុណ្ណោះ ដូចជាដើម្បីទិញផ្ទះ ដី ឬពង្រីកមុខជំនួញ។ មុនសម្រេចចិត្តខ្ចីបំណុលត្រូវប្រាកដថាអ្នកមានលទ្ធភាពរំដោះវាឲ្យអស់ក្នុងរយៈពេលណាមួយ ហើយការដោះបំណុលគឺមិនត្រូវលើសពី៥០%នៃចំណូលប្រចាំរបស់អ្នកឡើយ។ ២. ត្រូវសន្សំលុយទុកប្រើពេលអាសន្នអន់ក្រ មានគោលដៅសន្សំប្រាក់ និងវិន័យក្នុងការចាយវាយក្នុងមួយខែៗដែលនឹងអាចឲ្យអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅពេលចាស់។ ក្រៅពីការសន្សំលុយហើយ អ្នកក៏គួររិះរកវិធីដើម្បីឲ្យប្រាក់សន្សំរបស់ខ្លួនកើតកូនកើតចៅបានតាមរយៈការបណ្ដាក់ទុន រកស៊ីផ្សេងៗ។
៤. ត្រូវទិញផ្ទះមុនទិញឡាន បើទិញផ្ទះបានកាន់តែលឿនមុនអាយុ ៣០ឆ្នាំ នោះនឹងកាន់តែល្អ ដោយសារវាជាទ្រព្យចាំបាច់ ហើយអាចឡើងថ្លៃកាន់តែខ្ពស់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ បើសម្រេចចិត្តទិញឡានមុន នោះអ្នកនឹងត្រូវត្រៀមលុយសម្រាប់ចំណាយជាប្រចាំជាច្រើនទៀតដូចជាថ្លៃសាំង ថ្លៃជួសជុលថែទាំ ហើយបើចង់លក់វិញគឺមានតែខាតច្រើនជាងចំណេញ។
៥. ត្រូវគិតគុណនឹងពីរសម្រាប់រឿងគ្រួសារ បច្ចុប្បន្នមនុស្សមានទំនោររៀបការក្នុងអាយុកាន់តែច្រើន ហើយការគ្រប់គ្រងការចំណាយ និងការរស់នៅសម្រាប់មនុស្សចាប់ពីពីរនាក់ឡើងទៅ ជាពិសេសក្រោយមានកូន គឺមិនមែនជារឿងងាយឡើយ។ ការចំណាយនានានាពេលបច្ចុប្បន្នសុទ្ធតែខ្ពស់ខ្លាំង ដូច្នេះហើយការត្រៀមផែនការចំណាយចំណូល និងគម្រោងសន្សំប្រាក់សម្រាប់គ្រួសារគឺត្រូវត្រៀមបណ្ដើរៗតាំងពីអ្នកនៅខ្លួនមួយ។
“អាយុមិនមែនត្រឹមតែតួលេខនោះទេ" ត្រូវប្រញាប់រៀបចំផែនការសម្រាប់ជីវិតអ្នក ព្រោះវាជាអ្វីដែលគួរធ្វើ និងមិនអាចចៀសវាងបាន ៕
ចុចអានបន្ត៖ តិចនិក ៨ សន្សំលុយឲ្យសល់សម្រាប់ខ្លួនឯង និងអាចទុកសាគួពេលចំណូលធ្លាក់ចុះក្នុងគ្រាណាមួយ